
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកន្លងមក ។
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសនៅថ្ងៃទី ៣០ ខែមេសាថា មិនមានរកឃើញអ្នកឆ្លងថ្មី អ្នកជាសះស្បើយថ្មី និងអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ ១៩ ឡើយ។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ៣០ ខែមេសាករណីឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ១៣៨ ៧៣៣ នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៦៧៥ នាក់ និង ករណីស្លាប់សរុប ៣ ០៥៦នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៦ នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៩០៣ នាក់៕