ភ្នំពេញៈ​ គណៈ​កម្មា​ធិការ​ជាតិ​សម្រាប់​ការអ​ភិវឌ្ឍ​តាម​បែប​ប្រជាធិប​តេយ្យ​នៅ​ថ្នាក់ក្រោ​ម​ជាតិ (​គ​.​ជ​.​អ​.​ប​.)​ បាន​និង​កំពុង​រៀបចំ​សេច​ក្តីព្រាង​អនុក្រឹត្យ​ស្ដីពី​ការផ្ទេរ​ថវិការដ្ឋ​ជូន​មូល​និធិ​ក្រុង ស្រុក និង​មូល​និធិ​ឃុំ សង្កាត់ សម្រាប់​ឆ្នាំ ​២០២៤ ដល់​ឆ្នាំ​ ២០២៨​។

​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​២១​គណៈកម្មា​ធិការ​ជាតិ​សម្រាប់​ការអភិ​វឌ្ឍ​តាម​បែប​ប្រជាធិប​តេយ្យ​នៅ​ថ្នាក់ក្រោ​ម​ជាតិ (​គ​.​ជ​.​អ​.​ប​.) នា​ថ្ងៃទី​២ ​ខែឧសភា​ ឆ្នាំ​២០២៣ ​លោក ​ស ខេង រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ និង​ជា​ប្រធាន គ​.​ជ​.​អ​.​ប​. បាន​លើកឡើ​ងថា​ គោលការ​ណ៍​សំខាន់​នៃ​ការផ្ទេរ​មូល​និធិ​នេះ ​ក៏ត្រូវ​លើក​យក​មក​ពិនិត្យ​ពិភាក្សា​​ក្នុង​កិច្ច​ប្រជុំ​នា​ព្រឹក​នេះ​ដែរ​។​

​យោងតា​ម​ក្រសួង​មហាផ្ទៃ​ ​លោក ស ខេង បាន​លើក​ឡើងថា​ ក្នុង​រយៈ​ពេល​កន្លងទៅ​​នេះ ក្រុ​មកា​រងារ​អន្តរ​ក្រសួង​ដោយបា​ន​ការស​ម្រប​សម្រួល​ពី គ​.​ជ​.​អ​.​ប បាន​រៀបចំ​សិក្សាវាយ​ត​ម្លៃលើ​ការគ្រ​ប់គ្រង ការចា​ត់​ចែង និង​ការអ​នុវត្ត​មុខងារ​វិស័យ​អប់រំ​ដែល​ផ្ទេរ​ទៅ​រដ្ឋបាល​ក្រុង ស្រុក​ ខណ្ឌ និង​បានរៀ​បចំ​ជា​របាយ​ការ​ណ៍ ស្ដីពី​លទ្ធផ​ល​នៃ​ការ​សិក្សា​វាយ​តម្លៃ​នេះ​។

​លោក​បាន​បញ្ជាក់​ផង​ដែរ​ថា៖ «​ការងារ​ដ៏​មាន​សារៈសំ​ខាន់​មួយទៀត​​ដែរ​ដែល គ​.​ជ​.​អ​.​ប​. សម្រេច​បាន គឺ​ការ​ព្រាង​អនុ​ក្រឹត្យ​ស្ដីពី​ការផ្ទេ​រ​ថវិការដ្ឋ​ជូន​មូល​និធិ​ក្រុង ​ស្រុក និង​មូលនិធិ​ឃុំ ស​ង្កាត់ ​សម្រាប់​​ឆ្នាំ​២០២​៤ ដ​ល់​ឆ្នាំ​២០២៨»​។

​យោងតា​ម​ក្រសួងមហា​ផ្ទៃ​បាន​លើក​ឡើង​ដែរ​ថា ផ្អែកលើ​ការសម្រេច​ និង​ឯកភាព​គ្នា​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​២០ ​របស់ គ​.​ជ​.​អ​.​ប​. កាលពី​ខែធ្នូ​ ឆ្នាំ​២០២២​មក គ​.​ជ​.​អ​.​ប​. បាន​បំពេញ​ភារកិច្ច​ទទួល​បាន​លទ្ធ​ផល​យ៉ាងច្រើ​ន ក្នុងនោះ​​រួមមា​ន​ ការ​អនុម័​ត​ឯក​សារ​ផែនកា​រ​អនុវត្ត​រយៈ​ពេល​៥​ឆ្នាំដំ​ណាក់កា​ល​ទី​១ (២០២១-​២០២៥) នៃ​កម្ម​វិធី​ជាតិ​ដំណាក់​កាល​ទី​២ ព្រម​ទាំង​បាន​សម្រេចនិ​ង​ដាក់ឱ្យ​អនុ​វត្ត​ផ្លូវការ​នូវ​ផែន​ការ​សកម្ម​ភាព និង​ថវិកា​ឆ្នាំ​២០២៣ ​របស់ គ​.​ជ​.​អ​.​ប​.​។

​លោក​ថា គ​.​ជ​.​អ​.​ប​. ក៏បាន​រៀ​បចំនិ​ង​ដាក់សំណើ​សុំ​គោលការ​ណ៍​អនុញ្ញា​ត​ពី​លោក ​ហ៊ុន សែន ​នាយ​ករ​ដ្ឋមន្ត្រី​កម្ពុជាដើ​ម្បី​បន្ថែម​សមា​ជិក​ចំនួន​៤​រូប​ទៀត ​រួមមា​ន រដ្ឋមន្ត្រី​ក្រសួង​សាធារ​ណការ​ និង​ដឹកជ​ញ្ជូន រដ្ឋ​ម​ន្ត្រី​ក្រសួង​ប្រៃសណី​យ៍ និង​ទូរគ​មនា​គមន៍ រដ្ឋម​ន្ត្រីក្រ​សួង​ធន​ធាន​ទឹក និង​ឧតុ​និយម ​និង រដ្ឋ​មន្ត្រី​ក្រសួ​ង​សង្គម​កិច្ច អតីតយុ​ទ្ធជន​ និង​យុវ​នីតិស​ម្បទា​​។

​​ប្រធា​ន​វិ​ទ្យាស្ថា​ន​ប្រជា​ធិបតេ​យ្យ​កម្ពុជា លោ​ក ប៉ា​ ចន្ទ​រឿន បាន​ឱ្យដឹងថា​ កន្លង​មករាជរ​ដ្ឋាភិបា​ល តាម​រយៈ​ក្រសួង​ម​ហាផ្ទៃបាន​ដាក់ឱ្យ​អ​នុវត្ត​គោលន​យោ​បាយ​វិម​ជ្ឈការនិង​វិស​ហមជ្ឈ​ការ​ដោយ​ផ្ទេរ

អំណាច​ទៅដល់​ថ្នាក់ក្រោ​ម​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ ប៉ុន្តែ​ក៏មាន​បញ្ហា​ប្រឈម​ខ្លះ​ដែរ​ពាក់​ព័ន្ធ​នឹង​ថវិកា​នេះ​។​

​លោក​បាន​ថ្លែងថា​៖«​ចំពោះកា​ររៀ​បចំ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការផ្ទេរ​ថវិការដ្ឋ​ជូន​មូលនិធិ​ក្រុង ​ស្រុក និង​មូល​និធិ​ឃុំ សង្កាត់ ​នេះ គឺជា​រឿង​ល្អ​មួយស​ម្រាប់​ឱ្យ​ថ្នាក់ក្រោ​ម​មាន​កញ្ចប់​ថវិកា​ក្នុងការ​រៀបចំ​អភិវឌ្ឍ​គម្រោង​នានានៅ​ក្នុង​​មូល​ដ្ឋាន​របស់​ខ្លួន​»​។

​ទោះជា​​យ៉ាងណា​​ លោក​ប៉ា ចន្ទ​រឿន​ ថា ការ​ទម្លាក់​កញ្ចប់​ថ​វិ​កាទៅឱ្យ​មូលដ្ឋា​ន​សម្រាប់​អភិវឌ្ឍ​ ក៏​គួរតែ​ក្រសួង​មាន​យន្ត​ការ​គ្រប់​គ្រង និ​ង​បែ​ងចែក ព្រមទាំង​តាម​ដានរា​ល់​ការចំ​ណាយ​របស់​ឃុំ​សង្កាត់ ​និង​ក្រុង​ស្រុក ​ដើម្បី​ធានា​ដល់​តម្លា​ភាព ប្រសិទ្ធ​ភាព​ចំពោះ​ការ​ចំណាយ​ថវិ​កាជា​តិ​៕