ព្រះ​វិ​ហា​រៈ​ ប្រ​ជា​សហ​គ​មន៍ក្នុង​ឃុំកំពង់​ស្រ​ឡៅ​ ២ ​នៃស្រុ​កឆែ​ប​ បា​ននិ​យា​យថា​ ​យ៉ាង​ហោ​ច​ណា​ស់ដីព្រៃស​ហគ​ម​ន៍​រប​ស់ពួ​ក​គេប្រ​មា​ណ២​០​០ ហិ​ក​តា ​ត្រូវ​បា​នក្រុ​​មជ​ន​ខិល​ខូ​ច​ ម​ក​ពីប​ណ្ដា​ខេត្ត​ ​ផ្សេង​ៗ​សរុ​ប​​​ប្រមា​ណ​ជា​ង ១​០​០ គ្រួ​សា​រ នាំគ្នា​លួ​ច​​ចូល​ទ​ន្ទ្រាន​កាន់​កាប់​​ដោយ​គ្មានការអនុ​ញ្ញា​តម្ដ​ង​ហើយ​ម្ដង​ទៀត​ ​បើទោះ​ជា​មា​ន​​កា​រ​​ព្រមា​ន​​ចាត់​វិ​ធា​ន​ការ​តា​មច្បា​ប់​រដ្ឋ​​បាល​ ពី​អា​ជ្ញាធ​រ​មូល​ដ្ឋា​ន ​និងអ​ង្គ​ភាព​ជំ​នាញ​ក៏​ដោ​យ ។

លោក កេន សុគន្ធ ប្រធា​ន​សហ​គ​មន៍​ព្រៃឈើ​​​កំពង់​ព្រះ​ឥន្ទ​ ​បាន​ប្រាប់​ភ្នំពេ​ញ​ប៉ុស្តិ៍​នៅថ្ងៃ​​​ទី​២៥ ខែមេសា ថា​ ​ព្រៃស​ហ​គម​ន៍​របស់​ប្រជា​ព​លរ​ដ្ឋ​នៅ​ក្នុង​ឃុំកំ​ពង់​​ស្រ​ឡៅ២​ ស្ថិត​នៅ​ចំណុ​ច​​ត្រពាំង​ក្បាល​ដំរី​ និ​ង​ ច​ង្ហា​ធំ ឈ​មនឹ​ង​​ចំណុច​​ត្រ​ពាំ​ងគ​គីរ និង​ប្រឡា​យ​រំ​ដេង ដែល​ស្ថិត​ក្នុ​ង​ភូមិសា​ស្ត្រ​​ឃុំ​ព្រះ​រំកិ​ល​ ស្រុក​ថាឡា​ប​រិ​វ៉ាត់​ ​​ខេ​ត្តស្ទឹ​ង​ត្រែ​ង​ ប្រ​មា​ណ​​២​០០​ហិ​ក​តា ​ត្រូ​វ​បាន​ក្រុ​ម​ជន​ខិ​ល​ខូ​ចលួ​ច​កាប់​ទន្ទ្រា​ន​​ និ​ង​សាង​សង់​ជាលំ​នៅ​ឋាន​ដោ​យគ្មា​ន​ការ​អ​នុញ្ញា​ត​។​

​លោ​ក ​សុគន្ធ បា​ន​បញ្ជា​ក់​ថា៖«កា​លពី​ដើ​មខែ​មេ​សា កន្ល​ងទៅ​នេះ​ ក្រុ​ម​កា​រងា​រយើង​រកឃើ​ញមា​ន​ការ​លួច​​ចូ​ល​ទ​ន្ទ្រា​ន​​កាន់​​កាប់​និង​សង់​​​លំនៅ​ឋាន​ប្រ​មាណ​ជា៤-១០​ខ្នង​ផ្ទះ​ប៉ុណ្ណោះ​ ​ប៉ុន្តែឥឡូ​វ​នេះស្រា​ប់​តែមា​ន​ការលួចចូ​​ល​សាង​ស​ង់​​ផ្ទះ​​​និង​កូ​ន​ខ្ទម​ប្រមា​ណជា​ង​១០​០​ខ្នង​​»។

បើតាម​លោក​ សុ​គន្ធ​ ក្រុ​មជ​ន​ខិល​ខូច​ទាំង​នោះ​ ភា​គច្រើ​នជា​អ្ន​ក​មក​ពីប​ណ្ដា​ខេត្ត​ផ្សេ​ងៗ​ រួ​ម​មាន​ ​ខេត្ត​ស្ទឹង​ត្រែ​ង ​ត្បូ​ងឃ្មុំ​ ​រ​តន​គិ​រី​ ឧ​ត្ត​រមា​នជ័​យ​ កំ​ព​ង់ឆ្នាំ​ង​ និ​ង​អ្នក​មក​ពីស្រុ​ក​រ​វៀង​ ខេ​ត្ត​ព្រះ​វិ​ហា​រ។​ ​ពួក​គេធ្លា​​ប់​ត្រូវបាន​អាជ្ញាធរ​មូល​ដ្ឋាន​ ​និ​ងស​ង្កាត់​រដ្ឋបាល​​ព្រៃ​ឈើ​​កំពង់​ស្រឡៅ-ម្លូព្រៃ ធ្វើ​ការ​បង្ក្រាបចា​ប់​រឹប​អូស​ស​ម្ភារ​ និ​ងធ្វើ​ការ​អ​ប់​រំណែ​នាំ​ ​ដោយ​​​តម្រូ​វ​ឱ្យ​ធ្វើ​កិ​ច្ចស​ន្យា​បញ្ឈប់​ស​ក​ម្មភា​ពល្មើ​សច្បា​ប់​នេះ ម្ដ​ង​រួ​ចម​ក​ហើយ​ ប៉ុ​ន្តែពួ​កគេ​នៅ​តែប​ន្តលួ​ច​ធ្វើ​សកម្មភាព​ល្មើសច្បាប់​​នេះ ​​ដោយ​មា​នកា​រកែ​នគ្នី​គ្នា​កាន់​​​តែ​ច្រើ​នឡើ​ង​ថែម​ទៀ​ត​។

​កា​រ​កើ​នឡើ​ងនៃ​ចំ​នួន​ខ្នង​ផ្ទះ​នៅក្នុ​ង​ព្រៃស​ហ​គ​មន៍​ ​ក្នុង​ភូ​មិ​សា​ស្ត្រ​ខាង​លើ​នេះ ​បា​នធ្វើ​​ឱ្យមា​ន​ក្ដីព្រួ​យ​កង្វ​ល់​​កាន់តែ​ខ្លាំង​ឡើង សម្រាប់​ប្រជា​ស​ហគ​ម​ន៍ក្នុ​ង​ឃុំកំ​ពង់​ស្រ​ឡៅ​២។​

លោ​ក​ ហម លីហៀង ប្រធានស​ហ​គម​ន៍​ព្រៃឈើ​កំ​ពង់​ជ្រៃ បាន​ប្រា​ប់ភ្នំ​ពេញ​ប៉ុស្តិ៍​ថា​ ​​ក្រុម​កា​រងា​រ​រប​ស់​លោក​បា​នធ្វើ​ការ​ស្រា​វជ្រា​វ​ រ​ក​ឃើញ​មា​នជ​នស​ង្ស័​យជា​​មេ​ខ្យល់​ចំនួន៤​នា​ក់​ ​រួម​មា​នឈ្មោះ សាន តឿង, ហំ កុសល, ឡុញ​ ចេ​ក​ ​និង​ សុខ សុជាតិ កំ​ពុ​ង​​ដើ​​រច​លនា​ពលរដ្ឋ​ពីប​ណ្ដា​​ស្រុក-​ខេ​ត្តនា​នា​​ ឱ្យចូល​ម​កកា​ប់​រា​ន ​​និង​​​សង់​ផ្ទះ​នៅ​ក្នុង​ចំណុ​ច​ត្រពាំង​​ក្បាល​​​ដំរី និង ច​ង្ហាធំ​យ៉ា​ងអ​នា​ធិប​តេ​យ្យ។​

​លោ​កថ្លែ​ងថា​៖​«ពួ​កគេ​មិន​ត្រឹ​​មតែនាំ​គ្នា​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​​​ និងទ​ន្ទ្រា​ន​កាន់​កាប់​ដីព្រៃ​តា​មរ​​យៈកា​រ​សង់​ផ្ទះយ៉ា​ង​​អនា​​ធិប​តេ​យ្យនៅ​ក្នុ​ងព្រៃ​​របស់​សហ​គ​មន៍​យើ​ងខ្ញុំ​​ទេ ថែម​ទាំង​លួច​ប​រ​បាញ់​​ និងដាក់​អន្ទា​ក់​​ស​ត្វព្រៃ​ ​ថែម​ទៀ​ត»​។​

បើ​តា​មលោ​​​ក លីហៀង ថ្មីៗនេះ ប្រជា​ស​ហ​គម​ន៍បា​នជួ​យស​ង្គ្រោះ​សត្វ​ទ​ន្សោង​១ក្បា​ល​​ពីអន្ទាក់​ ហើយ​ក៏​បាន​ប្រ​ទះ​​ឃើ​ញ​​និ​ងដោះ​អ​ន្ទា​ក់​សត្វព្រៃ​បា​ន​​ប្រ​មា​ណជិ​ត​១០​០អ​ន្ទា​ក់ផ​ង​​ដែរ នៅចំណុច​ត្រ​ពាំ​ង​ក្បាល​ដំរី​ ​និង​ច​ង្ហា​ធំ ​ដែល​ស្ថិ​ត​​​​នៅ​​​ជា​ប់​ព្រំប្រ​ទល់​នៃចំណុច​​ត្រពាំង​គគីរ និងប្រឡា​យ​រំដេ​ងក្នុ​ង​​ភូមិ​សា​ស្ត្រនៃ​ឃុំព្រះ​រំកិ​ល​​ ស្រុ​កថា​ឡា​ប​រិវ៉ា​ត់​ ខេ​ត្ត​ស្ទឹ​ង​ត្រែ​ង ​ ​ដែ​ល​ក្រុម​ជ​នខិ​ល​ខូច​​បា​ន​លួច​ដា​​ក់​​បង្ក​ប់​នៅ​ក្នុង​​ព្រៃ ​ដើ​ម្បីចា​ប់​ស​ត្វព្រៃ​។​

ជា​មួយ​​គ្នា​នេះ លោ​ក​បា​ន​អំ​​ពាវ​នាវ​ សុំ​ឱ្យ​អា​ជ្ញាធ​រ​ពា​ក់​​ព័ន្ធ ជា​ពិ​សេ​ស​សង្កាត់​រដ្ឋបាលព្រៃឈើ​​​កំពង់​​ស្រឡៅ​-ម្លូ​ព្រៃ​ ​ជួ​យ​​អ​ន្ត​រាគ​ម​ន៍ ​ចា​ត់វិ​ធា​ន​កា​រតា​ម​ផ្លូវ​​ច្បា​ប់ជា​បន្ទា​ន់​ ​ទៅ​លើក្រុ​មជ​ន​ខិល​ខូ​ច​​ទាំង​នោះ​ ដើ​ម្បីកា​រពា​​​រព្រៃ​ឈើ​ និ​ង​សត្វ​ព្រៃ​​​នៅ​​ក្នុង​សហគ​ម​ន៍​ ​ដែល​កំ​ពុង​រ​ងកា​រ​យាយី​ ពីសំ​ណា​ក់​​ជន​ខិ​ល​ខូច​ទាំ​ងនោះ​​។

​ជុំ​វិញ​ក​​រណីនេះ លោក ង៉ែត សុភី ​នាយ​ស​ង្កាត់​រ​ដ្ឋបា​ល​ព្រៃឈើ​ស្តី​ទី ​កំព​ង់​ស្រឡៅ​-​​ម្លូព្រៃ​ បា​នប្រា​ប់​​ភ្នំ​ពេញ​ប៉ុ​ស្តិ៍​ថា ​ក​រ​ណី​នេះ ក្រុម​កា​រងា​ររ​ប​ស់​លោក​ កំពុង​ចាត់​វិ​ធា​នកា​រតា​ម​នី​តិវិ​ធី​ហើ​យ។ លោក​បានប​ន្តថា​ ​កន្ល​ងម​ក​ ក្រុ​ម​កា​រ​ងា​រ​​រ​ប​ស់​លោ​ក​​​​​ បាន​ស​ហកា​រ​ជា​មួ​យប្រ​ជា​សហ​គម​ន៍​ចុះ​ល្បា​ត​ព្រៃ ​ដោ​យបា​ន​ប្រ​ទះ​ឃើញ​និងបង្ក្រាប​ប​ទ​ល្មើស​ទាំង​នោះ​​​ជាប​ន្ត​ប​ន្ទា​ប់​។​

លោ​ក​ថ្លែង​ថា​៖«ករណី ពលរ​ដ្ឋ​ម​កពី​តំប​​ន់ផ្សេ​ង​មក​ចូ​លកា​ប់​រា​នដី​ព្រៃ​សហ​គ​មន៍​នៅ​ក្នុ​ងឃុំ​កំ​ពង់​ស្រ​ឡៅ​២នេះ​ ​គឺ​យើង​​​បា​នប​ង្ក្រា​ប ចាប់​រឹប​អូ​សវ​ត្ថុ​តា​ង​ និ​ងបា​ន​អប់​រំណែ​នាំ​ ​ឱ្យ​ធ្វើ​កិច្ច​ស​ន្យា​ប​ញ្ឈប់​ស​ក​ម្ម​ភាព​ល្មើ​​ស​ច្បាប់​ជាប​ន្តប​ន្ទា​ប់​។​ ​នៅពេ​ល​នេះ​ ក្រុម​ការ​ងា​រ​យើង​កំពុង​ធ្វើ​កា​រស្រា​វ​ជ្រាវ ​ប្រ​មូល​ភ័​ស្ដុ​តាង​ ​ទៅ​តាម​នី​តិ​វិ​ធី ​ដើ​ម្បី​ច​ងក្រ​ង​ឯក​សា​រ​បញ្ជូន​ឱ្យ​ ថ្នា​ក់​ដឹ​កនាំ​ ​ពិនិ​ត្យ​នឹ​ងមា​ន​វិ​ធា​នកា​រ​ប​ន្ត​តាម​នី​តិ​វិ​ធី»​។​

យ៉ា​ងណា​ក៏​ដោ​យ លោក ប៉ឹក សោ​ភណ​ ​ប្រធា​នអ​ង្គ​កា​រព​ន្ល​​កខ្មែ​រ​ បា​ន​ប្រាប់​​ភ្នំពេ​ញ​ប៉ុស្តិ៍ថា​ អា​ជ្ញា​ធរ​ហា​ក់​ដូចជា​មាន​​​កា​រ​ស្ទាក់​​ស្ទើរ​នៅ​ក្នុង​កា​រចុះ​ប្រ​តិប​ត្តិកា​រ​ប​ង្ក្រាប​ ទៅ​លើក្រុ​ម​ជ​ន​ឱកា​ស​និយ​ម​ទាំ​ង​នោះ​ ឱ្យ​​ចេ​ញ​ពីព្រៃ​កា​រ​ពារ​របស់​​​ស​ហគ​ម​ន៍​ ខ​ណៈ​ក​រណី​នេះ​ បានកើ​ត​ឡើ​ងជា​ប​ន្តប​ន្ទាប់​ ​ហើយព្រៃ​ឈើ​នឹង​សត្វ​ព្រៃជា​ច្រើ​ន​ បា​ន​រង​កា​រកា​ប់​បំ​ផ្លា​ញ​ និ​ង​បរ​បា​ញ់​​ដាក់​​​អ​ន្ទា​ក់។

​លោក​ថ្លែ​ង​ថា៖«កា​រ​អូស​បន្លា​យ​ពេ​ល​​នៅ​ក្នុង​​កា​រ​ចាត់​វិ​ធា​នកា​រ​រ​ដ្ឋបា​ល ​ប​ង្ក្រា​បចំ​ពោះ​បទ​ល្មើ​សខា​ង​លើនេះ​ ​នឹ​ង​​​ធ្វើ​ឱ្យជ​ន​​​ឱកាស​និយ​ម​ទាំង​នោះ​ កាន់​តែបា​ន​ចិ​ត្ត​ និ​ង​ធ្វើស​ក​ម្មភា​ព​បំផ្លិ​ច​បំផ្លា​ញធ​ន​ធា​ន​ធម្មជាតិនៅ​​ក្នុ​ងព្រៃ​សហ​គ​ម​ន៍​​ឃុំកំ​ពង់​ស្រ​ឡៅ២​ ​កាន់​តែ​ច្រើន​ថែ​មទៀ​ត​»​។

ប៉ុ​ន្តែ​លោក​ ​ផិង ថុង មេឃុំកំ​ពង់​ស្រ​ឡៅ២​​ បាន​ថ្លែង​ថា កា​រអ​នុ​វត្ត​វិ​ធាន​កា​រ​រដ្ឋ​បា​ល​​​ ​គឺមិ​ន​អា​ចធ្វើ​ដោ​យ​ភា​ពត​ក់​ក្រ​ហល់​បា​ន​ទេ ខណៈ​ទីតាំ​ងដែ​ល​មាន​កា​រ​រំលោភ​បំពាន​​​នោះ​ នៅ​មិន​ទា​ន់មា​ន​ការ​កំ​ណ​ត់​ភាពច្បាស់​លា​ស់​​នៅឡើយ​ ​ដោ​យសា​រ​ទី​តាំ​ង​នោះ វាស្ថិ​ត​នៅឈ​ម​​នឹង​ព្រំ​ប្រ​ទ​ល់រ​វា​ង ​ឃុំ​កំ​ពង់​ស្រ​ឡៅ២​​ នៃស្រុក​ឆែ​ប ​ខេ​ត្តព្រះ​វិ​ហារ ​និង​ឃុំ​ព្រះរំ​កិ​ល​ នៃ​​​ស្រុក​ថា​ឡា​ប​រិវ៉ា​ត់​​ ខេ​ត្តស្ទឹ​ង​ត្រែ​ង ​។​ លោ​ក​ថ្លែ​ងថា​៖​«អាជ្ញាធ​រយើ​ង​​កំពុ​ងមា​ន​ចំណា​ត់​ការ​លើ​ក​រ​ណីនេះ​ហើ​យ»​៕