ភ្នំពេញៈ ក្រសួង​សុខាភិបាល​បានប្រកាស​មិនមាន​រកឃើញ​ករណីឆ្លង​មេរោគ​កូវីដ១៩ ទៀតទេ ប៉ុន្តែ​មានអ្នកជា​សះស្បើយ​ពីជំងឺ​នេះ​ចំនួន ២ នាក់។

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល សម្រាប់​ថ្ងៃ​ទី២៧

ខែមេសា កម្ពុជា​មិនមាន​រកឃើញ​ករណីឆ្លង​មេរោគ​កូវីដ១៩ ក្នុង​សហគមន៍​នោះទេ និង​មានអ្នកជា​សះស្បើយ​ពីជំងឺ​នេះ​ចំនួន ២ នាក់។

គិតត្រឹមព្រឹក​ថ្ងៃទី២៨ ខែមេសា កម្ពុជា​មានអត្រា​ឆ្លងមេរោគ​កូវីដ១៩ សរុបចំនួន ១៣៨ ៧៣២ នាក់ អ្នកជាសះ​ស្បើយ​សរុប​ចំនួន ១៣៥ ៦៧២ នាក់ និងអ្នកស្លាប់​ចំនួន ៣ ០៥៦ នាក់៕