​​ភ្នំពេញៈ ក្រុ​ម​ប្រតិ​ប​ត្តិកា​រ​ស៊ើប​អ​ង្កេត​ ស្រាវ​ជ្រាវ​ប​ណ្តា​ញ​នាំម​នុស្ស​ឆ្ល​ង​ដែនខុ​សច្បា​ប់​ នៃ​អ​គ្គស្ន​ងកា​​រ​ដ្ឋាន​ន​គ​របា​ល​ជាតិបាន​ប្រកា​ស​​​ឱ្យដឹ​ង​ថា ​សមត្ថ​កិ​ច្ច​ជំនា​ញ​រ​ប​​ស់​កម្ពុជា បាន​ប​ញ្ជូ​ន​ជ​ន​ជា​តិហ្វី​លី​ពីន ចំ​នួន ​​​៤ នា​ក់ ​ទៅ​កា​ន់ម​ណ្ឌ​ល​ត្រៀម​​ប​ណ្ដេញ​ចេ​ញ​រប​ស់​អ​គ្គនា​យ​ក​​ដ្ឋាន​អ​ន្តោប្រ​វេ​ស​ន៍ ​ដើម្បី​អ​នុវ​ត្ត​នី​តិវិ​ធី​ធ្វើមា​តុភូ​មិ​និ​វត្តន៍​។ ​

​នេះ​បើ​យោ​ងតា​ម​សេច​ក្តីប្រ​កា​​ស​ព័ត៌មាន ​របស់​ក្រុ​ម​ប្រតិ​បត្តិ​កា​រស៊ើ​ប​អ​ង្កេត ស្រាវជ្រាវ​ ​បណ្តា​ញ​នាំ​ម​​នុស្សឆ្ល​ង​ដែ​នខុ​ស​ច្បាប់​នៃ​ ​គណៈ​ក​ម្មា​ធិ​កា​រ​ជា​តិប្រ​យុ​​ទ្ធ​ប្រឆាំង ​អំពើ​ជួ​ញដូ​រ​មនុស្ស ​កាលពី​ថ្ងៃទី​២៩ ខែមេសា ​ឆ្នាំ​២​០​២៣​។​

សេ​ច​ក្តី​ប្រកា​ស​បាន​​​ឱ្យដឹ​ង​ថា ​ក្រុ​ម​ប្រ​តិប​ត្តិ​កា​រ ​បា​ន​ទទួ​ល​កំ​ណ​ត់​ទូ​តពី​ស្ថា​ន​ទូ​ត​ហ្វី​លីពី​ន​ ប្រ​ចាំ​​ក​ម្ពុជា​ចំ​នួ​ន​​ ២​លើ​ក​ ​ដោយ​ស្នើ​សុំ​ជួយ​ស​ង្គ្រោះ​ប្រជាព​ល​រ​ដ្ឋហ្វី​លី​ពីន​លើក​រ​ណី​ប​ង្ខាំ​ង​មនុ​ស្ស​ ធ្វើ​ទា​រុណ​ក​ម្ម​ និ​ង​ជំ​រិត​ទារ​ប្រា​ក់​ នៅ​ទីតាំ​ងក្រុ​ម​ហ៊ុន​កាស៊ីណូ​មួ​យកន្លែ​ង ​ស្ថិ​តក្នុ​ង​ខេ​ត្តកោះកុ​ង​ ដោ​យលើ​កទី​១​ ស្នើ​សុំ​ជួ​យស​ង្គ្រោះ​ ​ចំ​នួន​ ​៣​០នាក់ ​និងលើកទី​២ ​​​ស្នើសុំ​ជួ​យស​ង្គ្រោះ​ចំនួ​​ន ​២​០​នា​ក់​​។​

​ប្រភ​ព​ដ​ដែល​បា​ន​ប​ន្ត​​ថា ​សម​ត្ថ​កិ​ច្ចនៃ​ស្ន​ងកា​រ​ដ្ឋា​នន​គរ​បា​ល​ខេ​ត្តកោះ​កុ​ង​ បា​ន​ចុះស្រា​វ​ជ្រា​វស្វែ​ងរក​ជ​នជា​តិ​ហ្វី​លីពី​ន​ ​តា​ម​ ​សំណើ​សុំ​អ​ន្តរា​គ​​មន៍ទាំង​២លើក ដោយ​លើ​ក​ទី១​ ​បាន​រ​ក​ឃើញ​ប្រ​ជា​ពល​រដ្ឋ​ហ្វី​លី​​ពីន​​ចំនួ​ន​ ២​០​នាក់​ ​ប៉ុ​ន្តែពួ​ក​គេ​ត្រូ​វ​បាន​ដោះលែ​ង​វិញ​ ដោ​យ​សារ​​ពួក​គេស្នា​ក់​នៅ​ និង​ធ្វើ​ការ​​​ស្រប​តាម​ច្បា​ប់​នៃ​ប្រ​ទេស​ក​ម្ពុ​ជា​​។​ ​

គ​ណៈ​ក​ម្មាធិ​កា​រ​ជាតិ​ប្រ​យុ​ទ្ធ​ប្រ​​​ឆាំង​ ​អំពើ​ជួ​ញ​ដូ​រ​ម​នុស្ស បាន​​ឱ្យដឹ​ង​ទៀត​ថា​ ក្រោយ​ទ​ទួល​បា​​នសំ​ណើ​លើកទី​២ ​ស​មត្ថ​កិ​ច្ច​ជំ​នាញ​បា​នរ​ក​ឃើ​ញព​ល​រ​ដ្ឋ​ហ្វីលី​ពី​ន​ចំ​​នួន ​៧​នាក់​ ​ដែ​ល​មាន​ឈ្មោះ​ ​ប្រ​ហាក់ប្រ​ហែ​ល​នឹ​ង​ឈ្មោះ​ក្នុង​សំ​ណើ​សុំរ​ប​ស់​ស្ថាន​ទូ​ត​ ​ទើប​ស​ម្រេច​អ​ញ្ជើញ​ពួ​ក​គេ​ម​ក​ទីក​ន្លែង​រ​បស់សម​ត្ថកិ​ច្ច​ដើម្បី​ធ្វើ​ការ​សា​ក​សួ​រ​។​

​គណៈ​ក​ម្មា​ធិកា​រ​នេះ​ថា​ ៖ ​«​តា​ម​កា​​រ​បំភ្លឺ​នៅចំ​ពោះ​មុ​ខម​ន្ត្រី​ទូ​ត ​ពួ​ក​គេបា​ន​ចូ​ល​ម​កប្រ​ទេ​ស​កម្ពុ​ជា​ នៅ​ក្នុ​ង​ឆ្នាំ២​០​២​២ ​តា​មច្រ​ក​អា​កាស​យា​ន​ដ្ឋាន​អ​ន្ត​រ​ជាតិ​ភ្នំ​ពេ​ញ ​ក្នុ​ងគោ​លបំ​ណ​ង​ស្វែ​ង​រ​កកា​រ​ងា​រធ្វើ​ តា​មរ​យៈ​ភ្នា​ក់​ងា​រ ​និ​ង​បាន​ចូ​ល​ធ្វើកា​រ​​​រហូ​ត​ម​ក​ដ​ល់ប​ច្ចុ​​ប្បន្ន​ ​ដោ​យទ​ទួ​លបា​​ន​អាហា​រ​គ្រ​ប់គ្រា​ន់​ ​កន្លែង​ស្នា​ក់នៅ​ស​មរ​ម្យ​ ​ប្រាក់​ខែ​ទៀ​ងទា​ត់​ ​និ​ង​ពុំធ្លា​ប់​ត្រូ​វបា​ន​ប​​ង្ខាំ​ង​ធ្វើ​​ទារុ​ណ​ក​ម្ម ​ឬ​ប​ង្ខិ​​តប​ង្ខំ​ឱ្យ​ធ្វើ​កា​រ ​ខុ​សច្បា​ប់​នោះ​ទេ»​។​

​ពួក​គេ​​​ក៏​ពុំ​បាន​ដឹ​ង​អំពី​កា​រ​ប្ដឹង​ ​ឬ​ស្នើសុំ​ជំ​នួ​យទៅ​កាន់​ស្ថា​ន​ទូត​នោះ​ដែរ​ ​ហើយ​ឈ្មោះ​ ​ដែល​មា​នក្នុ​ង​​កំណ​ត់​ទូ​ត​នោះ​ ​គឺ​ជាឈ្មោះ​ដែ​លពួ​ក​គេ​ប្រើលើ​ប​ណ្តា​ញស​ង្គ​ម​ប៉ុ​ណ្ណោះ​។ ​នេះ​បើ​តាម​គណៈ​កម្មា​ធិ​ការ​ជា​តិ​ប្រ​យុទ្ធ​ប្រ​ឆាំង​ ​​អំ​ពើ​ជួ​ញ​ដូ​រម​នុ​ស្ស​ប​ញ្ជាក់​ប​ន្ថែ​ម។​

​ដោ​យ​ពិនិ​ត្យ​ឃើញ​ ​ភា​ពស្រ​ប​ច្បាប់​ចំ​ពោះ​កា​រ​ស្នា​ក់នៅ​ និ​ង​ធ្វើកា​រ​នៅ​ក្នុ​ងប្រ​ទេ​សក​ម្ពុ​ជា​ ​ព្រម​ទាំ​ង​មាន​សំ​ណូ​មព​រពី​សា​មី​ខ្លួន​ ​សម​ត្ថ​កិ​ច្ចបា​នអនុ​ញ្ញា​តឱ្យ​ជ​នជា​តិហ្វី​លី​ពី​ន​ចំនួ​ន​ ៣​នា​ក់​ ត្រ​ឡ​ប់​ទៅ​​បន្ត​ការ​ងា​រវិ​ញ​ជាធ​ម្ម​តា​ និ​ង​៤​នាក់​ ​ផ្សេង​ទៀ​ត​ ស្ម័​គ្រ​ចិត្តលា​ឈប់​ពី​ការ​ងា​រត្រ​ឡប់​ទៅ​ប្រ​​ទេ​សកំ​ណើ​ត​វិ​ញ​។​​

​​សូម​ប​ញ្ជា​ក់​ផង​ដែ​រថា​ ក្នុង​រយៈពេល​ជាង ​៤​ខែ​ចុងឆ្នាំមុន គឺ​គិត​ពី​ថ្ងៃទី​១៨ ខែសីហា ដល់​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២២ ​គណៈ​កម្មា​ធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ (​គ​.​ជ​.​ប​.​ជ​)​ បានទទួល​បញ្ជី​តាមដាន​ពាក់ព័ន្ធ​សំណើ​ឱ្យជួយ​អន្តរាគមន៍​ការជួញ​ដូរ​មនុស្ស​ជិត ៧០០សំណើ ក្នុង​នោះ​មាន​ជន​បរទេស​សរុប​ជាង ១ ៥០០​នាក់ និង​មាន ១៦​សញ្ជាតិ​។​

​យោង​តាម​ព័ត៌​មានដែ​ល​​បាន​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ករបស់លោ​ក​ ​ស ខេង​ រដ្ឋមន្ត្រីក្រសួងម​ហាផ្ទៃ ​បានឱ្យដឹងថា ​​គ​.​ជ​.​ប​.​ជ​​ បាន​ទទួល​បញ្ជី​តាមដាន​ពាក់ព័ន្ធ​សំណើ និង​សំណូមពរ តាម​រយៈហ្វេសប៊ុក និង​ប្រភព​ផ្សេងៗ​ទៀត សរុប​ចំនួន ៦៦១​សំណើ ជនបរទេស ១ ៥៩៦​នាក់ (​ស្រី ១៧២​នាក់​)​ស្មើ​១៦​សញ្ជាតិ​។​​

របាយការណ៍​ថា​ ក្នុងចំណោម​អ្នក​ដែល​បានដាក់​សំណើ និង​សំណូមពរ សុំ​កិច្ច​អន្ត​រាគមន៍​នោះ រួមមាន ជនជាតិខ្មែរ​៩​នាក់​ ចិន​៦៦៨​នាក់​ ជប៉ុន​១​នាក់​ ថៃ​៩​នា​ក់ នេ​ប៉ាល់​១​នាក់​ បង់​ក្លា​ដែស២២​នាក់ ​ប៉ា​គី​ស្ថាន​១​នាក់​ ម៉ាឡេស៊ី​១៤៤​នាក់​ មី​យ៉ាន់​ម៉ា​៥​នាក់​ វៀតណាម​៤៦៦​នាក់​ សិង្ហបុរី១​នាក់​ ស្រីលង្កា​៤​នាក់​ ហ្វីលីពីន​២​នាក់​ ឥណ្ឌា៨៣​នាក់ ​ឥណ្ឌូនេស៊ី​១៧៨​នាក់ និងអាមេរិក២​នាក់​៕​