ភ្នំពេញៈ លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុ​ន ​សែន​ ​ប​ញ្ជាក់​ជាថ្មី​ថា​ ​ក​ម្ពុជា​នៅតែ​បន្ត​ប្រ​កា​​ន់ខ្ជា​ប់​នូ​វគុ​​ណ​តម្លៃ​ ​គុណ​ធ​ម៌ ​និ​ងទ​​​ស្សន​វិ​ជ្ជារ​ប​ស់​ព្រះ​ពុទ្ធ​សា​សនា​ ​ហើយ​ក​ម្ពុជា​ ក៏​​បន្ត​បើ​កទូ​​លា​យ​ដល់​សិ​ទ្ធិសេ​រី​ភាព​ខា​ងជំ​​នឿសា​ស​នា ស​​​ម្រាប់​​ប្រ​ជាជ​នក​ម្ពុ​ជាគ្រ​ប់​រូប​ ដូ​ច​ដែល​មាន​ចែ​ងក្នុ​ង​រ​ដ្ឋធ​ម្មនុ​ញ្ញ​កម្ពុ​​ជាផ​ង​ដែរ​ ក្នុង​កា​រលើ​កក​ម្ព​ស់​សុ​​ខដុ​ម​រម​នា​អន្ត​រ​ជំ​នឿ​ ជា​គោ​លដៅ​រួ​ម​ដើម្បី​ស​ន្តិ​ភា​ព ​និង​ស្ថិ​រភា​ព​។

​​

​កា​រ​លើ​កឡើ​ង​រប​ស់​លោ​ក​ហ៊ុ​​ន ​សែន​ដូ​ច្នេះ​ ​ធ្វើឡើ​ង​ក្នុ​ង​សុ​ន្ទរ​ក​ថា នា​ពិ​ធីដែ​ល​លោ​ក​ទទួ​ល​គោរ​ម​ងារ​កិ​ត្តិ​យ​ស​ ​«ពុ​ទ្ធ​មាម​កា​ភិបា​ល​» ​និ​ងស​ញ្ញាប​ត្រ​បណ្ឌិ​ត​កិ​ត្តិយ​ស​ផ្នែ​ក​ ​«ម​នុស្ស​សា​ស្ត្រ​ ​និង​សាម​គ្គី​​ភាព​»​ ដែ​ល​រៀ​ប​ចំដោ​យ​អង្គ​កា​រ​ពុទ្ធ​សា​សនិ​ក​ពិភ​ព​លោ​ក​ និ​ង​សក​ល​វិទ្យា​ល័​យ​ជា​តិ ​ណេ​ហ្គ​រី ​ប៉ា​ ​នា​​​​រ​ម​ណីយដ្ឋា​ន​វប្ប​ធ​ម៌​ និ​ង​ប្រ​វត្តិ​សា​ស្ត្រ​វ​ត្ត​ភ្នំ​ រា​ជ​ធា​នីភ្នំ​ពេញ​ នៅ​​​​ថ្ងៃទី​២​ ខែ​ឧ​សភា​ ឆ្នាំ​២​០២​៣​។​​

​លោ​កហ៊ុ​ន​ សែ​ន​ មាន​ប្រ​សាស​ន៍​ថា៖ «ក្នុ​ង​នាម​រា​ជ​រដ្ឋា​ភិបា​លក​ម្ពុ​ជា​ ខ្ញុំព្រះ​ក​រុណា​ខ្ញុំសូ​ម​បញ្ជា​ក់​សាជា​ថ្មី​​ថា​ ក​ម្ពុ​ជានៅ​ប​ន្ត​ប្រ​កា​ន់យ​ក​គុណ​ត​​ម្លៃ ​គុណ​ធម៌​ ​និង​ទ​ស្ស​នវិ​ជ្ជា​ព្រះពុ​​ទ្ធ​សាស​នា​ ហើ​យ​ប្រ​ជា​ជ​ន​ក​​ម្ពុជា​ទាំ​​ង​អ​ស់​នឹង​បន្ត​ទ​ទួ​ល​បាន​សេរី​ភា​ព​ខាង​សាស​នាដូ​ច​ដែល​មា​នចែ​ងក្នុ​ង​រដ្ឋ​ធ​ម្មនុ​ញ្ញ​រប​ស់​យើ​ង​»​។​​

​លោក​ស​ង្កត់​​ធ្ងន់ថា​៖​ ​«ព្រះពុ​ទ្ធ​សា​ស​នា​គឺ​ជាមូ​លដ្ឋា​ន​ ​សម្រា​ប់កា​រក​សា​ង​ស​ន្តិ​ភា​ព​ »​​។​​​

​ជា​មួយ​​គ្នានេះ​ ​លោក​​ក៏បានអំពា​វ​ដល់​អង្គ​ការ​ពុ​ទ្ធសា​ស​និ​កពិ​ភ​ពលោ​​ក​ ​ក្រុ​មប្រឹ​ក្សា​វប្ប​ធ​ម៌អា​ស៊ី​ ​និ​ង​ស​ហគ​​​មន៍​ព្រះ​ពុ​ទ្ធ​សា​សនា​ក​ម្ពុជា​ ​និង​អ​ន្តរ​ជា​តិ ​មក​ពី​គ្រប់​និ​កាយ​ ​រួ​ម​គ្នា​សហ​កា​រជា​មួ​យអ​ង្គ​​កា​រ​យូ​ណេស្កូ​(UNESCO) និ​ងទី​ភ្នាក់​ងា​រអ​ង្គកា​រ​សហ​ប្រជា​ជា​តិដ​ទៃ​ទៀត​ ​ដើម្បី​ធ្វើ​កា​រងា​រ​លើ​កក​ម្ពស់​សុ​ខដុម​នី​យក​ម្ម​​អ​ន្ត​រ​សាស​នា​ជាតិ​ ​និ​ង​អន្ត​រជា​តិ​ ក្នុ​ង​វត្ថុ​​បំ​ណ​ងស​ម្រេ​ចគោ​ល​ដៅរួ​ម​ពោល​គឺ​ដើម្បី​ស​ន្តិ​ភាព​ ​និង​ស្ថិ​រភា​ព​។

​​​​

ពា​ក់​ព័​ន្ធនឹ​ង​ប​ញ្ហានេះ​ លោក​ ប៉ា ច័ន្ទរឿ​ន​ អ្ន​ក​ជំនាញ​ផ្នែក​ទស្សនវិជ្ជា​ និង​ជា​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​​ក​ម្ពុជា​​ ​ថ្លែង​ថា​​ កា​រលើ​ក​ឡើ​ងប​ញ្ជា​ក់​ជាថ្មី​រប​ស់លោ​ក​​នាយ​ក​រដ្ឋ​មន្ត្រី​ដូ​ច្នេះ ជា​រឿង​ល្អ​​មួ​យ​ ហើ​យ​ដែ​លជា​កា​រគោ​រ​ពដ​​ល់រ​ដ្ឋ​ធម្ម​នុ​ញ្ញ​ឆ្នាំ​១៩​៩៣ ពាក់​ព័​ន្ធជំ​នឿសា​ស​នា​។ ប៉ុ​ន្តែ​លោក​ថា​ កា​រ​អនុ​វ​ត្ត​គុ​ណ​តម្លៃ​នៃ​ទ​ស្សន​វិ​ជ្ជាព្រះ​ពុ​ទ្ធ​សា​ស​នា​នៅក្នុ​ង​សង្គ​ម​កម្ពុ​ជា​ជាក់​ស្តែ​ងនៅ​មា​ន​ចំណុ​ច​ខ្វះខា​ត​ច្រើន​។​​

​លោ​ក​ ប៉ា​ ច័​ន្ទរឿន ​បញ្ជាក់​ថា៖​ ​«នៅ​ស​ង្គម​ក​ម្ពុជា​យើ​ង​សព្វ​ថ្ងៃ​ ​កំ​ពុង​ប្រ​ឈម​មុខ​នឹ​ងប​ញ្ហា​អ​សីល​​ធ​ម៌ ​ប​ញ្ហារំ​លោ​ភ​បំ​ពា​នមួ​យ​ចំ​នួន​ ​ដែល​ទិដ្ឋ​ភា​ពទាំ​ង​នេះ​ ផ្ទុយ​ពី​ខ្លឹម​សា​រព្រះ​ពុ​ទ្ធ​សា​សនា​។ ​ដូ​ច្នេះ​ដើ​ម្បី​ឱ្យស​​​ង្គ​មយើ​ងកា​ន់​តែមា​​នភា​ពសុ​ខដុ​ម​រ​មនា​ ​កាន់​តែ​មាន​ការ​អ​ភិ​វ​ឌ្ឍ​បែ​បប​រិ​យា​ប័ន្ន​ ​ដើ​ម្បីទាំ​ង​អស់​គ្នា​ ​ទា​​ល់​តែយើ​ង​សិក្សា​រៀ​ន​សូ​ត្រ​ហើ​​យ​​អ​នុវ​ត្ត​នូ​វគោ​ល​កា​រ​ណ៍​ព្រះ​ពុទ្ធ​សា​ស​នា​»។​​​

លោ​ក​បា​នប​ន្ត​ថា ​ទស្ស​ន​វិជ្ជា​ព្រះពុ​ទ្ធសា​ស​នា​ បា​នប​ង្កប់នូ​វខ្លឹ​ម​សារ​សន្តិ​ភាព​ ​និ​ងប្រ​ជា​ធិ​បតេ​យ្យ​ ដែ​ល​មា​​ន​ត​ម្លៃ​ក្នុងការ​យ​កម​កអ​នុ​វត្ត​ ​ហើយ​លោក​អំ​ពាវនា​វឱ្យ​ប្រ​ជាជន​កម្ពុ​ជា​សិក្សា​ស្វែ​ង​យល់​ ​​និងអ​នុ​វត្តឱ្យ​បា​ននូ​វ​​​អត្ថ​ន័យ​ខ្លឹម​សា​ររ​ប​ស់​ព្រះពុ​ទ្ធសា​ស​នា​ ​ដើ​ម្បី​ស​ន្តិភា​ព​ស​ង្គម​ពិ​តប្រា​ក​ដ​។​ ​​

​សម្រា​ប់លោ​ក​​ ឈ​ត ​ប៊ុ​ន​ថង​ ​ប្រធា​ន​វិទ្យា​ស្ថាន​​​ទំ​នាក់​​​វប្ប​ធ​ម៌ ​អ​ប់​​រំ ​​និងទេ​សច​រ​ណ៍​​ ​នៃ​រាជ​ប​ណ្ឌិ​ត្យស​ភា​កម្ពុ​ជា​ ​ក៏បា​ន​​លើ​ក​ឡើង​ដែ​រ​​ថា​ អ្ន​ក​គោរ​ព​លទ្ធិ​ព្រះ​ពុ​ទ្ធសា​សនា​នៅ​កម្ពុ​ជា​មាន​ប​រិ​មាណ​ច្រើ​ន ​ក៏​ប៉ុន្តែ​អ្ន​កដែ​ល​យ​កដំ​បូ​ន្មាន​រ​បស់​ព្រះ​ពុ​ទ្ធ ម​ក​អ​នុវ​ត្ត​ជាក់​ស្តែ​ងនៅ​មាន​ប​រិ​មាណ​តិ​ចនៅ​ឡើ​យ​។​

ចំ​ណែ​កកា​រអ​នុ​វ​ត្តសិ​ទ្ធិ​សេ​រីភា​ព​ខាង​ជំ​នឿសា​សនា​វិញ​ ​លោ​កថា​ ​នៅក​ម្ពុ​ជាមា​ន​ភា​ពប្រ​សើ​រ​ឡើង​ច្រើ​ន គួ​រ​ឱ្យ​កត់​ស​ម្គាល់​ដែល​គេឃើ​ញមា​​នកា​រ​ប្រកា​ន់យ​ក​សា​សនា​ផ្សេ​ងៗ​ពី​ពល​រ​ដ្ឋរៀ​​ងៗ​ខ្លួ​ន​ មាន​ភា​ព​សេរី​ ​ហើយ​គេ​អាច​ប្រា​រ​ព្ធពិ​ធីសា​ស​នា ​ឬជួ​ប​ជុំសា​ស​និក​បា​ន​យ៉ា​ងទូ​លំ​ទូ​លា​យ​។​​

​លោក​​​ ឈ​ត​ ប៊ុនថង បាន​បន្ថែម​ថា៖​ ​«ខ្ញុំ​គិ​តថា​ ទាំ​ងក​ម្រិត​បុ​គ្គល​ ​ស្ថា​ប័ន​ជា​តិ​ គ្រួ​សា​រ​ ​សហ​គ​ម​ន៍ ​បើ​ប្រ​​​កា​​ន់យ​ក​ព្រះ​ពុទ្ធ​សា​ស​នាជា​មាគ៌ា​ជី​វិ​ត ​ជា​រឿង​ប្រ​សើរ​បំផុ​តដោ​យ​សារ​ក្នុ​ងសា​សនា​នេះឱ្យ​រម្ងាប់ពៀ​រ​ ដោ​យកា​​​រ​មិន​ចង​ពៀរ​ ​ឱ្យប្រើ​ប្រា​ស់ម​ធ្យោបា​យ​អហិ​ង្សា​ ដើម្បីដោះ​ស្រា​យប​ញ្ហា ​ឱ្យទ​ទួ​លយ​ក​កា​រពិ​ត​ មិ​ន​រំ​លោ​ភ​បំ​​ពា​ន​គ្នាជា​ដើ​ម​»៕