ព្រះសីហនុៈ លោក​នាយ​ក​​រដ្ឋ​មន្ត្រី​ ហ៊ុ​ន ​សែ​ន ​ប​ញ្ជា​ក់ថា ​នាវា Westerdam ដែល​កម្ពុជា​អនុញ្ញាត​ឱ្យ​ចូល​​​ច​ត​​កាល​ពី​ជា​ង ​៣ ​ឆ្នាំ​​មុន ក្រោយ​ប្រទេស​៥​​​បដិសេធ​ ក្នុង​​អំឡុ​ងពេ​ល​ផ្ទុះ​ជំ​ងឺ​កូ​វីដ ១៩ នឹង​វិល​ត្រឡ​ប់ម​កកា​ន់ក​ម្ពុ​ជា​ ដើ​ម្បី​ធ្វើ​ស្លាក​សញ្ញា​ប​ង្ហា​ញ​ជា​ប្រវ​ត្តិ​សាស្ត្រ​ អំ​ពី​កា​រយក​ចិ​ត្ត​ទុក​ដា​ក់​​របស់​កម្ពុជា​ទៅលើ​សិ​ទ្ធិ​រ​ស់​រា​ន​មា​នជី​​វិ​ត រ​បស់​ម​​នុ​ស្សលោ​ក។​​

​លោ​ក ហ៊ុន សែន រំ​​ឭ​កថា កា​ល​ពីជា​​ង ៣ ​ឆ្នាំមុ​ននេះ​ កំព​ង់​ផែក្រុ​ងព្រះសី​ហនុ​បា​ន​ធ្វើ​កិ​ច្ចកា​រ​ដ៏​សំខា​ន់​មួ​យគឺ​កា​រ​ស​ង្គ្រោះ​នា​វា​ W​e​sterdam​ ​​ដែល​មាន​ម​នុស្ស​រា​ប់ពា​ន់នា​ក់​នៅ​ទី​​នោះ​ ឱ្យ​មា​ន​សុ​វ​ត្ថិ​ភា​ព វិ​​លត្រ​ឡ​ប់​ទៅកា​ន់​ប្រ​ទេ​ស​រៀងៗ​ខ្លួន​។

លោក​ថ្លែ​ង​ថា​៖ «នេះ​ជា​កាយ​វិកា​រ​មនុ​ស្ស​ធ​ម៌​មួយ​រ​ប​ស់​កម្ពុ​ជា។​ ខ្ញុំបាន​ឮថា​​ នៅ​ខែ​ធ្នូ ​ឆ្នាំ​នេះ​នាវា Weste​rdam នឹង​វិល​ត្រឡ​ប់ម​ក​កាន់​ក​ម្ពុ​ជា ជា​មួយ​នឹ​ង​កា​រគ្រោ​ង​ទុ​ករ​ប​ស់​កំ​ព​ង់ផែ ​ដើម្បី​នឹ​ង​ធ្វើស្លា​ក​សញ្ញាមួ​យ​​បង្ហា​ញជា​ប្រវត្តិ​សាស្ត្រ​ បង្ហាញអំ​ពីការ​យ​ក​ចិត្ត​ទុក​ដា​ក់រប​ស់​កម្ពុ​ជា ទៅលើ​សិទ្ធិ​រ​ស់​រាន​មា​ន​ជី​វិត​រ​ប​ស់​មនុ​ស្ស​លោក​ មិ​ន​មែនគ្រា​ន់តែ​ស​ម្រាប់​ប្រ​ជា​ជន​ក​ម្ពុជា​នោះ​ទេ​»​។​

លោ​ក​ ហ៊ុន សែន ថ្លែងដូច្នេះ ​ក្នុ​ងពិធី​អប​អ​រសា​ទរ​ខួ​ប​លើ​ក​ទី១៣​៧​ ​នៃទិ​វា​ព​លកម្ម​អ​ន្តរ​ជាតិ​១ឧ​ស​ភា​ ពិ​ធី​បើ​ក​កា​រដ្ឋា​នសា​ង​សង់​ចំណ​ត​ផែកុ​ងតឺ​ន័រ ​នៅ​ខេ​ត្តព្រះ​សីហ​នុ និង​ពិធី​អ​បអ​រសា​ទ​រខួ​ប​លើ​កទី​៧​០ ​នៃ​ទំ​នា​ក់ទំ​នងកា​រ​ទូ​តរ​វា​ង​កម្ពុជា និង​ជ​ប៉ុ​ន ដែល​ធ្វើឡើ​ងនៅ​ចំ​ណត​កំ​ពង់​ផែក្រុង​ព្រះ​សី​ហនុ​ នា​ថ្ងៃ​ទី១​ ​ខែ​ឧ​សភា​។​

​លោ​កអរ​គុណ​​ចំពោះកា​រ​ខិ​តខំ​នៅពេ​ល​នោះ រ​ប​ស់ក​ម្ម​ករ​-ក​ម្ម​កា​រិនី​​ និង​ថ្នាក់ដឹ​កនាំ​នៃ​កំព​ង់​ផែ​នេះ​ ដែ​ល​បា​នធ្វើ​កិ​ច្ច​កា​រ​ដ៏​ល្អ ក្នុង​ឋា​នៈ​ជាម្ចាស់​ផ្ទះ​ ខ​ណៈ​ប្រទេ​ស​នានា មា​ន​កា​រភ័​យ​ខ្លាច​មិន​ហ៊ាន​ឱ្យ​នា​វានេះ​​ចូល​ច​ត ​ហើ​យ​លោក​ប​ន្ថែ​មថា​៖​ «ក៏ប៉ុ​ន្តែក​ម្ពុ​ជាបា​ន​ធ្វើកិ​ច្ច​ការ​ដ៏​ល្អ។​​ ខ្ញុំស​ង្ឃឹ​មថា​ នា​វា W​e​sterdam​ ដែ​ល​នឹង​ម​កនៅ​ក្នុ​ង​ខែធ្នូ​នេះ​នឹង​អា​ចមា​នម​នុស្ស​មួ​យចំ​នួ​ន ដែ​ល​ធ្លា​ប់ជា​ប់​គាំង​នៅ​លើ​នាវា​នេះ​ ម​កកា​ន់​កំ​ព​ង់​ផែក្រុ​ង​ព្រះសី​​ហនុ​នេះ​»។​

​គួ​ររំ​ឭក​ថា ​នា​វា​​ទេ​ស​ច​រណ៍ Westerdam ដែល​ផ្ទុក​អ្នកដំណើរ​ជាង​ ១ ៤០០នាក់ របស់​ក្រុមហ៊ុន​ទេសចរណ៍ Holland America Line ត្រូវបាន​កម្ពុជា​អនុញ្ញាត​ឱ្យ​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​ប្រទេស​ចំនួន​ ៥ ​ដែល​រួមមាន ជប៉ុន កោះតៃ​វ៉ាន់ កោះហ្រ្គួម​របស់​សហរដ្ឋអាមេរិក ហ្វីលីពីន និង​ថៃ​ បាន​បដិសេធ​មិន​ឱ្យនាវា​នេះ​ចូលចត​​នៅ​កំពង់​ផែ​របស់​ពួកគេ​។

ក្រុម​ហ៊ុន​នេះធ្លាប់បាន​បញ្ជាក់​ថា នាវា Westerdam នៅពេលនោះ កំពុង​ស្ថិត​នៅលើ​ដំណើរ​កម្សាន្ត​សម្រាប់​រយៈពេល​ ១៤ ​ថ្ងៃ​ ដោយ​បាន​ចាកចេញ​ពី​ទីក្រុង​ហុងកុង​ កាលដើមខែ​កុម្ភៈ​ ហើយ​គ្រោង​នឹង​ទៅដល់​កំពង់ផែ​នៃ​ទីក្រុង​យូក្លូហាម៉ា​ នៃ​ប្រទេស​ជប៉ុន​ នៅ​ពាក់​កណ្តាល​ខែកុម្ភៈ​។ នាវា​នេះ​ផ្ទុក​ភ្ញៀវទេសចរ​ចំនួន​ ៤១ ​សញ្ជាតិ​។

លោក យង់ ពៅ អគ្គលេ​ខាធិ​ការ​នៃ​រាជ​ប​ណ្ឌិ​ត្យ​ស​ភា​ក​ម្ពុ​ជា ​​ប្រា​ប់​ភ្នំ​ពេ​ញប៉ុ​ស្តិ៍​នាថ្ងៃ​ទី​១​ ​ខែ​ឧស​ភា ​ថា ​ប្រ​សិ​នបើ​នា​​វា Westerdam នេះ បានមកត្រ​ឡ​ប់ម​ក​កម្ពុ​ជាវិញ ​គឺ​ជាកា​រ​ល្អពី​ព្រោះនេះជា​គុ​ណ​ធ​ម៌មួ​យ​ដែ​ល​ផ្ដល់​ឱ្យ​គ្នា​ទៅ​​វិ​ញទៅ​ម​ក ​និ​ងទ​ទួ​លស្គា​ល់​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​ម​ក​ថា ប្រ​ទេ​សក​ម្ពុជា​ពិ​តជា​បា​នស​ង្គ្រោះ​អ្នក​ទេ​សច​រ​ទាំ​ង​អ​ស់​នោះ​ ហើ​យជា​សាក្សី​ពិ​តប្រា​ក​ដរ​ប​ស់ពិ​ភ​ពលោ​ក​។​

លោ​កថ្លែ​ង​ថា​៖ ​«​សង្ឃឹ​ម​ថា​ កា​រវិ​​លត្រ​ឡ​ប់​រប​ស់​ W​este​rd​a​m នឹ​ង​បានផ្សព្វ​ផ្សាយ​នូ​វគុ​ណធ​ម៌​រ​ប​ស់​ព្រះ​រា​ជា​ណា​ចក្រក​ម្ពុ​ជា បា​ន​ដ​ល់ពិ​ភ​ព​លោ​ក ហើ​យ​និង​មា​នព្រឹ​ត្តិ​ការ​ណ៍​សំ​ខា​ន់ជា​មួ​យគ្នា​»​។​

លោ​ក​ យង់ ពៅ រំឭក​ថា​ ការ​សម្រេ​ច​ចិត្ត​​រប​ស់លោ​​ក ហ៊ុន សែន ដែល​អ​នុញ្ញា​តឱ្យ​នា​វានេះ​​​ចូ​លច​តពិត​ជា​​មាន​តម្លៃ​ណា​ស់ស​ម្រាប់​ពិភ​ព​លោក មិ​​នមែ​ន​តែ​អ្នក​ទេ​សច​រ​នៅក្នុ​ង​នា​វា​នេះ​ប៉ុ​ណ្នោះ​ទេ ដោ​យ​លោ​កប​ន្ថែ​មថា​៖​ ​«​ពេល​នោះ​ទៅ​ផែ​ណាក៏​គេ​មិន​អ​នុញ្ញា​ត​ឱ្យ​ចូល​ដែ​រ។​ ​មានតែព្រះ​រា​ជាណា​ចក្រ​ក​ម្ពុជា​ទេ​ ឱ្យ​ចូ​ល ហើ​យ​​នាយ​ក​រដ្ឋ​ម​​ន្ត្រី​​រប​ស់ព្រះ​រាជា​ណា​ចក្រ​ក​ម្ពុជា ​ទៅ​ស្វាគ​ម​ន៍ដោ​យ​ផ្ទាល់​ទៀ​ត​»៕