
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកន្លងមក ។ ហុង មិនា
ភ្នំពេញៈក្រសួងសុខាភិបាលកម្ពុជាប្រកាសនៅថ្ងៃទី២ ខែឧសភាថា មិនមានរកឃើញអ្នកឆ្លងថ្មី អ្នកជាសះស្បើយថ្មី និងអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ឡើយ។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី២ ខែឧសភា ករណីឆ្លងជំងឺកូវីដ១៩សរុបមានចំនួន១៣៨ ៧៣៣នាក់ ចំណែកករណីជាសះស្បើយសរុប១៣៥ ៦៧៥នាក់ និងករណីស្លាប់សរុប ៣ ០៥៦នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន២១ ២៤៦នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន១៦ ៩០៣នាក់៕