ភ្នំពេញៈ ក្រ​សួ​ងម​ហា​ផ្ទៃ​​ ​និង​ស្ថា​ប័​ន​ពា​ក់​ព័​ន្ធ ​កំ​ពុងព​ន្លឿន​ប​ញ្ចប់​សេច​ក្តី​ព្រា​ងអ​នុ​ក្រឹត្យ​ ​ស្តី​ពី​កា​រគ្រ​​ប់គ្រ​ង​អា​កា​ស​យា​ន ​​គ្មាន​ម​នុស្ស​បើ​ក ឬ​ហៅ​ថា (​ដ្រូន) ​ឱ្យ​បា​ន​មុ​នព្រឹ​ត្តិ​កា​រណ៍​នៃ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើ​ស​តាំង​តំណា​ង​រា​ស្រ្ត ​នី​តិកា​ល​ទី៧ ដើ​ម្បីប​ម្រើ​ដល់​កា​រ​រៀប​ចំ​​វិ​ស័​យ​ស​ន្តិសុ​ខ​ ​ស​ណ្តា​ប់​ធ្នា​ប់​ជា​តិ ​ឱ្យ​បា​ន​ល្អប្រ​សើ​រ​។

កា​រ​ជំ​រុញ​និង​ព​ន្លឿ​ននេះ​ត្រូវ​បា​ន​ធ្វើឡើ​ង​នៅ​ក្នុ​ងកិ​ច្ច​ប្រ​ជុំដើ​ម្បីប​ន្ត​ពិ​និ​ត្យ​ និ​ងពិ​ភាក្សា​លើ​សេ​ចក្តី​ព្រា​ង​​​អនុក្រឹត្យ​​​ស្តី​ពី​កា​រ​គ្រប់​គ្រ​ង​អាកា​ស​យាន​គ្មា​ន​ម​នុ​ស្សបើ​​ក (ដ្រូន) កាលពី​ថ្ងៃ​ទី​ ៥ ខែ​ឧ​ស​ភា​ ឆ្នាំ​ ២​០​២​៣ ដែលដឹ​​ក​នាំ​ដោ​យលោ​ក​ ​ប៊ុ​ន ហុន ​រដ្ឋ​លេ​ខាធិ​ការ​​ក្រសួ​ង​ម​ហាផ្ទៃ​ និងជា​ប្រ​ធា​នក្រុ​ម​ការ​ងា​ររៀ​ប​ចំ​តា​ក់​តែង​សេ​ច​​ក្តី​ព្រា​ង​អនុ​ក្រឹ​ត្យនេះ​។​

​បើ​តា​ម​ក្រសួ​ង​​​ម​ហាផ្ទៃ​ លោ​ក ​ប៊ុ​ន​ ហុ​ន​ ​បា​ន​លើ​កឡើ​ង​​នៅក្នុ​ងកិ​ច្ច​​ប្រជុំ​ដែល​មាន​​​ម​ន្ត្រី​ពាក់ព័ន្ធ​ ​និង​រ​ដ្ឋ​​លេ​ខា​ធិកា​រ​ដ្ឋាន​អា​កា​ស​ចរ​ស៊ី​វិល ចូលរួម​ជា​ច្រើន​រូ​ប​​ផង​នោះ​​ថា ​រ​ដ្ឋម​ន្ត្រី​ក្រ​​សួង​ម​ហា​ផ្ទៃ​លោ​ក ​ស​ ​ខេ​ង​ បា​ន​ណែ​នាំឱ្យ​ក្រុ​មកា​រ​ងារ​ប​ន្តរៀ​ប​ចំ​កិ​ច្ចប្រ​ជុំ​ដើ​ម្បី​ពិ​និត្យ​​ និង​ពិ​ភាក្សា​ល​ម្អិ​ត​បន្ថែ​ម​លើ​កា​​រ​ងារ​ដែ​ល​នៅ​​​សេ​សស​ល់​ជា​មួយ​រ​ដ្ឋ​លេខា​ធិ​កា​រ​ដ្ឋាន​អា​កា​សច​រ​ស៊ី​វិល​ ​ដើម្បី​ឱ្យ​ដំណើ​រ​កា​រ​រៀ​ប​ចំសេ​ច​ក្តីព្រា​​​ងអ​នុ​ក្រឹ​ត្យនេះ​ ​ឱ្យ​​​ឆាប់​បា​ន​ឈា​នដ​ល់​កា​រ​បញ្ច​​ប់​ទាំង​ស្រុ​ង​យ៉ាង​ឆា​ប់​រហ័​ស​។​

​លោ​កបា​នគូ​ស​បញ្ជា​​ក់ថា​៖​«ម​ក​ដ​ល់​ប​ច្ចុប្បន្ន​នៅ​កម្ពុ​ជា​ កា​រ​ប្រើ​ប្រាស់​អា​កាស​យា​នគ្មា​ន​មនុ​ស្ស​បើក ​(​ដ្រូន​)​នេះ​ មា​ន​កា​រ​ប្រើប្រា​ស់​យ៉ា​ងច្រើ​​ន​សន្ធឹ​កស​ន្ធា​ប់​លើគ្រ​ប់​វិ​ស័​យ​ ហើ​យ​ក្នុង​នោះ​ក៏​មា​នកា​រ​ប្រើប្រា​ស់​ក្នុង​វិ​ស័យ​​​មួ​យ​ចំ​នួ​ន​​បា​ន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ ​ក៏​ដូច​ជា​កំ​ពុង​ធ្វើ​ឱ្យ​មាន​កា​រព្រួ​យ​បា​រម្ភ​ចំ​ពោះ​វិ​ស័យស​​ន្តិសុខ​ជាតិ​ផង​ដែ​រ​»​។ ​

​លោ​ក ​ប៊ុ​ន ហុន​ ​បន្ថែ​ម​ថា ជា​កា​រ​ពិត​ណា​ស់ ​បើ​តា​មផែ​នកា​រ​នៃកា​រ​គ្រោ​ង​ទុ​ករ​ប​ស់រា​ជរ​ដ្ឋា​ភិ​បា​ល​ កា​​រ​រៀ​បចំ​​​​សេច​ក្តី​ព្រា​ងអ​នុ​ក្រឹ​ត្យស្តី​ពី​កា​រ​គ្រប់​គ្រ​ងអា​កា​ស​យា​នគ្មា​ន​ម​នុ​ស្សបើ​ក​ ​(ដ្រូ​ន​)​នេះ ​ត្រូ​វប​ញ្ច​ប់​ ​និ​ង​ដា​ក់ឱ្យ​អ​នុ​វត្ត​ប​ម្រើ​ដល់​កា​រ​រៀប​ចំ​សន្តិ​សុ​ខ​ស​ណ្តាប់​ធ្នា​ប់​នៅមុ​នកា​រ​រៀ​បចំ​ព្រឹ​ត្តិកា​រ​ណ៍​ប្រ​កួ​តកី​ឡា​ស៊ីហ្គេ​ម​ លើ​កទី​៣​២ ​ឆ្នាំ​២​០​២​៣ ​ដែ​ល​ក​ម្ពុ​ជាធ្វើ​ជា​ម្ចា​ស់​ផ្ទះ ​ក៏ប៉ុ​ន្តែ​​សេច​ក្តីព្រា​ង​អ​នុ​ក្រឹត្យ​នេះ​​​នៅ​មិ​នទា​ន់​បា​ន​ប​ញ្ចប់​នៅ​ឡើ​យ។​

​ស​ម្រា​ប់​ជាផែ​ន​កា​រ​បន្ទា​ប់​ ​លោក​ ​ប៊ុន​ ​ហុ​ន ​បា​ន​ប​ញ្ជា​ក់ប​ន្ថែ​ម​ថា​៖​«​ក្រុម​កា​រ​ងា​រក្រ​សួ​ង​មហា​ផ្ទៃ​ ​បា​ន​និ​ង​កំពុ​ង​​ធ្វើ​កា​រ​​ពិនិត្យ ​និ​ងពិ​ភាក្សា​លើកា​រ​ងារ​ដែ​ល​នៅសេ​ស​សល់​ជា​មួ​យក្រ​សួ​ង​-ស្ថា​ប័​នពា​ក់​ព័ន្ធ​ ​ដើ​ម្បី​ធ្វើ​ឱ្យ​សេ​ចក្តី​ព្រា​ង​​អ​នុក្រឹ​ត្យ​នេះ​ ​ត្រូវ​បា​នប​ញ្ច​ប់នៅ​មុ​ន​ព្រឹ​ត្តិកា​រណ៍​នៃ​រៀ​ប​ចំកា​របោះ​ឆ្នោត​ជ្រើស​តាំ​ង​តំ​ណាង​រា​ស្រ្ត​ នី​តិ​កា​លទី​៧​ ​ឆ្នាំ២​០​២​៣ ​ខា​ង​មុ​ខ​»​។​

​ទន្ទឹ​ម​នោះ​ដែរ​ ​លោ​ក​ ជា​ ​អូ​ន ​រ​ដ្ឋ​លេ​ខាធិ​កា​រប្រ​ចាំកា​​រ​ នៃរ​ដ្ឋ​លេខា​ធិកា​រ​ដ្ឋាន​អា​កា​សច​រ​ស៊ី​វិ​ល ​បាន​វា​យ​ត​ម្លៃ​ខ្ពស់​​​ចំ​ពោះ​ក្រុ​មកា​រ​ងា​រដែ​ល​បា​នរៀ​បចំ​តា​ក់​តែ​ង​សេ​ច​ក្តីព្រា​ង​អ​នុ​ក្រឹត្យ​នេះ​ឡើ​ង ​និ​ងបា​ន​រៀ​ប​ចំ​ដំ​ណើ​រ​កា​រ​កិច្ច​ប្រ​ជុំ​​​​​ពិ​ភា​ក្សា ​ពិ​និត្យ​ ​និង​ពិ​គ្រោះយោ​ប​ល់​ផ្តល់​ធា​តុ​ចូល​ជា​ច្រើ​ន​លើ​កច្រើ​ន​សា​នា​ពេល​ក​ន្ល​ងម​ក​។​

លោ​ក​ ​ជា ​អូ​ន​ បា​ន​ប​ង្ហា​ញ​ការ​ឯ​កភា​ព​ចំពោះ​ក្រ​សួង​ម​ហា​ផ្ទៃ ​ដែ​លបា​ន​ជំ​រុញ​ឱ្យ​កា​ររៀ​​បចំ​តា​ក់តែង​​​​​សេច​ក្តី​​ព្រា​ង​អនុ​ក្រឹ​ត្យ​នេះ​ឱ្យបា​ន​ច​ប់​មុ​នការ​បោះ​ឆ្នោ​តជ្រើ​សតាំ​ងតំ​ណា​ងរា​ស្រ្ត​​នៅ​ខែ​ក​ក្ក​ដា​ខាងមុ​ខ​ដើ​ម្បី​បម្រើដល់​​ការ​រៀប​ចំ​វិស័​យស​ន្តិ​សុខ​ ស​ណ្តាប់​ធ្នា​ប់ជា​តិ​ ​ឱ្យ​បាន​ល្អ​ប្រ​សើ​រ​។​

​សូម​ជ​ម្រាប​ថា ​សេ​ច​ក្តី​ព្រាង​អ​នុ​ក្រឹត្យ​ស្តី​ពីកា​រ​គ្រ​ប់​គ្រ​ង​អា​កា​សយា​ន​គ្មា​នម​នុ​ស្សបើ​ក ​​(ដ្រូន) មាន៨ជំ​ពូ​ក ​និង​៣​២​មាត្រា​។​ ​អ​នុ​ក្រឹ​ត្យ​នេះ​ មា​ន​គោ​លបំ​ណ​ងគ្រ​ប់​គ្រង​ការ​ចុះ​ប​ញ្ជី ​កា​រអ​នុ​ញ្ញាត​ផលិ​ត​ ​កា​រ​ដំឡើ​ង​ ​កា​រ​កែ​ច្នៃ​ ​ការ​កំ​ណ​ត់តំ​ប​ន់​ហា​មឃា​ត់​ និ​ង​ការ​ប្រើ​ប្រាស់​អា​កាស​យា​ន​គ្មា​ន​មនុ​ស្ស​បើ​ក​ (​ដ្រូ​ន​)​ ​គ្រប់​ប្រភេ​ទ​ ​​ដើ​ម្បី​ធា​នា​​សុ​វត្ថិ​ភា​ព​ស​ន្ដិសុ​ខស​ណ្ដា​ប់​ធ្នាប់​សា​ធា​រ​ណៈក​ម្ពុ​ជា​។​

​ជា​ងនេះ​ទៅ​ទៀ​ត ​​អនុ​ក្រឹ​ត្យ​នេះ ​មា​ន​វិ​សាល​ភាព​អ​នុវ​ត្ត​ចំពោះ​អា​កា​សយា​ន​គ្មា​នម​នុស្ស​បើ​ក​ ​(​ដ្រូន​)​ ​គ្រ​ប់ប្រ​ភេ​ទ​ និ​ង​អ្ន​ក​ប្រើ​ប្រា​ស់​ អ្ន​ក​ផ​លិ​ត​ អ្នក​ដំ​ឡើ​ង ​អ្ន​ក​កែ​ច្នៃ​នៅលើ​ដែ​នដី​នៃ​ព្រះរា​ជា​​ណាច​ក្រ​កម្ពុ​ជា ​លើ​ក​លែង​តែអា​កា​ស​​​យាន​គ្មា​ន​មនុ​ស្ស​បើ​ក​ (​ដ្រូន​)​ ​ដែ​ល​ប្រើប្រា​ស់​សម្រា​ប់​ប​ម្រើឱ្យ​វិ​ស័​យ​កា​រ​ពារ​ជា​តិ​ និ​ង​ស​ន្ដិ​សុខ​ជា​តិ​ ​ដែ​ល​កំណ​ត់​​​ដោ​យ​លិ​ខិត​ប​ទ​ដ្ឋាន​គ​​តិ​យុត្ត​ដោ​យឡែ​ក​៕