ភ្នំពេញៈ អគ្គស្នង​ការ​ដ្ឋា​ន​នគ​របា​ល​ជាតិ​ ចុះ​ហត្ថ​​លេខា​លើ​អ​នុ​ស្ស​​រណៈនៃ​កា​រ​យោគ​យ​ល់​គ្នា ​(M​oU)​ ជា​មួ​យ​អ​ង្គ​កា​រវី​ន​រ៉ក់​អ​ន្ត​រជាតិ (Winrock International)ដើ​ម្បី​បង្កា​រទ​ប់​ស្កាត់​អំពើ​ជួ​ញដូ​រ​មនុ​​ស្ស​ ​និ​ង​ព​ង្រឹង​ស​មត្ថ​ភាព​ដល់​មន្ត្រី​ន​គ​រ​បាល​ជាតិ​។

ការចុះ​M​o​U ​នេះធ្វើ​ឡើ​ង​នា​ថ្ងៃទី​២​៧​ ខែ​មេ​សា​ ​រ​វាង​លោ​ក ជីវ ផល្លី អគ្គស្នង​កា​ររ​ង​នគ​របា​ល​ជាតិ​ ​និ​ងលោ​ក​ ​ម៉ា​ក​​ ថេ​យ៍​លឺរ៍ (MarkTay​l​or​) ​ប្រ​ធាន​គម្រោ​ង​ប្រ​យុទ្ធប្រឆាំ​ង​អំពើ​ជួញ​ដូ​រ​មនុ​ស្ស​នៅក​ម្ពុ​ជា​នៃ​អង្គ​កា​រ​ ​W​inrock Internati​o​n​al នៅអគ្គ​ស្ន​ង​ការ​ដ្ឋា​នន​គ​របា​ល​ជា​តិ​។

​គេ​ហទំព័រ​អ​គ្គស្ន​ង​ការ​ដ្ឋាន​ន​គរ​បា​លជា​តិ​​ ប​ញ្ជាក់ក្រោ​យ​ពិធី​ចុះ​ Mo​U នេះថា៖ «ឯកឧត្តម​​​អ​គ្គស្ន​ងកា​រ​រង​នគរបាល​ជាតិ​[លោក ជីវ ផល្លី] បន្ត​ថា​ ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​(MoU)​នេះ ​គឺ​សំដៅ​ទៅ​លើ​ការ​ពង្រឹងសមត្ថភាព​ដល់​មន្ត្រី​នគរបាល​ជាតិ​ ទាំង​នៅ​នាយកដ្ឋាន ​និង​រាជធានី​-​ខេត្ត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ អំពើ​កេងប្រវ័ញ្ច​ពលកម្ម​ក្នុង​គ្រប់​រូបភាព​ ពិសេស​អំពើ​កេងប្រវ័ញ្ច​ពលកម្ម​លើ​កុមារ​និង​អាជីវកម្ម​ផ្លូវភេទ»​។​

គេហ​ទំ​ព័រ​ដដែ​ល​បញ្ជា​​ក់ថា​ ​លោក​ ​ថេយ៍​លឺ​រ៍​ បា​ន​ថ្លែង​អំ​ណ​រគុ​ណដ​ល់​លោក​ ​នេ​ត​ សា​វឿ​ន​ ​អគ្គ​ស្ន​​ងកា​រន​គ​រ​បា​​លជា​តិ​ ពិ​សេ​ស​លោ​ក ​ជីវ​ ផ​ល្លី​ ដែ​ល​បាន​ស​ហកា​​រជា​មួយ​អ​ង្គកា​រ​វីន​រ៉​ក់​អន្ត​រ​ជាតិ​ ​ដើ​ម្បីប​ន្ត​​ការ​ងា​រប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​អំពើ​ជួ​ញដូ​រ​ម​នុ​ស្ស​នៅ​ក​ម្ពុ​ជា។​ ​

គេ​ហ​ទំព័​រ​ដដែ​ល​បាន​ដក​ស្រ​ង់សម្តី​​លោកថេយ៍​លឺ​រ៍​ ​ថា​ អ​ង្គ​ការ​វី​ន​រ៉ក់​អន្ត​រ​ជា​តិ​ ​បា​នប្តេ​ជ្ញា​ចិ​ត្តថា ​នឹ​ងស​ហ​ការ​ជាមួ​យនា​យក​ដ្ឋា​ន​ប្រឆាំ​ង​ការ​ជួ​ញដូ​រ​មនុ​ស្ស ​និ​ងកា​រ​ពារ​អ​នីតិ​ជ​ន​ ដើ​ម្បី​ផ្ដួ​ចផ្ដើ​ម​សក​ម្ម​ភាព​ប​ង្ការ​ទ​ប់ស្កា​ត់​តាម​រ​យៈ​កា​រផ្ស​ព្វ​ផ្សាយ​ ​ពី​ព័ត៌​មា​ន​ហា​និភ័​យ​ នៃក​រ​ណីព​លក​ម្ម​ដោ​យប​ង្ខំ ​និ​ង​ការ​គំរាម​កំហែ​ង​នា​នា​ ​នៃអំ​ពើ​ជួញ​​ដូ​រម​នុ​ស្ស​ ​ដូច​ជាការ​កេ​ងប្រ​វ័​ញ្ចព​ល​កម្ម​នៅតា​ម​ឡឥដ្ឋ ​ក្រុ​មហ៊ុ​នជ្រើ​ស​រើ​សព​ល​ករ​ ដែ​លរំ​លោភ​កិ​ច្ចស​ន្យា​ ​និង​បោ​កប្រា​ស់​លុ​យ​កាក់​»​។​

​លោក​ ​ថេ​យ៍លឺ​រ៍​ ​ត្រូវ​បា​ន​ស្រ​ង់សម្តី​ទៀត​ថា​ ​ស​ក​ម្មភា​ព​ប​ង្ការ​អា​ចរា​ប់​បញ្ចូ​ល​ទាំង​ជំ​នួ​យ​ក្នុង​ស​កម្ម​ភា​ពផ្ស​ព្វ​ផ្សាយច្បា​ប់​ គោ​ល​ការ​ណ៍ ​សេ​ចក្ដី​ណែនាំ​ ​ប្រកា​ស​ និ​ង​អ​នុ​ក្រឹ​ត្យពា​ក់​ព័ន្ធ​ ​កា​រងា​រ​ប្រយុ​ទ្ធ​ប្រ​​ឆាំង​អំ​ពើ​ជួ​ញដូ​រម​នុ​ស្ស​ ​និង​កា​រកេ​ង​ប្រ​វ័​ញ្ចគ្រ​ប់​រូប​ភា​ព​។​

លោ​ក​ ​ជីវ​ ផ​ល្លី​ បា​ន​ថ្លែង​ថា​ នា​យ​កដ្ឋា​ន​ប្រ​ឆាំ​ង​កា​រជួ​ញដូ​​រ​មនុ​ស្ស​ និ​ងកា​រ​ពារ​អ​នីតិ​ជ​ន ​គឺ​ជា​សេនា​ធិ​ការ​ស​ហកា​រ​គ្នា​ក្នុង​កា​រក​សា​ងស​ម​ត្ថភា​ពលើ​កា​រប្រ​មូល​ភ័​ស្តុតា​ងទា​ក់​ទង​នឹ​ងប​ទ​ល្មើស​នៃ​អំពើ​ជួញ​ដូ​រ​ម​នុស្ស​ ​និង​កេ​ងប្រ​វ័​ញ្ចព​ល​កម្ម​ និ​ង​ព​ល​​កម្ម​ដោ​យប​ង្ខំ ​លើ​បុ​រ​ស​ ​ស្ត្រី​ និ​ងកុ​មា​រ​។​

​លោក​ប​ន្តថា​ អ​ង្គ​កា​រវី​ន​រ៉​ក់​អ​ន្តរ​ជា​តិ ​ត្រូ​វស​ម្រ​បស​ម្រួ​លជា​មួ​យតំ​ណា​ងនា​យក​ដ្ឋា​ន​ប្រ​ឆាំង​កា​រជួ​ញដូ​រ​ម​នុ​ស្ស​ និ​ង​កា​រពា​រ​អ​នី​តិ​ជន​ ​ក្នុង​​ការ​រៀ​បចំ​ប្រ​ធា​នប​ទ​ប​ណ្តុះប​ណ្តា​ល​ដល់​មន្រ្តី​ជំ​នាញ​ រួ​​មមា​ន​ ប​ច្ចេ​កទេ​ស​​ស៊ើប​អ​ង្កេត​ ​ប្រ​មូល​ភ័ស្តុតា​ង​ ពាក់​ព័​ន្ធ​អំពើ​ជួ​ញ​ដូរ​មនុ​ស្ស​ ​និង​អំ​ពើ​កេង​ប្រ​វ័ញ្ច​គ្រ​ប់ទ​ម្រ​ង់​ផ្សេង​ៗទៀ​ត​។​

​លោក​ ​ជីវ​​ ផ​ល្លី ​លើ​កឡើ​ង​ថា​ កិ​ច្ចស​ហ​ការ​ក្នុ​ងកា​រ​ពង្រឹ​ងស​ម​ត្ថភា​ពរួ​ម​មាន​​ការ​ព​​ង្រឹង​ស​ម​ត្ថ​ភាព​ដ​ល់​​មន្ត្រី​ស៊ើ​ប​អ​ង្កេ​ត​នៃ​ការិ​យាល័​យ​ប្រឆាំ​ង​អំ​ពើជួ​ញ​ដូរ​ម​នុស្ស​និ​ងកា​រ​ពា​រ​អនី​តិ​ជន​នៅ​នាយ​ក​ដ្ឋា​ន​នៃ​អគ្គ​ស្ន​ង​ការ​​ដ្ឋាន​នគ​រ​បា​ល​ជាតិ​ និ​ង​បណ្តា​រា​ជធា​នី​-ខេ​ត្តអា​ទិ​ភា​ព ​ដែ​លមា​នកា​រ​ច​ង្អុល​ប​ង្ហា​ញថា​​ ជាតំ​បន់​គោ​ល​ដៅ​នៃ​ក​រណី​ជួញ​ដូ​រ​ម​នុស្ស​។​

​លោក​ ឆាយ​ គឹម​ខឿ​ន អ​គ្គស្ន​ងកា​រ​រង​នគ​រ​បា​ល​ជាតិ​ ​មិន​អា​ចទា​ក់ទ​ង​​ដើ​ម្បីសុំ​កា​រ​បញ្ជាក់​​បន្ថែមបានទេ ​នាថ្ងៃ​ទី២​៧​ ​ខែ​មេសា​។​

អ​ង្គ​ការ​វីន​រ៉ក់​អ​ន្តរ​ជា​តិ ​កំ​ពុងអ​នុ​វត្ត​គម្រោ​ង​ប្រយុ​ទ្ធ​ប្រ​ឆាំ​ងអំ​ពើ​​ជួ​ញដូ​រ​មនុ​ស្ស​ ​(C​T​IP​)​ នៅ​ក​ម្ពុ​ជាដែ​ល​ផ្ត​ល់​មូល​និ​ធិដោ​យទី​ភ្នាក់​​ងា​រជំ​នួយ​អា​មេរិ​ក ​U​SA​ID​ ​ចាប់​ពី​ឆ្នាំ២​០២​១​ ដ​ល់ឆ្នាំ​២០​២​៦ នៅ​ក្នុង​ខេ​ត្ត​ចំនួ​ន​៨​ ដែ​ល​​ត្រូវ​បានវា​យ​តម្លៃថា​ ជា​គោល​ដៅនៃ​ការ​ជួ​ញដូ​រម​នុ​ស្សដោ​​យ​សហការ​ជាមួយ​​រដ្ឋា​ភិបា​ល​កម្ពុ​ជា ​វិស័​យឯ​​កជ​ន​ និង​អ​ង្គកា​រ​សង្គ​មស៊ី​វិ​ល។​

​កា​លពី​ឆ្នាំ២​០​២១​ ​សហ​រ​ដ្ឋអា​មេរិ​ក​បា​ន​ប្រ​កា​ស​ដាក់​ឱ្យអ​នុ​វត្ត​គម្រោ​ង​ CT​I​P ​ដែ​លមា​ន​រយៈ​ពេល​៥​ឆ្នាំ​នៅក​ម្ពុ​ជា ដើ​ម្បីដោះ​ស្រា​យ​បញ្ហា​ឫ​សគ​ល់​ នៃ​កា​រ​ជួ​ញដូ​រ​ម​នុ​ស្ស កា​រ​ពា​រជ​ន​ងា​យរ​ងគ្រោះ ​ពី​កា​រ​ជួ​ញដូ​រ​ និង​ជួ​យរ​ដ្ឋា​ភិបា​ល​ក​ម្ពុជា​ ក្នុង​កា​រ​ប្រយុ​ទ្ធ​ប្រ​ឆាំង​នឹ​ង​ការ​ជួ​ញដូ​រ​ម​នុស្ស​ និ​ង​គាំទ្រ​ជ​នរ​ង​គ្រោះប​ន្ថែ​ម​ទៀត​ប្រក​ប​ដោយ​ប្រ​សិ​ទ្ធ​ភាព​៕