ភ្នំពេញៈ​ក្រសួង​សុខាភិ​បាល​កម្ពុជា​ប្រកាស​នៅ​ថ្ងៃទី១​ ខែ​ឧសភា​ថា មិនមាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី អ្នក​ជា​សះ​ស្បើយ​ថ្មី និង​អ្នក​ស្លាប់​ថ្មី​ដោយ​សារ​ជំងឺ​កូ​វីដ​១៩​ឡើយ​។

​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិ​បាលគិត​ត្រឹម​ថ្ងៃទី១ ខែ​ឧសភា​ ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​មាន​ចំនួន​ ១៣៨ ៧៣៣​ នាក់ ចំណែក​ករណី​ជា​សះ​ស្បើយ​សរុប ១៣៥ ៦៧៥ នា​ក់ និងករណី​ស្លាប់​សរុប ៣ ០៥៦ នាក់​​។ រីឯ​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន​ ២១ ២៤៦ ​នាក់ និង​ករណី​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍​មាន​ ១៦ ៩០៣ ​នាក់​៕