ភ្នំពេញៈ ​ក្រសួង​សុខាភិ​បាល​កម្ពុជា​ប្រកាស​នៅ​ថ្ងៃទី ៨ ខែឧសភា​​ថា ​មិនមាន​ករណី​ជា​សះ​ស្បើយ​ថ្មី មិន​មាន​ករណី​ឆ្លង​ថ្មី និង​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ​១៩ ​ទេ​។

​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិ​បាល គិត​ត្រឹម​ថ្ងៃទី ៨ ​ខែឧសភា​ ករណី​ឆ្លង​ជំងឺ​កូ​វីដ​ ១៩ សរុប​មាន​ចំនួន ​១៣៨ ៧៣៥ ​នាក់ ចំណែក​ករណី​ជា​សះ​ស្បើយ​សរុប ១៣៥ ៦៧៧ នាក់ និងករណី​ស្លាប់​សរុប ៣ ០៥៦ នាក់​។ រីឯ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន ២១ ២៤៦ នាក់ និង​ករណី​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហគ​មន៍​មាន ១៦ ៩០៥ នាក់​៕