
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកាលពីកន្លងមក ។ ហុង មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសនៅថ្ងៃទី ៤ ខែឧសភាថា មានករណីជាសះស្បើយថ្មីម្នាក់ ប៉ុន្តែគ្មានករណីឆ្លងថ្មី និងស្លាប់ដោយសារជំងឺកូវីដ ១៩ ឡើយ។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ៤ ខែឧសភា ករណីឆ្លងជំងឺកូវីដ ១៩ សរុបមានចំនួន ១៣៨ ៧៣៣ នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៦៧៦ នាក់ និងករណីស្លាប់សរុប ៣ ០៥៦ នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៦ នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៩០៣ នាក់៕