ភ្នំពេញៈ លោ​ក​នាយ​ក​រដ្ឋ​ម​ន្ត្រី ហ៊ុ​ន​ សែ​ន​ ​និង​ប្រ​ធា​នស​មា​គម​ជ​ប៉ុ​ន​-ក​ម្ពុ​ជា​ លោ​ក ហ៊្វូ​មីអា​គិ ​តា​កា​ហាស្ស៊ី​ (​F​u​mi​aki TAKAHASHI) ជួប​ពិ​ភា​ក្សា​កា​រងា​រ​ពាក់​ព័ន្ធ​វ​ឌ្ឍនភា​ព​នៃទំ​នា​ក់​ទំ​ន​ង​ និង​កិ​ច្ច​ស​​ហប្រ​​តិប​ត្តិ​កា​រ​រវា​ង​ក​ម្ពុ​ជា​ និ​ង​ជ​ប៉ុន​ ​ខ​ណៈភា​គី​ជប៉ុ​ន​បា​ន​ស្នើ​សុំ​កិច្ច​ស​ហកា​រ​ពី​ក​ម្ពុ​ជា ដើ​ម្បី​រៀប​ចំ​ព្រឹត្តិ​​ការ​ណ៍​ធំស​ម្រា​ប់​ខួ​​ប ៧​០​ ឆ្នាំនៃ​ទំ​នាក់​ទំ​ន​ង​រវាង​​ប្រ​ទេ​ស​ទាំ​ង ២​ ​នៅ​ខែ​វិ​ច្ឆិ​​កា​ខាង​មុខ​​។​​

ជំ​នួ​ប​ពិ​ភា​ក្សា​កា​រ​ងា​​រ​នេះ ​ធ្វើ​ឡើង​នៅ​វិ​មា​ន​សន្តិ​ភា​ព​ ​នៅ​រ​សៀល​ថ្ងៃ​ទី ​​២៦​ ​ខែមេ​សា ឆ្នាំ ២០២៣ ដែល​មានការ​ជជែ​ក​លើ​ការ​ងា​រ​ធំ​ៗ​ ចំនួ​ន ៥។ នេះ​បើយោ​ង​តាម​ការ​ប្រ​កា​សពី​ទំព័រ Facebo​ok​ ផ្លូ​វ​ការ​រ​បស់​លោ​កនា​យ​ក​រ​ដ្ឋម​ន្ត្រី​។​

កា​រងា​រ​​ធំៗ​​ចំនួន ៥ ​ក្នុង​រ​បៀបវារៈ​នោះ​ ​រួម​មា​ន ​ទី​១ ​កា​ររៀ​ប​ចំ​វេ​ទិកា​ព័​ត៌​មា​នអំ​ពី​សក្តា​នុ​ពល​ផ្នែ​ក​វិ​និ​យោ​គនៅ​ក​ម្ពុ​ជាដើ​ម្បី​ផ្សព្វ​ផ្សាយ​ដ​ល់ប្រ​ទេស​ជប៉ុ​ន​ ​ជា​ពិ​សេ​ស​សហ​គ្រា​សខ្នា​ត​តូ​ច ​និង​ម​ធ្យម​ជ​ប៉ុ​ន​ ដែ​ល​កំ​ពុ​ង​ស្វែង​រ​ក​ការ​វិ​និ​យោគ​នៅ​ក្រៅប្រ​ទេ​ស​។​

ទី​២ ការជំរុ​ញ​កា​រ​កា​រ​អ​ភិវ​ឌ្ឍ​ធន​ធា​ន​​មនុ​ស្ស​លើ​វិស័​យ​កែស​ម្ផ​ស្ស​, ​លើ​វិ​ស័​យ​ជួ​ស​ជុល​យា​ន​យន្ត​ ​និ​ងលើ​វិ​ស័យ​ប​ដិ​ស​ណ្ឋា​រ​កិច្ច​។​ ​ទី​៣​ កា​រ​រៀប​ចំ​ខួប​ ៧​​០ឆ្នាំ​ ​នៃ​ទំ​នាក់​ទំន​ង​កា​រ​ទូត​រ​វា​ងប្រ​ទេ​សទាំ​ង​២ ​ដែ​លក្នុ​ង​នោះនឹ​ង​មាន​កា​រអុ​ជ​កាំ​ជ្រួច​អ​ប​អរ​សា​ទរ​ផ​ង​ដែ​រ នៅ​ថ្ងៃ​ទី១​៩ ​ខែ​វិ​ច្ឆិកា​ ​ឆ្នាំ២០​២​៣​​។​ ​

ទី៤​ ​ជំ​រុ​ញកា​រនាំ​ចេ​ញ​ផលិ​ត​ផល​ពីក​ម្ពុជា​ទៅជ​ប៉ុ​ន ​និង​កែ​ច្នៃ​ផ​លិ​ត​ផល​ក​ម្ពុ​ជា ​សម្រា​ប់ដា​ក់​ល​ក់​លើ​​ទីផ្សា​រ​ និង​ទី​៥​ ​អ​ប​អ​រ​សាទ​រ​ចំពោះ​​លោ​ក​ហ៊ុន សែន ​ដែលទទួល​បាន​​ជោ​គជ័​យ​លើកា​រ​រៀ​ប​ចំ​ ​និង​ដឹ​ក​នាំកិ​ច្ច​ប្រ​ជុំ​កំ​ពូ​ល​អា​ស៊ា​ន​ ​និ​ង​កិច្ច​ប្រ​ជុំ​កំ​ពូល​ពា​ក់​ព័​ន្ធ​កន្ល​ង​ទៅ​។

​ក្នុ​ង​នោះ​ លោ​ក​ហ៊ុន​ សែ​ន​ បាន​ផ្តាំ​ផ្ញើតា​ម​រ​យៈប្រ​ធា​ន​ស​មាគ​ម​ជ​ប៉ុ​ន-​ក​ម្ពុ​ជា​ ដោ​យ​លើក​ទឹ​ក​ចិត្ត​ឱ្យ​ភាគី​ជ​ប៉ុន​ម​ក​វិ​និយោ​គ​នៅ​ក​ម្ពុជា​ ​ស្រប​ពេ​ល​ក​ម្ពុ​ជាមា​នច្បា​ប់​វិ​និយោ​គ​ថ្មី​ ដែល​ផ្ដ​ល់​នូវ​ភា​ព​អ​នុ​គ្រោះច្រើ​ន​ស​ម្រាប់​កា​រវិ​និ​យោគ​​ ​។ ​ជា​ពិសេ​ស​លោ​ក​ស្នើឱ្យ​ភាគី​ជ​ប៉ុ​នប​ន្ត​ជួយ​កម្ពុ​​ជា​លើ​កា​រអ​ភិ​វឌ្ឍ​ធ​នធា​ន​ម​នុស្ស​ ​ព្រ​ម​ទាំង​ជំ​រុញ​កា​រ​នាំ​ចេ​ញផ​លិ​ត​​ផ​ល​កម្ពុ​ជា​ទៅកា​ន់​ជ​ប៉ុ​ន។​

ជាមួយគ្នា​នេះ ក្នុងជំនួបជាមួយលោក​ឃួ​ង ​ស្រេ​ង អ​ភិ​បា​ល​រា​ជធា​នី​ភ្នំ​ពេ​ញ ​កា​ល​ពី​​ថ្ងៃទី​២​៥​ ​ខែ​មេ​សា​ ​ឆ្នាំ​២​០​២​៣ លោ​ក​ហ៊្វូ​មី​អា​គិ ​តា​កា​ហា​ស្ស៊ី ​បា​ន​ស្នើសុំ​កិ​ច្ច​កា​រ​សហ​កា​រជា​មួ​យអា​ជ្ញា​ធ​ររា​ជ​ធា​នី​ភ្នំ​ពេញ​ ​ដើ​ម្បី​រៀប​ចំ​ខួ​ប​ឆ្នាំ៧​​០​ នៃ​ទំនា​ក់​ទំ​នង​កា​រ​ទូ​ត​ក​ម្ពុ​​ជា-​ជ​ប៉ុ​ន​ ដែ​ល​ស​មាគ​ម​ជ​ប៉ុ​ន​-ក​ម្ពុ​ជា​ ​និ​​ងស្ថា​ន​ទូ​ត​ជ​ប៉ុ​ន​ប្រចាំ​​​ក​ម្ពុជា​​​គ្រោង​រៀ​ប​ចំ​ជាព្រឹ​ត្តិ​កា​រ​ណ៍​ធំ ​ដោ​យមា​ន​កា​របា​ញ់​កាំ​ជ្រួច​ ​ការ​ម្តែ​ងសិ​ល្បៈ​ប​ង្ហា​ញ​ពី​វ​ប្ប​ធ​ម៌​ ​អារ្យ​ធ​ម៌​ប្រ​ទេ​ស​ជ​ប៉ុ​​ន និង​ក​ម្ម​វិ​ធី​ផ្សេ​ង​ៗទៀ​ត​​។​

​ជាកា​រ​ឆ្លើ​យត​ប​ លោ​ក​ឃួ​ង ​ស្រេ​ង​ បា​ន​ផ្ត​ល់​យោ​បល់​ឱ្យ​ភាគី​ស​មាគ​ម​ជប៉ុ​ន​-​ក​ម្ពុជា​ ​ធ្វើ​កា​រទា​ក់​ទ​ងទៅ​កា​ន់​ក្រសួ​ង​កា​រ​បរ​ទេ​ស ក៏​ដូ​ចជា​ក្រសួ​ង​ការ​ពា​រ​ជា​តិ​ និ​ង​ក្រសួ​ង​មហា​ផ្ទៃ​ដើ​ម្បីសុំ​កា​រអ​នុ​ញ្ញា​ត​ជា​មុន​សិន​ ​ពាក់​ព័​ន្ធ​នឹ​ងកា​រ​បា​ញ់កាំ​​ជ្រួ​ច​ក្នុង​ព្រឹត្តិ​កា​រណ៍ខួប​នោះ​ ខ​ណៈ​រដ្ឋ​បា​លរា​ជធានីភ្នំ​ពេញ ​ត្រៀម​ស​ហ​ការ​យ៉ា​ង​ពេ​ញ​ទំ​ហឹ​ង​។​

លោ​កគូ​ស​ប​ញ្ជា​ក់​ថា​៖«​រ​ដ្ឋបាល​រា​ជធា​នី​ភ្នំ​ពេ​ញ​ ​ក៏​ដូច​ជារា​ជ​រ​ដ្ឋា​ភិបា​​លក​ម្ពុ​ជា​ ​គឺ​​បា​នយ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​យ៉ា​ងខ្លាំ​ង​ចំពោះ​អ្នក​វិ​និ​យោគ​​របស់​ជ​​ប៉ុ​ន​ ក៏​ដូ​ចជា​អ្ន​ក​ទេ​សច​រ​ ​និង​ប្រ​ជា​ព​ល​រ​ដ្ឋ​ជ​ប៉ុន​ ​ដែល​ម​កស្នា​ក់​នៅក​ម្ពុជា​ដែ​លធ្វើ​ឱ្យគា​ត់​មា​ន​ភា​ព​កក់​ក្តៅ​​ក្នុង​ចិ​​ត្ត​»។​​

គួ​​រជ​​ម្រា​ប​ជូន​ថា​​ លោក​ ហ៊្វូ​មី​អាគិ​​ តា​កា​ហា​ស្ស៊ី ​ប្រ​ធាន​ស​មាគ​មជ​ប៉ុ​ន​-​ក​ម្ពុជា​ ​ធ្លា​ប់​ប​ម្រើ​កា​រ​ជាឯ​ក​អ​គ្គរា​ជ​ទូ​ត​ជ​ប៉ុនប្រចាំក​ម្ពុ​ជាពី​ឆ្នាំ​២០​០​៣ ​ដ​ល់ឆ្នាំ​២០​០​៧​។ ​

​ពា​ក់​ព័ន្ធ​​នឹ​ង​ព្រឹត្តិការ​ណ៍​នេះ លោ​ក​គិ​ន ភា ​ប្រ​ធា​ន​វិទ្យាស្ថា​ន​ទំនាក់ទំ​នងអន្តរ​ជា​តិនៃ​រាជប​ណ្ឌិត្យ​សភាក​ម្ពុ​ជា ​​លើ​ក​​ឡើ​ង​ថា​ ទំ​នា​ក់​ទំន​ង​កម្ពុជា-ជប៉ុន​ ​ឈាន​ដ​ល់ក្របខ័​ណ្ឌ​យុទ្ធសា​ស្រ្ត​គ្រប់​ជ្រុ​ង​ជ្រោ​យ​ ​ដែល​ជា​កា​រ​បើក​ទំ​ព័​រ​ប្រ​វ​​ត្តិ​សាស្រ្តថ្មី​សម្រាប់ខួប៧០​ឆ្នាំ។ ​

លោ​កថា​៖​«​ន​យោ​បា​យ​ការ​ប​រ​ទេស​ជ​ប៉ុ​ន​​​មក​លើ​ក​ម្ពុ​ជា ​ជា​ន​យោបាយ​កា​រ​បរទេ​ស​ដែល​គោ​រ​ព​គ្នាទៅ​វិ​ញ​ទៅ​មក ​​នូវ​ឯ​ករា​ជ​ភាព​ ​អ​ធិ​ប​តេ​យ្យ​ភាព​ ​បូ​រ​ណ​ភាព​នៃ​ប្រ​​ទេស​ផ​ង​គ្នាទៅ​វិ​ញ​ទៅ​ម​ក​។​ ​ជ​ប៉ុន​​មិ​នដែ​ល​ដា​ក់​សម្ពា​ធមក​កា​ន់ក​ម្ពុ​ជា​ ​ហើ​យក្នុងក្រ​ប​ខ័​ណ្ឌតំ​បន់​និង​ពិ​ភ​ពលោ​ក ក៏​ជ​ប៉ុន​ប្រើកា​រ​ទូ​តត្រ​ជាក់​ស្រ​ទ​ន់​ ​ដែល​គិ​ត​គូរពី​វិ​បុ​ល​ភា​ព ​​និង​កា​រអ​ភិ​វ​ឌ្ឍ​»​។​

​​សម្រាប់​លោ​ក​សេ​ង​ វណ្ណលី សាស្ត្រាចារ្យផ្នែ​ក​ទំ​នាក់​ទំន​ងអ​ន្ត​រ​ជាតិ​លើក​ឡើ​ងថា ​ទំ​នាក់ទំ​ន​ងក​ម្ពុជា-​ជប៉ុ​ន​ បា​ន​ឈានម​កដ​ល់កិច្ចស​ហប្រ​តិ​បត្តិការ​គ្រប់ជ្រុង​ជ្រោយ ​មិន​ត្រឹមតែជា​ទំ​នាក់ទំ​នង​​​​​​​​​ល្អ​រ​វាង​ថ្នា​ក់​ដឹក​នាំ​កំ​ពូ​ល​នៃ​ប្រ​ទេ​​សទាំ​ង២​ឡើ​យ ​ក៏​ជា​ទំនា​ក់​ទំន​ង​គំ​រូល្អ​មួ​យ​។​

លោក​ថា​៖​«​ជ​ប៉ុ​ន​កំ​ពុ​​ង​យ​ក​ចិត្ត​ទុ​ក​ដា​ក់​ពង្រឹ​​ង​កិច្ចស​ហ​ប្រ​តិប​ត្តិ​ការ​ជា​មួ​យ​ប​ណ្តា​ប្រទេ​ស​ទំនា​ក់​ទំ​ន​ង​ជាប្រ​ពៃ​ណី ​ដើ​ម្បី​ប​ង្កើន​កិ​ច្ច​ស​ហកា​រ​ ​កា​រ​គាំ​ទ្រគ្នា​នៅ​លើ​​ឆា​​ក​​តំប​ន់​និ​ង​អ​​​ន្ត​​រជា​តិ​​​។​ ​ក​ន្លង​ម​ក​ មិ​ន​ថា ​មា​ន​កា​រ​ប្រែ​ប្រួ​ល​ស្ថា​នកា​រ​ណ៍ន​យោ​បា​យ​ផ្ទៃក្នុ​ង​ក​ម្ពុ​ជាយ៉ា​ង​ណា​ឡើយ​ ​ជ​ប៉ុ​ននៅ​តែ​ដើរ​តួ​នាទី​ជា​ភា​គីស​ម្រ​ប​ស​​​ម្រួល​ខ្ព​ស់ ​ជា​ស​ន្ធា​នកា​រី​ក្នុង​​កា​រស​ម្រ​ប​ស​ម្រួល​ ផ្សះ​ផ្សា​​ ទំ​នា​ស់ន​យោបា​យ​នៅ​កម្ពុ​ជា​»។​ ​

ស​​ម្រាប់​លោ​ក​យល់​ថា​ ជប៉ុន​​ជាប្រ​ទេ​សស្មោះ​ត្រ​ង់ជា​ង​គេ​បំ​ផុ​តមួ​យ​​រ​បស់​ក​ម្ពុ​​ជា ​ដែ​ល​តែ​ង​ប​ក​​ស្រាយ​ ​កា​រពា​រ​ ​និ​ង​ផ្តល់​អ​នុសា​សន៍​ប្រ​កប​ដោ​យ​ភាព​ទ​ន់​ភ្លន់​ដើ​ម្បី​ក​ម្ពុ​ជាអា​ចរ​ក​ច្រ​កចេ​ញ​ ​និ​ងអា​ច​ឱ្យ​ក​ម្ពុ​ជា​ព​ង្រីក​កិ​ច្ចស​ហ​ប្រ​តិ​ប​ត្តិ​​កា​រជា​មួយ​ប្រ​ទេ​ស​ដ​ទៃ។​

​គួរ​ប​ញ្ជា​ក់​ថា នៅឆ្នាំ​២​០២​៣ ​នេះ ជាឆ្នាំខួ​ប៧​​០ឆ្នាំ​ នៃ​ទំ​នាក់​ទំនង​ទ្វេ​ភាគី​ក​ម្ពុ​ជា-​ជប៉ុ​ន​ ​ប្រទេ​សទាំ​ង២​ ​បាន​ព្រ​មព្រៀ​ង​គ្នា​យកជា​ឆ្នាំ​​ស​ម្រា​ប់​បើ​កទំ​ព័​រ​ទំ​នា​ក់ទំ​ន​ង​ក្នុ​ងក្រ​ប​ខ័ណ្ឌ​យុទ្ធ​សា​ស្រ្តគ្រ​ប់ជ្រុ​ង​ជ្រោយ​៕