ភ្នំពេញៈកម្ពុជា ​និង​ក្រុមហ៊ុន​ដ៏​ធំ​របស់​ចិន​ដែល​មាន​ប្រវត្តិ​ក​កើតឡើង​ជាង​ ៧០ ​ឆ្នាំ មកហើយ​គ្រោង​បង្កើត​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​វិស័យ​ទឹកស្អាត​ទាំង​ខ្នាត​ធំ ​និង​ខ្នាតតូច​សម្រាប់​ផ្គត់ផ្គង់​ការ​ប្រើប្រា​ស់​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ទី​ប្រជុំជន និង​តាម​ជនបទ​ដាច់​ស្រ​យាល​។​

​ការពិ​ភាក្សា​លើ​កិច្ច​សហប្រ​តិប​ត្តិការ​នេះ ត្រូ​វបាន​លើក​ឡើង​ក្នុង​ជំនួប​រវាង​លោក​ទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ រដ្ឋម​ន្ត្រីក្រ​សួង​ឧស្សាហ​កម្ម​ វិទ្យា​សាស្ត្រ​ បច្ចេ​កវិទ្យា​ និង​នវានុវត្ត​ន៍ជា​មួយនឹង​ជាមួយ​នឹង​ប្រតិភូសា​ខា​ការិយា​ល័យ​ក្រុមហ៊ុន Branch China Railway ១១th Bueau Corporation Ltd ដែល​ជា​ក្រុម​ហ៊ុន ដ៏​ធំ​របស់​ចិន​កាល​ពី​ចុង​សប្តាហ៍​មុន នា​ទីស្តី​ការក្រសួង​។​

​យោង​តាម​ក្រសួង​ឧស្សាហ​កម្ម ​វិទ្យាសាស្ត្រ​ បច្ចេកវិ​ទ្យា​ និង​នវានុវត្តន៍​នៅ​ថ្ងៃទី​៣០ ខែមេសា លើ​កឡើ​ងថា ការពិ​ភាក្សា​រវាង​ភាគី​ទាំង២​ផ្តោត​សំខាន់​ទៅលើ​កិច្ចសហ​ប្រតិប​ត្តិការ​​លើ​វិស័យ​ទឹកស្អា​ត​ទាំង​ខ្នាត​ធំ​និង​ខ្នាត​តូច​សម្រាប់​ផ្គត់ផ្គង់​ការ​ប្រើប្រាស់​របស់​ប្រជា​ពលរដ្ឋ​ ទាំង​តប​ន់​ទីក្រុង​ទីប្រជុំ​ជន​ជនប​ទ​តំបន់​ដាច់​ស្រ​យា​ល​ និង​តំបន់​កោះ​​ផងដែ​រ​។​

​លោក​ចម ​ប្រសិទ្ធ​ បាន​ថ្លែង​ក្នុង​​ជំនួប​នោះ​ថា៖ «​កម្ពុជា ពិត​ជាមាន​តម្រូវការ​ខ្លាំង​ណាស់​លើ​ការអ​ភិវឌ្ឍ​វិស័យ​ទឹកស្អា​ត ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​​អភិវឌ្ឍន៍​របស់ខ្លួន​និង​គោលដៅ​អភិវឌ្ឍ ន៍​ប្រកប​ដោយ​ចីរ​ភាព​សម្រាប់​​ឆ្នាំ​២០២​៥​ គឺ​ទីប្រ​ជុំជន​មាន​ទឹកស្អាត​ប្រើប្រាស់​១០០%​និង​ឆ្នាំ២០៣០​ ទឹក​ស្អាតសម្រាប់​ទាំង​អស់​គ្នា​»​។​

​ជា​មួយគ្នា​នោះដែរ​ លោក​ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុ​ន​ពិនិត្យ​លទ្ធភាព​ការផលិត​ទឹក​ផ្គត់ផ្គ​ង់​ដល់​ប្រជាព​លរដ្ឋ​រស់នៅ​ខាងកើត​ដង​ទន្លេមេ​គង្គ​ដែល​ពួក​គាត់​បច្ចុប្បន្ន​កំពុង​ប្រើ​ប្រភព​ក្រោម​ដី ​បឹងបួ​ ស្រះ ​ត្រពាំង​ដែល​ជា​ប្រ​ភពទឹក​មិន​ស្អាត​។​

​លោក​ ចម​ ប្រសិទ្ធ ​បាន​បន្ថែម​ថា ជាពិ​សេស​ប្រភព​ទឹក​ដែល​ពលរដ្ឋ​ប្រើ​នោះរង​ឥទ្ធិពល​ជាតិគី​មី​ពុល​ដោយ​សារ​ ការ​ទម្លាក់​គ្រាប់បែក​និង​រោយ​ម្សៅ​ពណ៌​ទឹកក្រូច​ពី​សហរដ្ឋ​អាមេរិក​ក្នុង​ចុង​ទសវត្ស​រ៍ទី​៦០​និង​ដើម​ទស្ស​វត្សរ៍​ទី​៧០​។

​នេះ​ជា​គម្រោង​ធំ​ដែល​ត្រូវ​មាន​កិច្ចសហការ​​គ្នា​រវាង​រាជរដ្ឋា​ភិបាល​កម្ពុជា​ ក្រុមហ៊ុន​ចិន​ និង​ដៃគូ​អភិវឌ្ឍន៍​ឬក៏​ជា​ជំនួយ​ឥតសំ​ណង​របស់​ចិន​ ហើយ​អនុវត្ត​ដោយ​ក្រុមហ៊ុន​ចិន តែម្តង​។ នេះ​បើតាម​ការ​បញ្ជាក់​បន្ថែម​ពី ​លោក ​ចម ប្រសិទ្ធ​។

​ដោយឡែ​ក នៅ​តំបន់​កោះ​ដែល​មិន​ធ្លាប់មាន​ការផ​លិត​ទឹកស្អា​ត​ទាល់តែសោះ​​នោះ​លោក​ចម​ប្រសិទ្ធ​ក៏បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​​នេះ ​ពិនិត្យ​លទ្ធភាព​ដំឡើង ម៉ាស៊ីន ច​ម្រោះ ទឹក​ខ្នាតតូច​ដាក់​នៅ​ជិត​តំបន់​ប្រជាព​លរដ្ឋ​រស់នៅ​ឬ​អាច​ប្រើ​បច្ចេកវិទ្យា​​ចម្រោះ​ទឹកសមុ​ទ្រ​ផលិត​ចេញ​ជា​ទឹកស្អា​ត​បាន​។​

​តាម​រយៈ​ក្រសួង​ឧស្សា​ហកម្ម​ វិទ្យា​សាស្ត្រ ​បច្ចេកវិ​ទ្យា​ និង​នវា​នុវត្តន៍​លោក LIU JIANG ប្រធាន​ប្រតិភូ​សាខា​ការិយា​ល័យ ក្រុមហ៊ុន Branch China Railway ១១thBueau Corporation Ltd​ បានប​ង្ហាញ​នូវ​ជំហរ​ចូលរួម​កិច្ចសហ​ប្រតិ​បត្តិ​ការ​ជាមួយ​កម្ពុ​ជា​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទឹកស្អាត​ដើម្បី​កម្ពុជា សម្រេច​បាន​តាម​គោល​ដៅ​សម្រាប់​ឆ្នាំ​២០៣០​។

​លោក ​LIU JIANG លើក​ឡើងថា​៖«​នៅពេ​ល​ខាងមុ​ខ ​ក្រុមហ៊ុ​ន​នឹង​បញ្ជូន​អ្នក​ប​ច្ចេ​ទេស​មក​សិក្សា​ស្វែងយ​ល់​ពី​​ឱកាស​ វិនិយោគ​ និង​កិច្ច​សហប្រតិ​បត្តិ​ការ ជា​មួយ​ភាគី​កម្ពុជា ​ហើយ​ភាគី​ទាំង២​នឹង​ឈាន​ទៅ​​ចុះ​អនុស្ស​រណ​:​យោគ​យល់​គ្នា​មួយ ដើម្បី​បើកផ្លូវ​ឱ្យ​ការអនុវត្ត​គម្រោងកា​រ នានា​ប្រកប​ដោយ​ជោគ​ជ័យ​ ឈរលើ​​ផលប្រ​យោជ​ន៍​ទៅ​វិញ​ទៅមក ​និង​មិត្ត​ភាព​យូរអ​ង្វែង​​»៕