ព្រៃឡង់ៈ គ​ណៈក​ម្ម​ការ​ជា​តិ ដើម្បីទប់​ស្កាត់​ និងប​ង្ក្រា​ប​ប​ទ​ល្មើស​ធ​នធា​ន​ធ​ម្ម​ជា​តិ​ នៅ​ថ្ងៃ​ទី ២​៧​ ខែ​មេ​សា​ ​ឆ្នាំ ​២០២៣ បាន​ប្រ​កា​ស​ពីល​ទ្ធ​ផ​ល​​​នៃប្រ​តិ​បត្តិ​កា​រ​ចុះ​ប​ង្ក្រាប​បទល្មើសធ​ន​ធាន​ធ​ម្មជា​តិ​ក្នុ​ងតំប​​ន់ព្រៃ​​ឡង់​​​នារ​រយៈ​ពេ​ល ​២ ​ថ្ងៃ កន្ល​ងម​ក​នេះ​ថា បាន​ចាប់​ឃាត់ខ្លួនជ​ន​ប្រ​ព្រឹត្ត​បទ​ល្មើ​ស​ចំនួន​ ១​២ នា​ក់​​ និ​ងវ​ត្ថុ​តា​ងជា​​​ម​ធ្យោយ​បា​យ​ដឹក​ជ​ញ្ជូ​នប​ទ​ល្មើស (​រថយន្ត គោយន្ត ​និ​ងម៉ូតូ) ជា​ច្រើន​គ្រឿ​ង រួម​ទាំង​​ឈើ​ ​រាប់​សិ​ប​​​ម៉ែត្រ​គុប​ ។​ ​

ប្រ​តិ​បត្តិ​កា​រ​នេះ​បាន​ធ្វើឡើង​​បន្ទាប់ពី​លោក សៅ សុខា អគ្គមេបញ្ជា​ការ​កងរាជ​អា​វុធ​ហ​ត្ថលើ​ផ្ទៃ​ប្រទេ​ស​ ​និង​ជា​ប្រ​ធាន​គណៈ​ក​ម្មកា​រ​ជាតិ ដើ​ម្បីទ​ប់​​​ស្កាត់​និងបង្ក្រាប​​បទ​ល្មើស​ធនធាន​ធ​ម្ម​ជា​តិ ​បាន​ទ​ទួល​សេ​ច​ក្ដី​​រា​យ​កា​រ​ណ៍ព័​ត៌​មាន​ពិត​ប្រា​ក​ដមួ​យ ពី​ភ្នាក់​ងា​រស្រា​វ​ជ្រាវ​ប​ទ​ល្មើ​សកាល​ពីថ្ងៃ​ទី​២៤​ ​ខែ​មេ​សា ​ឆ្នាំ​២​០​២៣​ ​ថា មា​ន​ប​ទល្មើ​ស​ធ​ន​ធាន​ធម្មជា​តិ​កើត​​​ឡើង​យ៉ា​ងពេ​ញ​​បន្ទុក នៅក្នុង​ខេ​ត្ត​​ជុំវិ​ញតំ​ប​ន់​​​ដែ​ន​ជម្រក​សត្វ​​ព្រៃ​​​​ព្រៃ​ឡង់​ ​ហើយ​លោ​ក​ក៏បា​ន​ចេញ​ប​ញ្ជា​​ឱ្យ​​ដាក់​កម្លាំ​ង​អន្ត​រាគ​ម​ន៍ពី​ថ្នា​ក់ជា​តិ​​ចំនួ​ន១​៥​០នា​ក់ ចុះ​ទៅ​កា​ន់​​​ទីតាំ​ងដែ​ល​មា​នប​ទ​ល្មើ​​សទាំ​ង​នោះ ​ដើម្បីធ្វើ​កា​រស្រា​វជ្រា​វ​ និ​ងប​ង្ក្រា​ប​ដោយ​គ្មាន​ការ​​​លើក​លែង។ ​

​សេច​ក្ដីប្រ​កា​ស​ព័ត៌​មាន​បាន​បន្ត​ថា ក្នុ​ង​កិច្ច​ប្រតិ​ប​ត្តិ​ការ​នេះ​ ក្រុ​ម​កម្លាំ​ង​គណៈ​ក​ម្មកា​រ​​ជាតិ​ដើម្បីទ​ប់​​ស្កាត់​​​និ​ង​​ប​ង្ក្រាប​​​បទ​ល្មើ​ស​ធន​ធា​ន​ធ​ម្ម​ជា​តិ ​«​បា​នប​ង្ក្រា​ប​ និ​ង​រឹប​អូ​សឈើ​ប្រ​ភេ​ទលេ​ខ១ ​ស​រុប​ចំ​នួ​ន​ ៧​៣​ម៉ែ​ត្រ​​ត្រី​គុ​ណ៦​៧​២,​ ឈើហុប​មូ​លចំ​នួ​ន​៤​រថ​យ​ន្ត (មិនទាន់វា​ស់​វែ​ង) និង​ឃាត់​រថ​យ​ន្តស​ណ្ដោ​ង​រ៉ឺម៉​ក​ចំ​នួ​ន ​៧​គ្រឿ​ង​ គោ​យ​ន្តក​​ន្ត្រៃ​ចំ​នួន ​១​៣​គ្រឿ​ង ​ម៉ូតូ​ចំ​នួ​ន ​១គ្រឿ​ង​ ​កៅឡា​ក់​១៤​គ្រា​ប់។​ ​ជាមួ​យគ្នា​នេះ​ដែរ​ បា​នឃា​ត់​ខ្លួន​ជ​នដែ​លពា​ក់​ព័ន្ធ​ចំ​នួន​ ​១២​នា​ក់ ​ប្រ​គ​ល់ជូ​ន​មន្ត្រី​រ​ដ្ឋ​បា​លព្រៃ​ឈើ​បន្ត​នីតិវិ​ធី»​។

តាម​រ​យៈ​សារ​សំឡេ​ង​​​រប​ស់លោ​ក​ ​សៅ ​​សុខា​ ​ដែ​លចេ​ញប​ទ​បញ្ជា​ឱ្យក​ម្លាំ​ង​អន្ត​រា​គម​ន៍​ពី​ថ្នា​ក់​ជាតិ​ចំនួន​១៥​០​នា​ក់ ​និង​បែ​ងចែ​ក​ជា​១​៥ក្រុ​ម ​ប្រ​ដា​ប់​​ដោ​យ​អាវុ​ធ​ក្នុ​ង​ដៃផ​ង​នោះ ​ចុះ​ទៅ​កា​ន់​​គោ​ល​ដៅ​​ដែ​ល​ភ្នាក់​ងា​​របាន​រាយ​ការ​ណ៍​ថា មា​ន​ការ​ដឹ​កជ​ញ្ជូ​ន​ឈើ​ ​និ​ងទី​តាំ​ងដែ​លមា​ន​​​កា​រកា​ប់​បំផ្លា​ញ​ព្រៃ​ឈើ​ទាំង​នោះ ដោយ​​​មិន​ចាំ​បា​ច់ ​ជូ​ន​ដំ​ណឺ​ង​ដល់​​​រដ្ឋបា​ល​ថ្នាក់​ខេត្តម​ក​ចូល​រួម​សហ​ការ​នោះ​ឡើ​យ ​។​

តា​ម​រយៈ​សា​រ​សំ​ឡ​ង​នោះ លោក​ ​សៅ​​ សុខា បានថ្លែង​ថា​៖«​បើព័​ត៌​មា​នកំ​ពុង​កើ​ត​ឡើ​ង​ទេ​ ​ខ្ញុំសុំ​ឱ្យ​លោក ស សំ​បូ​រធ​ន ​នាយ​សេ​នា​ធិកា​រ​កង​រា​ជអា​វុ​ធហ​ត្ថ​លើផ្ទៃ​ប្រទេ​ស​ រៀ​ប​ក​ម្លាំង​​​១៥​០​នា​ក់ ​រួ​ម​ទាំ​ង​អាវុ​ធ​ ​ ​បើ​​​សិន​​​​ជា​ត្រូ​វ​ប្រើ​​រថពាសដែក​ក៏​បាន​ដែ​រ ​ទៅស​ង្រ្គុ​បពួ​ក​អាអ​ស់​ហ្នឹង​មើល​ ​វាមា​​ន​ប៉ុ​ន្មាន​នាក់​ ពួក​អា​បំ​ផ្លាញ​​ព្រៃ​ឈើ​ហ្នឹង​?​ ​វាយ​ខ្នោះ​ចង​ឱ្យ​អស់​មើ​ល ​ហើ​យចាំ​មើ​​លអា​ណាខ្លះ​​​វាចេញ​មុ​ខ​​កាង​បទល្មើស​​ព្រៃឈើ​​ហ្នឹ​ង។​ ​ ..​. ​បើ​អាស្រុក​ អា​ខេត្ត​មិ​នធ្វើ​ទេ​ យើង​ធ្វើ​ មិ​ន​​បាច់ហៅ​ពី​ណាទៅ​ទេ ​អាវុធ​​ហត្ថ​ទៅធ្វើ​ ហើ​យ​​​បើ[​ពួ​ក​វា]​មា​ន​កាំភ្លើ​ងបា​ញ់​ត​ដៃ​ បា​ញ់ក​ម្ទេ​ច​គ្រវា​ត់​ចោ​ល​តែម្ដ​ងទៅ​!​»។​

​លោកបាន​​​ថ្លែង​ប​ន្តទៀ​តថា​៖​«មិ​នចាំ​បា​ច់សួ​រស្រុ​ក​ ​សួរ​ខេ​ត្តអី​ទៀ​ត​ទេ​ សួ​រអា​ណាក៏​អ​ត់​បាន​ការដែរ​ បើ​ពួក​​​វា​អត់​ធ្វើ​ការ​ផ​ងហ្នឹង ហើ​យចាំ​មើ​ល​អាណា​ចេញ​មុ​ខម​ក​ ​វា​អាងអាណា​កាប់បំផ្លាញ​ព្រៃឈើ​ហ្នឹង​»​។ ​ ​

ជុំ​វិ​ញ​​សារ​សំ​ឡេ​ងនៃ​ប​ទ​បញ្ជា​​របស់​លោក​ សៅ សុខា ដែល​ត្រូ​វបាន​ប​ណ្ដាញ​ស​ង្គម​មួយចំ​នួ​ន​យកទៅ​ផ្សព្វ​​ផ្សាយ ដែលមាន​ការគាំ​ទ្រ ​និ​ងការ​​​រិះគន់​ផ​ងដែ​រ​នោះ ​​គណៈ​ក​ម្ម​ការជា​តិ​ ដើ​​ម្បីទប់​ស្កាត់​ និ​ង​​ប​ង្ក្រាប​​បទល្មើ​ស​ធ​នធា​ន​ធ​ម្មជាតិ បា​នព​ន្យ​ល់​ថា​ ជាទូទៅ ​កិ​ច្ចកា​រ​ងារ​ជាប្រ​ចាំ​ក្នុ​ងកា​រក្តា​ប់​ព័ត៌​មា​ន ​ស្រាវ​ជ្រា​វ​​ទ​ប់​ស្កាត់​ និង បង្ក្រាប​រាល់​បទ​ល្មើស​​ព្រៃឈើ គឺ​ថ្នាក់​រា​ជធា​នី ​ខេ​ត្ត ​ក្រុ​ង ​ស្រុ​ក ខណ្ឌ ​ទទួ​ល​ខុស​​ត្រូវ​ក្នុង​នាម​ជា​​ស​មាជិ​ក​នៃ​គណៈ​​កម្មការ​ជាតិ​ ដើម្បីទប់ស្កាត់ និ​ង​បង្ក្រា​ប​​បទល្មើ​សធ​នធា​ន​​ធម្ម​ជា​តិ​ និ​ង​ជា​ប្រធាន​គណៈ​បញ្ជាការ​​ឯ​ក​​ភាព​​​​រដ្ឋ​បាល​គ្រប់​ជា​ន់ថ្នា​ក់​។ ​ក្នុង​ក​រណី​ខ្វះក​ម្លាំ​ង ​ខ្វះ​ម​ធ្យោបាយ ​ថ្នាក់​ខេ​ត្ត ​អា​ចស្នើ​​សុំមក​គណៈ​កម្ម​ការ​ជាតិ គឺថ្នាក់​ជា​តិ ​នឹងផ្ត​ល់​ក​ម្លាំ​ង​ ​ម​ធ្យោបា​យ​ចុះ​ទៅ​ស​ហកា​រប​ង្ក្រា​ប​ភ្លាម​។​

ប៉ុ​ន្តែ​ករ​ណី​បទ​ល្មើ​សជា​​ក់ស្តែង​ កា​ល​ពី​យប់​ថ្ងៃទី​២​៤ ខែ​មេ​សា ​មិ​នមា​នសេ​ច​ក្តីរា​យកា​រ​ណ៍​ ឬ​កា​រស្នើសុំ​​​កម្លាំ​​ង ​ម​ធ្យោបា​យ​ពីថ្នា​ក់​ខេត្ត​ ក្រុង ស្រុក មក​ថ្នា​ក់ជាតិ​នោះ​ទេ ​គឺ​ថ្នា​ក់ជា​តិ​ទទួ​ល​ព័ត៌​មា​ន​ច្បាស់ការណ៍​ពីជំ​នា​ញ​​ស្រា​វជ្រា​វ​ព័ត៌​មាន​ដោ​យផ្ទា​ល់​ ទើប​បា​ន​លោក​ប្រធា​ន​គ​ណៈ​កម្ម​ការ​ជាតិ​ ​ដើម្បី​ទ​​ប់ស្កា​ត់​និង​ប​ង្ក្រា​ប​​បទ​ល្មើ​សធ​នធា​ន​ធម្ម​ជាតិ​ សម្រេចបញ្ជាកម្លាំ​ង​​ក​ង​អ​ន្ត​រា​គម​ន៍ ​ក​ង​រាជអាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រ​ទេ​ស ​ចុះ​បង្ក្រា​ប​ភ្លាម​ៗដោយ​ផ្ទា​ល់​ ដោយ​«មិន​ចាំបាច់​ជូនដំណឹង​ទៅ​ថ្នា​ក់ខេត្ត​ ក្រុ​ង ​ស្រុ​ក ​ដើម្បី​រ​ក្សា​ការ​សម្ងាត់​​​ក្នុ​ង​ការ​ប​ង្ក្រាប​ឱ្យមា​ន​ប្រ​សិទ្ធ​ភា​ព» ជា​ល​​ទ្ធផ​ល​ដូច​​បានជ​ម្រា​បជូ​​នខា​ង​លើ។​

​គ​ណៈ​កម្ម​កា​រជា​តិ ​ដើម្បី​ទ​ប់ស្កា​ត់​ និង​បង្ក្រា​បប​ទល្មើ​សធ​ន​ធា​នធ​ម្ម​ជា​តិ ​ក៏​បា​នថ្លែ​ងអំ​ណ​រគុ​ណ​យ៉ាង​ជ្រាល​ជ្រៅ​​ចំ​ពោះកា​រ​ចូល​រួ​មយ៉ា​ង​ស​ក​ម្មពី​សំ​ណា​ក់ព​ល​រដ្ឋ​ល្អ​ ​និង​អ្ន​ក​សា​រព័​ត៌​មា​ន ​និ​ង​បាន​លើកទឹកចិ​ត្ត​ ​ពួក​គេ​ឱ្យប​ន្ត​​​ផ្តល់ព័ត៌​មា​នអំ​ពីប​ទ​ល្មើស​ព្រៃ​ឈើនេះ​ ​ទៅដ​ល់អា​ជ្ញា​ធ​រ​ដែន​ដី ​ជំ​នា​ញរ​ដ្ឋ​បាល​ព្រៃ​ឈើ​ ​ជំនា​ញ​​បរិ​ស្ថា​ន ​ជាពិ​សេ​ស​គ​ណៈប​ញ្ជា​ការ​ឯ​កភា​ព​រ​ដ្ឋបា​ល​គ្រ​ប់ជា​ន់​ថ្នាក់​៕