
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកាលពីពេលកន្លងទៅ ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជា ប្រកាសនៅថ្ងៃទី ៣ ខែឧសភាថា មិនមានរកឃើញអ្នកឆ្លងថ្មី អ្នកជាសះស្បើយថ្មី និងអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ ១៩ ឡើយ។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ៣ ខែឧសភា ករណីឆ្លងជំងឺកូវីដ ១៩ សរុបមានចំនួន ១៣៨ ៧៣៣ នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៦៧៥ នាក់ និងករណីស្លាប់សរុប ៣ ០៥៦ នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៦ នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៩០៣ នាក់៕