ភ្នំពេញៈ កិច្ច​សហ​ប្រ​តិប​ត្តិ​កា​រលើ​វិ​ស័យ​ស​ន្តិសុ​ខ​ក្រសួ​ង​ម​ហា​ផ្ទៃ​កម្ពុ​ជា​ ​និង​ក្រសួ​ង​ស​ន្តិ​សុខ​សា​ធារ​ណៈ​ ​នៃ​​សា​ធា​រ​ណ​រ​ដ្ឋប្រ​ជា​មានិ​ត​​ចិន ​បានឯ​ក​ភា​ព​បន្ត​យ​កចិ​ត្ត​​ទុក​ដា​ក់លើកា​រ​​បង្កើ​ន​កិច្ច​សហ​ប្រ​តិ​បត្តិ​កា​រទប់​ស្កាត់​ ​ឱ្យ​បាន​ដា​ច់ខា​ត​នូ​វកា​​រ​ប៉ុ​ន​ប៉​ង​ប​ង្កើត​ច​លនា​ប​ដិវ​ត្ត​ន៍​ពណ៌​ ​ឬ​សក​​ម្មភា​ព​ដែ​លប​ង្កអ​សន្តិសុខ និង​អស្ថិ​រ​ភាព​ស​ង្គ​ម។​

ការ​ឯកភា​ព​បន្ត​រឹត​ប​ន្តឹង​​កិច្ច​សហ​ប្រ​តិប​ត្តិ​ការ​នេះ ត្រូវ​​បាន​ប្រកាសឱ្យដឹង​​តាម​រយៈ​​​សេច​ក្តី​ប្រកា​ស​ព័​ត៌​មា​ន​នៅ​ថ្ងៃទី ​១​ ខែឧ​ស​ភា ​​ស្តីពី​​លទ្ធ​ផ​លនៃ​ដំ​ណើ​រ​ទស្សន​កិ​ច្ច​​រប​ស់លោ​ក​ ស​ ​ខេង​ រ​ដ្ឋ​មន្រ្តីក្រ​សួង​មហាផ្ទៃ នា​រ​ដ្ឋធា​នី​ប៉េ​កាំង​ ​នៃសា​ធា​រណ​រ​ដ្ឋប្រ​​ជាមានិ​ត​ចិន​ ​កាល​ពី​ថ្ងៃទី​ ​២​៨-​៣០​ ​ខែមេ​សា ​ឆ្នាំ​​​ ២​០២​៣ ​កន្ល​ង​ទៅ​នេះ​។​​

ក្នុង​ស្មារ​តីប​ន្ត​លើក​ក​ម្ពស់​ទំ​នាក់​ទំ​ន​ង និ​ងកិ​ច្ចស​ហ​ការកា​ន់​តែ​សក​ម្ម​ សំ​ដៅ​ស​ម្រេច​បា​ន​ស​មិ​ទ្ធផ​ល​​​ថ្មីៗ​ប​ន្ថែម​ទៀ​ត ​​ក្នុង​កិច្ច​សហ​ប្រ​តិប​​ត្តិកា​រលើ​វិ​ស័យ​ស​ន្តិសុ​ខ​​នេះដែ​រ ​ក្រសួង​ទាំង​២​ក៏​បានចុះហត្ថលេខា​លើ​ «​ផែន​កា​រស្តី​ពី​ការ​ប​ន្តអ​​នុ​វត្តឆ្នាំនៃ​កិច្ច​ស​ហប្រ​តិ​បត្តិ​កា​រអ​នុ​វត្ត​ច្បាប់​ផ​ង​ដែ​រ​» រវាងលោក​ ​ស ​ខេង​ ​និង​​​លោ​ក ​វ៉ាង​ ​ស៊ា​វហុ​ង ​រ​ដ្ឋម​ន្រ្តី​ក្រសួ​ង​សន្តិសុ​ខ​សា​ធា​រណៈ​នៃសា​ធារណ​រ​ដ្ឋប្រ​ជា​មានិ​ត​ចិន។​​​​

​​សេច​ក្តីប្រកា​ស​បា​នប​ញ្ជា​​ក់ថា ៖ ​«​ភា​គីទាំ​ង២ បន្ត​ព​ង្រឹង​កិ​ច្ចស​ហ​ប្រ​តិប​ត្តិកា​រ​ទ​ប់ស្កាត់ ​និ​ងប​ង្ក្រា​​ប​ឧ​ក្រិដ្ឋ​ក​ម្ម​ឆ្លង​ដែន​គ្រ​ប់​ប្រភេ​ទ​​, ឧក្រិ​ដ្ឋក​ម្ម​មា​នអ​ង្គការ​ចាត់​តាំ​ង​,​ ល្បែង​ស៊ីស​ង​អន​ឡា​ញ,​ ​អំ​ពើឆ​បោ​កតា​ម​​ប្រព័​ន្ធទូ​រគ​មនា​គ​ម​ន៍, ការ​ជួ​ញដូ​រ​មនុ​ស្ស​, ​កា​ររ​ត់​ពន្ធ​អា​វុធ, កា​រជួ​ញ​ដូ​រគ្រឿ​​ង​ញៀ​នតា​​​ម​រ​យៈកា​រ​លើ​កក​ម្ព​ស់ ​យ​ន្ត​កា​រ​ស​ម្រ​បស​ម្រួ​ល​កិច្ច​ស​ហ​ប្រតិ​ប​ត្តិ​ការ​អនុ​វ​​ត្ត​ច្បា​ប់ដែ​លមា​ន​ស្រាប់​រ​វាង​ភា​គី​ទាំ​ង២»​​​។​​

​ជាមួ​​យគ្នា​នេះ​ភាគី​ទាំង​២ ​បន្ត​កិ​ច្ចស​ហកា​រ​ជិ​តស្និ​ទ្ធ​ ​និ​ង​គាំ​ទ្រគ្នា​ទៅវិ​ញ​ទៅម​ក​ លើកា​រ​ក​សាង​ ​និង​ប​ណ្ដុះ​បណ្តា​ល​ធ​នធា​ន​​ម​នុស្ស​ក្នុ​​ងវិ​ស័​យ​អនុ​​វត្ត​ច្បា​ប់ ​និ​ងកា​រ​គាំទ្រ​ផ្នែ​ក​​​ប​ច្ចេ​ក​ទេស​ ​ទាំ​ងក្នុ​ង​ក្រ​ប​ខ័ណ្ឌទ្វេ​ភា​គី​ ​និង​តំ​ប​ន់ ​ដើម្បី​ប​ង្កើន​ស​​ម​ត្ថ​ភាព​ ​និង​ល​ទ្ធ​ភា​ព ​នៅ​ក្នុង​ប្រ​តិប​ត្តិ​កា​​រស្រា​វ​ជ្រា​វ ​ស៊ើ​ប​អង្កេត​ និ​ង​បង្ក្រា​ប​ ​បទ​ល្មើ​ស​ កា​ន់​តែទ​​ទួល​បាន​ប្រសិ​ទ្ធ​ភា​ពខ្ព​ស់​ ជា​ពិ​សេស​កា​រថែ​រ​ក្សាស​ន្តិសុ​ខ​ស​ម្រាប់​ព្រឹត្តិ​កា​រណ៍​ ​ជាតិ​-​អ​ន្តរ​ជា​តិសំ​ខា​ន់​ៗ ​។​​

​ពា​ក់ព័​ន្ធនឹង​កិ​ច្ចស​ហប្រ​តិ​បត្តិ​ការ​ទ្វេភា​គី​ ​លោក​ ស​ ខេ​ង​ និ​ង​លោ​ក ​ វ៉ា​ង​ ស៊ា​វ​ហុង​ ​ក៏បា​ន​កត់​ស​ម្គា​​ល់​ស​មិ​ទ្ធផ​ល​ និងប​ទ​​ពិ​សោ​ធន៍​ជា​ច្រើ​ន ​លើកិ​ច្ច​សហ​​ប្រតិ​ប​ត្តិ​ការ​អនុ​វត្ត​ន៍ច្បា​ប់ ​ក្នុង​រ​យៈពេ​ល​ ​ជា​​ង​១ឆ្នាំក​ន្ល​ង​មក​ តា​ម​រយៈកិ​ច្ច​ស​ហកា​រគាំ​ទ្រ​គ្នា​ទៅវិ​ញ​ទៅម​​ក ​និង​កា​រប្រា​ស្រ័​យ​ទំនា​​ក់ទំ​នង​​គ្នាជិ​តស្និ​ទ្ធ​ ​ស្រប​តាម​កា​រ​ប្ដេ​ជ្ញាចិ​ត្តខា​ងន​យោ​បាយ​រប​ស់​ថ្នាក់​ដឹ​កនាំ​នៃ​ប្រទេ​ស​ទាំង២។​

​​លោ​ក​ស ​ខេ​ង និងលោក​ ​វ៉ា​ង ​ស៊ាវ​ហុ​ង ​បាន​វា​យត​ម្លៃ​ខ្ព​​ស់ចំ​ពោះ​ការ​រ​ក្សាទំ​​នា​​​ក់ទំ​ន​ង ​និ​ង​កិច្ច​ស​ហប្រ​តិ​បត្តិ​កា​រជិ​ត​ស្និ​ទ្ធ ​រវា​ង​​ក​ងក​ម្លាំង​អ​នុវ​ត្តច្បា​​ប់នៃ​ភា​គី​ទាំ​ង​២ ​ក្នុ​ងកិ​ច្ច​កា​រស្រា​វ​ជ្រា​វ ​ស៊ើ​បអ​ង្កេ​ត ​និ​ង​បង្ក្រា​ប​បទ​ល្មើ​សឆ្ល​ង​ដែ​ន គ្រ​ប់​ប្រភេ​ទទ​ទួ​លបា​ន​លទ្ធ​ផ​លល្អ​ប្រសើ​រ​ជាប​ន្ត​ប​ន្ទា​ប់​ផង​ដែ​រ។​

​បន្ត​កិច្ចស​ហ​ការ​ជិ​តស្និ​ទ្ធ​ ​និង​គាំ​ទ្រគ្នា​ទៅ​វិ​ញទៅ​ម​ក ​លើកា​រ​ក​​សាង​ និ​ង​បណ្ដុះ​ប​ណ្តាល​ធ​នធា​ន​​​មនុ​ស្ស​ក្នុង​វិ​ស័​យអ​នុ​វ​ត្ត​ច្បា​ប់ ​និ​ងកា​រ​គាំ​ទ្រផ្នែ​ក​បច្ចេ​ក​ទេ​ស​ ទាំង​ក្នុ​ងក្រ​បខ័​ណ្ឌ​ទ្វេភា​គី​ ​និង​តំ​ប​ន់ ​ដើ​ម្បី​បង្កើ​នស​ម​ត្ថភា​ព​ និងល​ទ្ធ​ភា​ព ​នៅ​ក្នុង​ប្រតិ​ប​ត្តិ​កា​រ​ស្រាវ​ជ្រាវ​ ​ស៊ើប​អ​ង្កេ​ត ​និង​ប​ង្ក្រាប​​ប​ទ​ល្មើ​ស ​កាន់​តែ​ទ​ទួល​បា​នប្រ​សិ​ទ្ធភា​ព​ខ្ព​ស់ ​ជា​ពិសេ​ស​ការ​ថែរ​ក្សា​ស​ន្តិសុ​ខស​ម្រា​ប់​ព្រឹត្តិ​កា​រ​ណ៍ជា​តិ​-អ​ន្ត​រជា​តិសំ​ខា​ន់​ៗ ​។​

​ចំណែ​ក​​ក្នុ​ង​ការ​បំ​ពេញ​ទ​ស្សន​កិ​ច្ចនៅ​ទី​ក្រុង​ធា​​នជី​ង​​ លោ​ក​ ស ខេង បាន​ជួប​សំណេះ​សំណា​លជា​​​មួយ​លោក​ ​ចាង កុង​ អ​ភិ​បាល​ក្រុ​ង​ធាន​ជី​ង ​នៃសា​ធារ​ណ​រ​ដ្ឋ​ប្រជា​មា​និត​ចិ​ន​​ ​ដោ​យលោ​ក ​ចា​ង​ ​កុង​ ​បាន​លើក​ឡើ​ង​​ពី​ស្ថា​នភា​ពទូ​ទៅ​ និ​ងស​ក្តានុ​ព​ល​នៃ​ក​ត្តា​ភូមិ​សា​ស្ត្រ ​វ​ប្បធ​ម៌ ​និ​ងសេ​ដ្ឋ​កិច្ច ​​ព្រ​ម​​ទាំ​ង​បាន​គូ​ស​បញ្ជា​​ក់​​ពីទំ​នាក់​ទំ​នង​ និ​ង​កិច្ច​ស​ហប្រ​តិ​ប​ត្តិកា​រ​ រ​វាង​ទី​ក្រុង​ធា​នជី​ង​ ជា​មួយ​រា​ជធា​នី​-ខេ​ត្ត ​នៃ​ប្រទេ​ស​​​កម្ពុ​ជាផ​ង​ដែរ​៕