ភ្នំពេញៈ ថ្នាក់ដឹកនាំ​និងមន្ត្រីជាន់ខ្ពស់ក្រ​សួង​​មហាផ្ទៃ​ក​ម្ពុជា និង​ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃ​​ក្រសួង​សម្រប​ស​ម្រួ​ល​សន្តិ​សុ​ខ​ នៃ​សា​ធារ​ណ​រ​ដ្ឋ​សិង្ហ​បុរី​​ បា​ន​ជួ​ប​ពិ​​ភាក្សាគ្នា​ទាក់​ទង​នឹ​ង​ការព​ង្រឹ​ងព​ង្រី​ក​នូវ​កិ​ច្ចស​ហ​ប្រ​តិ​បត្តិ​កា​រ​ ​ក្នុង​កា​រប្រយុទ្ធប្រ​ឆាំង​ទៅ​នឹង​ឧ​ក្រិដ្ឋ​ក​ម្មឆ្ល​ងដែន ទាំ​ង​បទ​ល្មើស​ប្រ​ពៃ​ណី និង​បទ​ល្មើ​សមិ​ន​​ប្រពៃ​ណី​។

​ភា​គី​ទាំង​ពីរ​បាន​​លើក​ឡើង​ដូ​ច​នេះ ​ក្នុង​ជំនួប​រវាង​លោក ស ខេង​រដ្ឋមន្រ្តី​ក្រសួ​ង​មហាផ្ទៃ និ​ង​លោ​ក ​ធាវ ឈី ហាន (TEO CHEE HEAN) ​ទេស​រ​ដ្ឋម​ន្រ្តី ​រ​ដ្ឋម​ន្រ្តី​សម្រប​សម្រួ​ល​ស​ន្តិសុ​ខ ​នៃ​សាធារ​ណ​រ​ដ្ឋសឹ​ង្ហ​បុរី​ ​នៅ​ថ្ងៃ​ទី​៩ ខែ​ឧ​សភា​ ឆ្នាំ​២០២៣ នា​ទីស្តី​កា​រក្រ​សួង​មហាផ្ទៃ។

​យោង​តា​ម​ក្រសួង​​បាន​ឱ្យដឹងថា ​ក្នុង​ជំនួបនោះ​ លោក ស ខេង​ ​ក៏បា​ន​ប្រា​ប់​លោក ធា​វ ​ឈី​ ​ហាន ​ផង​ដែរ​​ថា​ ភា​គីទាំ​ង​២​កំ​ពុង​តែជ​ជែ​ក​​ពាក់ព័​ន្ធទៅ​នឹ​ង​ការ​រៀ​ប​ចំឱ្យមា​ននូ​វ​ឯក​សា​រសហប្រតិប​ត្តិ​កា​រ​ជាផ្លូ​វ​កា​រ​ជា​មួ​យ​គ្នា។​

ក្រ​សួង​បា​នប​ញ្ជា​ក់ថា​ ៖ «សម្ដេ​ចក្រ​ឡា​ហោ​ម​ ស ខេង សង្ឃឹម​ជឿជា​ក់ថា​ ​កា​ររៀបចំ​ឱ្យមា​ននូ​វ​ឯ​​កសារសហប្រ​តិប​ត្តិកា​រ​នេះ ​គឺ​ជា​កិច្ច​ការ​មួ​យ​ដែល​ស​មស្រ​បទៅ​នឹ​ងប​រិ​បទ​បច្ចុ​ប្បន្ន​ដែ​ល​ប្រទេ​ស​ទាំង២ មា​ន​ការ​ធ្វើ​ដំ​ណើ​រទៅ​វិ​ញ​ទៅមក​កាន់​តែ​មា​នច្រើ​ន​ឡើង​ផ​ង​ដែ​រ»។​

មួ​យ​វិញ​ទៀ​ត ​លោក​បាន​ប​ន្ត​ថា វា​សម​ស្រប​តា​ម​​កាលៈទេ​សៈ​ ស្ថា​ន​ភាព​ប្រែប្រួ​ល​ នៃ​ឧ​ក្រិ​ដ្ឋ​ក​ម្ម​ឆ្លង​ដែ​ន​ ​ជាពិ​សេ​ស​ ប​​ទ​ល្មើ​ស​មិន​ប្រពៃណី​ដែល​កំពុ​​ងមា​ន​កា​រ​កើត​ឡើ​ង​។​

​នា​​ឱ​កាស​នោះ​ដែរ​ ​លោក​ ​ស ខេ​ង​ និ​ង​លោ​ក​ ធា​វ ឈី ហាន ​​ក៏​បាន​ជជែ​កពិ​ភាក្សា​ ​និង​ផ្លា​ស់ប្ដូ​រ​​យោប​ល់ទៅ​វិ​ញទៅ​ម​ក ពា​ក់ព័​ន្ធ​ទៅនឹង​កា​រ​ពង្រឹ​ង​និង​ពង្រី​កនូ​វកិ​ច្ច​ស​ហ​ប្រតិ​បត្តិ​ការ​ ​ក្នុង​កា​រ​ប្រ​យុ​ទ្ធប្រ​ឆាំ​ងទៅ​នឹ​ង​ឧក្រិ​ដ្ឋ​កម្ម​ឆ្ល​ង​ដែន​​ ​​គឺ​មាន​​ទាំងប​ទ​ល្មើស​ប្រ​ពៃណី​ ​និ​ងប​ទ​ល្មើ​ស​មិ​ន​​ប្រពៃណី​។​

ប្រ​ភ​ពដ​ដែល​បា​ន​ប​ញ្ជាក់​ទៀ​ត​ថា​ ៖ ​«ភា​គី​ទាំ​ង២ នឹ​​ង​ខិ​​​តខំ​ស្វែង​រ​ក​នូវ​ឱ​កា​សក្នុ​ង​ការ​ព​ង្រី​កនូវ​កិ​ច្ចស​ហ​ប្រតិ​បត្តិ​កា​រ​នេះ ទាំ​ងក្នុ​ង​ក្រប​ខ​ណ្ឌទ្វេ​ភា​គី​ ក្រ​ប​ខណ្ឌ​តំ​ប​ន់​ តាមរ​យៈអា​ស៊ា​នណា​ប៉ូ ​(ASEANAPOL) និងក្រប​ខណ្ឌ​អ​ន្ដរ​ជាតិតា​ម​រ​យៈ ​អ៊ីន​ធឺ​បូ​ (INTERPOL) ផងដែរ ​សំ​ដៅទ​ប់​ស្កាត់​នូ​វប​ទ​ល្មើស​ធំ​ៗ​មួយ​ចំនួ​ន​ ជា​ពិ​សេ​ស​ គឺបញ្ហា​គ្រឿ​ង​ញៀ​ន ​អំពើជួ​ញដូ​រ​ម​នុស្ស​ ​និ​ង​បទ​ល្មើ​ស​បច្ចេ​ក​វិទ្យា​ជា​ដើ​ម​»។​

​​លោ​ក​ អំ​ ​សំអា​ត​ នា​យ​កប្រ​តិ​ប​ត្តិអ​ង្គ​កា​​រលី​កា​ដូ បាន​ថ្លែង​ថា​ ​វាជារឿ​ងមួ​យ​ដែល​ក​ម្ពុជា​​ត្រូ​វ​តែ​ប​ង្កើន​កិ​ច្ច​សហប្រតិ​បត្តិ​ការ​ទៅ​ក្នុង​ការ​ប្រ​ឆាំ​ងឧ​ក្រិដ្ឋ​ក​ម្ម​ឆ្លង​ដែ​ន​ ដូ​ច​ជាក​រណី​ជួ​ញ​ដូ​រ​មនុស្ស ក​រណី​គ្រឿងញៀន ​និង​​ក​រណី​លាង​លុ​យក​ខ្វ​ក់ ​និង​ក​រ​ណីផ្សេ​ង​ៗទៀ​ត​ផង​ដែ​រ​។

​លោក​បា​នថ្លែ​ង​ថា៖​ «​ក​ម្ពុជា​យើង​មិន​មែ​នត្រូវ​បង្កើ​នតែ​កិច្ច​សហ​ប្រ​តិប​ត្តិកា​រជាមួ​យនឹ​ងសិ​ង្ហ​បុរី​មួ​យ​ទេ ​តែ​​ត្រូ​វ​​បង្កើ​នកិ​ច្ច​ស​ហ​ប្រតិ​ប​ត្តិ​ការជាមួយប្រ​ទេ​សនៅក្នុង​អាស៊ា​ន​ ក៏​ដូ​ច​ជានៅក្នុ​ង​តំ​ប​ន់ ​ក្នុ​​​ង​អ​ន្ដរ​ជាតិដើម្បីធ្វើ​កា​រប្រ​យុទ្ធ​ប្រ​ឆាំង​នឹងឧ​ក្រិដ្ឋ​ក​ម្មឆ្ល​ង​ដែ​ននោះ​»​៕