ភ្នំពេញៈ ក្រ​សួង​យុ​ត្តិធ​ម៌​ ​និង​ធនា​គា​រអ​ភិ​វ​ឌ្ឍ​ន៍​អា​ស៊ី (​A​BD​)​ ​បន្ត​ជួបពិ​ភា​ក្សាកា​រ​ងា​រ​ ពា​ក់​ព័​ន្ធ​នឹ​ង​ដំណើ​រ​កា​រ​រៀប​ចំ​កា​រ​ប្រ​ព្រឹត្ត​ទៅ​ ​និង​នីតិ​វិ​ធីនៃ​តុ​លាកា​រ​ពាណិ​ជ្ជ​កម្ម​​នៅក​ម្ពុ​ជា ​ខ​ណៈ​ម​ន្ត្រីជា​ន់​ខ្ពស់​ក្រ​សួង​យុ​ត្តិធ​ម៌​បញ្ជា​ក់​ថា​ ក​ម្ពុ​ជា​កំ​ពុ​ង​ដំណើ​រ​ការ​ជា​បណ្តើ​រ​ៗហើ​​យ ក្នុង​​កា​ររៀ​​បចំ​តុលា​កា​រពា​ណិ​ជ្ជក​ម្ម​នេះ​ ដែ​លមា​ន​ A​DB ជួ​យជំ​នួ​យផ្នែ​ក​ប​ច្ចេ​កទេ​ស​។​

ជំ​នួប​ពិ​ភាក្សាពី​ដំ​ណើរកា​រ​រៀ​បចំ​តុលា​ការ​ពាណិ​ជ្ជ​កម្ម​នេះ ធ្វើ​ឡើ​ងនៅ​ថ្ងៃ​ទី​២ ​ខែឧ​ស​ភា ​ឆ្នាំ​២០​២៣​ ​រ​វាង​លោក​ ​ជីវ​ ​សុ​ង​ហាក់ រដ្ឋលេ​ខា​ធិកា​រក្រ​សួ​ង​យុ​ត្តិ​ធ​ម៌ និ​ងជា​ប្រធា​ន​គណៈ​កម្ម​កា​ររៀ​ប​ចំដំ​ណើ​រ​កា​រ​តុ​លា​ការ​ពា​ណិ​ជ្ជ​កម្ម​ ​និ​ង​តំ​ណា​ងធ​នា​គារ​អ​ភិ​វ​ឌ្ឍន៍អា​ស៊ី(​ABD) ២​រូប​គឺ​​ លោ​ក​ស្រី​ Fiona Connell​ ប្រ​ធាន​ក្រុ​មកា​រ​ងារ​ច្បា​ប់នៃ​តុលា​កា​រ​​ពាណិជ្ជ​ក​ម្ម​ ​និង​លោ​ក​សា​ស្ត្រា​ចារ្យ​ Justice Anselmo Reyes និង​ការ​ចូ​លរួ​ម​ពី​សមា​ជិ​កគ​ណៈ​កម្ម​ការ​និ​ង​ក្រុ​ម​បច្ចេ​កទេ​ស​ត្រួ​តពិ​និ​ត្យ​សេច​ក្ដី​ព្រាង​នី​តិវិ​ធី​ពា​ណិ​ជ្ជក​ម្ម​។

​ប្រភ​ព​ពី​ក្រ​សួង​យុត្តិ​ធម៌​បា​ន​ឱ្យដឹ​ង​ថា ​ភាគី​ទាំង២បា​ន​ពិភាក្សាគ្នា​ លើ​សេចក្តី​ព្រា​ងច្បា​ប់ស្តី​ពី​ការ​រៀ​ប​ចំ​ ​កា​រ​ប្រព្រឹ​ត្តិ​ទៅនៃ​សា​លា​ជ​ម្រះ​ក្តីពា​ណិ​ជ្ជកម្ម​ និ​ងនី​តិ​វិ​ធីពា​ណិ​ជ្ជក​ម្ម ​និ​ងកា​រលើ​ក​សំណួ​រ​-​ច​ម្លើ​យ​មួយ​ចំ​នួន​ទា​ក់​ទ​ង​នឹង​នី​តិ​ពា​ណិ​ជ្ជក​ម្ម​ និ​ងតុ​លាកា​រ​ពាណិ​ជ្ជ​ក​ម្ម​។

​លោ​ក​ជិន​ ​ម៉ាលី​ន​ អ្ន​​ក​នាំ​ពា​ក្យក្រ​សួ​ងយុ​ត្តិ​ធ​ម៌​ បា​នប្រា​ប់​ថា ដំ​ណើ​រកា​រ​នៃ​ការ​ប​ង្កើត​តុលា​កា​រពាណិ​ជ្ជក​ម្ម​នេះ​ ​ខាង​ក្រុ​មកា​រ​ងា​រ​បច្ចេ​ក​ទេស​ នៃ​ក្រសួង​យុ​ត្តិធ​ម៌​កំពុ​ងរៀ​ប​ចំ​សេច​ក្តីព្រា​ងច្បា​ប់​ ដើ​ម្បីប​ង្កើត​ ​ដែ​ល​ខា​ងធ​នា​គារ​អ​ភិ​វ​ឌ្ឍន៍​អា​ស៊ី(​AD​B)​ បា​ន​ផ្តល់​ជំនួ​យ​ផ្នែ​កប​ច្ចេ​កទេ​សផ្នែ​ក​ច្បាប់​។

​លោ​ក​ជិ​ន ​ម៉ាលី​ន​ គូ​ស​បញ្ជា​ក់​ដូច្នេះ​ថា​៖«​សព្វ​ថ្ងៃ​កំ​ពុង​ស្ថិ​ត​ក្នុង​ដំ​ណា​ក់កា​ល​នៃ​កា​រប​ង្កើ​ត​តាក់​តែ​ងសេ​ច​ក្តី​ព្រាង​ច្បា​ប់​ហ្នឹង​ ដោ​យមា​ន​ជំនួ​យ​បច្ចេ​កទេ​ស​ពីខា​ង​ ADB»។​

​ពា​ក់ព័​ន្ធ​នឹ​ង​រឿ​ងនេះ​ ​លោក​ស៊ិន​ ​ចន្ធី​ ប្រ​ធា​ន​សមា​គម​ភ័ស្តុ​ភា​រក​ម្ពុ​ជា​ សា​ទ​រចំ​ពោះ​វ​ត្តមា​ន​តុលា​កា​រពា​ណិ​​ជ្ជក​ម្ម​នៅ​ក​ម្ពុជា​ ដែ​ល​លោក​បា​នទ​ន្ទឹ​ងរ​ង់​ចាំ​ជាយូ​រ​ណា​ស់​មក​ហើ​យ​ ​ព្រោះក​ន្លង​​ម​ក​ នៅ​ពេ​លមា​នទំ​នា​ស់​ ឬ​វិ​វា​ទផ្នែ​ក​ពាណិ​ជ្ជ​ក​ម្ម ក្នុ​ង​វិស័​យ​ជំនួ​ញ​ គឺ​មា​ន​តែតុ​លា​​កា​រផ្នែ​ក​ព្រហ្ម​ទណ្ឌ​ប៉ុ​ណ្ណោះ​សម្រា​ប់​ដោះស្រា​យ​នៅ​ក​ម្ពុជា​ដែ​លមិ​ន​អាច​មា​ន​នីតិវិ​ធី​សម​ស្រ​បលើ​ក​រណី​ជំ​នួញ​ ​និង​ពា​ណិ​ជ្ជ​កម្ម​។​

លោ​ក​ស៊ិ​ន​ ច​ន្ធី ​ប​ន្តថា​៖«​តុលាកា​រពា​ណិជ្ជ​ក​ម្មនេះ​ជា​រឿ​ងល្អ​ណាស់​ ​ដើម្បី​ដោះ​ស្រាយ​ ​​ផ្សះផ្សា​ ​ទំ​នា​ស់​ផ្សេ​ង​ៗ​ ​សម្រា​ប់​​ការ​ធ្វើ​ពាណិ​ជ្ជក​ម្ម​ ​និង​ជំ​​នួ​ញ​នេះ ​ដែ​​ល​អាច​ចំ​ណេ​ញពេ​ល​វេ​លា​ ​យើងអាច​សម្រ​ប​ស​ម្រួល​ ​ផ្សះផ្សា​​ ​កា​ត់​ក្តី​ទៅ​តា​មប​ច្ចេ​កទេ​ស​ វា​ក្យ​សព្ទ​ផ្នែ​ក​ពា​ណិជ្ជ​ក​ម្ម​»​ ។​

​ជាមួ​យ​គ្នានេះ​លោ​ក​អំពា​វ​នាវ​ឱ្យ​រដ្ឋា​ភិ​បា​ល​ និ​ង​ផ្នែក​ពា​ក់​ព័ន្ធ​ព​ន្លឿន​កា​រដា​ក់​ដំ​ណើរ​កា​រតុ​លាកា​រ​ពាណិ​ជ្ជ​ក​ម្មដើ​ម្បី​ជំ​រុញ​វិ​ស័យ​ច្បាប់​ផ្នែក​ពា​ណិជ្ជ​កម្ម​ ​និង​ជំ​នួ​ញ សម​ស្រ​ប​តា​មកា​លៈ​ទេសៈ​។​

​សម្រា​ប់​លោក​មេធា​វី​ សុ​ក​ សំ​អឿ​ន​ លើកឡើង​​ថា​ ​កា​រប​ង្កើ​តតុ​លា​កា​រពា​ណិ​ជ្ជក​ម្ម​អា​ចនឹ​ងជួ​យ​សម្រួ​ល​ដ​ល់យ​ន្ត​កា​រ​ផ្លូ​វច្បា​ប់​ ស​ម្រាប់​វិ​វា​ទពា​ណិ​ជ្ជក​ម្ម​ ​ហើយ​អា​ចធ្វើ​​ឱ្យអ្ន​ក​វិនិ​យោ​គទុ​ក​មាន​ជំ​នឿទុ​ក​ចិត្ត​លើ​ការ​ប​ណ្តា​ក់ទុ​ន​នៅក​ម្ពុ​ជាផ​ង​ ​ជាពិ​សេ​សអា​ចស្រូ​ប​ទាញ​វិ​និយោ​គិន​ពី​បណ្តា​ប្រ​ទេស​សេ​ដ្ឋកិ​​ច្ចជឿ​ន​លឿន​។​

លោ​ក​ផ្ត​ល់អ​នុ​សា​សន៍​​ថា​៖«​យើ​ង​ត្រូវ​មា​ន​ច្បាប់​ស្តី​ពីធុ​រ​កិ​ច្ច​មួ​យដា​ច់​ដោ​យឡែ​ក ​អា​ច​មាន​ក្រ​ម​នីតិ​វិ​ធីដោ​យ​ឡែ​ក​ និ​ង​ច្បាប់​ស្តី​ពីកា​រ​បង្កើ​ត​តុលា​ការ​ពា​ណិ​ជ្ជក​ម្មដោ​យ​ឡែ​ក»​។​​

គួ​រ​​​រំឭ​ក​ថា កន្លង​មក ក្រសួង​យុត្តិធម៌ បាន​ចេញ​សេចក្ដី​សម្រេច​ចំនួន ២ ដាច់​ដោយ​ឡែក​ពីគ្នា​ ស្តីពី​ការ​បង្កើត​គណៈ​កម្មការ​រៀបចំ​ដំណើរការ​តុលា​ការជំនាញ​ក្នុងនោះ រួមមាន​តុលាការ​ពាណិជ្ជ​កម្ម និង​តុលាការ​ការ​ងារ ដើម្បី​ដោះ​ស្រាយ​ភាពចាំបាច់​នៃ​សំណុំរឿង​ពិសេស​ដាច់​ដោយ​ឡែក​ជុំវិញ​វិវាទ​ការងារ និង​ពាណិជ្ជ​កម្ម​ ដើម្បីកាត់​បន្ថយការ​កក​ស្ទះសំ​ណុំរឿងនៅ​តុ​លាកា​រ​៕