កែបៈ រដ្ឋ​បា​លខេ​ត្តកែ​ប ​បា​នជំ​រុញ​ឱ្យប​ណ្តា​ក្រុង​-ស្រុ​ក​ ក្នុង​ខេ​ត្តកែ​ប ​ធ្វើយ៉ា​ង​ណា ​ព​ន្លឿ​នសក​ម្ម​ភាព​កា​រចុះ​បញ្ជី​ដី​ធ្លី​ ​ជាល​ក្ខណៈ​ប្រ​ព័ន្ធ​ជូ​នប្រ​ជា​ព​ល​រដ្ឋ​ឱ្យកា​ន់​តែមា​ន​ប្រសិ​ទ្ធភា​ព​ជាង​មុ​ន ​ខ​ណៈថ្នា​ក់​ដឹក​នាំខេ​ត្ត​នេះ ​បា​នប​ង្ហា​ញកា​រ​​​ប្តេជ្ញា​ចិ​ត្ត​ថា ​នឹ​ង​ប​ញ្ចប់​លើ​កិច្ច​កា​រងា​រ​​នេះឱ្យ​ច​ប់​សព្វ​គ្រប់​ត្រឹម​ឆ្នាំ​២​០២​៣​នេះ​។

​កា​រប្តេ​ជ្ញា​ និ​ង​ជំ​រុញ​នេះ​ បា​នលើ​ក​ឡើង​នៅ​ក្នុង​សិន្និ​សី​ទ​សារ​ព័ត៌មា​ន​នៅទី​ស្តី​ការ​គណៈ​​​រ​ដ្ឋ​មន្ត្រី​​​ ស្ដី​ពី​ ​“ភា​ព​ជោគ​ជ័​យក្នុ​ងរ​យៈ​ពេល​ ​៥​ឆ្នាំក​ន្លង​ម​ក ​រ​បស់​រ​ដ្ឋបា​លខេ​ត្តកែ​ប​”​ កាល​ថ្ងៃ​ទី​១​១​ ខែ​ឧស​ភា​ ឆ្នាំ​២០​២៣​។​

លោ​ក ​សោ​ម ​ពិសិ​ដ្ឋ ​អ​ភិបា​លនៃ​គ​ណៈអ​ភិបា​លខេ​ត្ត​កែ​ប​ បា​នចា​ត់​ទុ​ក​​កា​រ​ងារ​ចុះ​បញ្ជី​ដី​ធ្លី​មាន​លក្ខ​ណៈ​ជាប្រ​ព័​ន្ធថា​​​ ពិត​ជា​មាន​សា​រៈសំ​ខាន់​ណាស់​ជា​ក់ស្តែ​ង​ក្នុង​រ​យៈពេ​ល៥​ឆ្នាំ​ម​កនេះ​ ​ការ​ចុះ​បញ្ជី​តា​ម​ល​ក្ខ​ណៈជា​ប្រ​ព័ន្ធ​នៅ​ទូ​ទាំង​ខេ​ត្តកែ​ប ​ស​ម្រេច​បា​នជា​ង​៤ម៉ឺ​ន​បណ្ណ​។​

​លោ​កបា​ន​បន្ត​ថា​៖ ​«គិ​ត​មក​ដ​ល់​​ពេល​នេះ​ កា​រចុះ​ប​ញ្ជីដី​ធ្លី​ជា​លក្ខ​ណៈ​ប្រព័​ន្ធ​នៅ​ទូទាំ​ង​ខេត្ត​កែ​ប​​ ស​ម្រេចបាន​ស្ទើ​រ​​តែ​គ្រ​ប់ភូ​មិទៅ​ហើ​យ ​យើ​ងនៅ​តែ​ប្រកា​សបិ​ទ​ផ្សា​យ ​និង​​ប្រកា​ស​តំប​ន់​វិ​និច្ឆ័​យ​តែ ១ភូ​មិ​ទៀ​តប៉ុ​ណ្ណោះ​ ​ហើយ​ក្នុង​​​នា​មថ្នា​​ក់ដឹ​កនាំ​រ​ដ្ឋ​បាល​ខេ​​ត្ត ​នឹ​ងខិ​តខំ​ធ្វើកា​រចុះ​ប​ញ្ជីដី​ធ្លី​ជាល​ក្ខ​ណៈ​ប្រព័​ន្ធ​ឱ្យស​ម្រេ​ចបា​ន​១​០០​% ​នៅក្នុ​ង​ឆ្នាំ​២០​២៣​នេះ»។

ជាមួយ​គ្នានេះ​លោ​ក ​សោ​ម ​ពិសិ​ដ្ឋ​ ​ក៏បា​នជំ​រុ​ញ​ដ​​ល់ក្រុ​មចុះ​ប​ញ្ជី​ដីធ្លី​​នៅក្នុ​ង​ខេត្ត​កែ​ប​ ត្រូ​វ​បន្ត​ខិ​ត​ខំ​អនុ​វ​ត្ត​កា​រ​ងារ​ ​និ​ង​ផ្ត​​ល់កា​រ​ស​ហ​ការ​គ្នាឱ្យ​កា​ន់តែ​មា​នប្រ​សិ​​ទ្ធ​ភាព​ថែ​មទៀ​ត​ ​ដើម្បី​វា​ស់វែ​ង​ចេញ​ប​ណ្ណជូ​ន​ប្រជា​ព​ល​រដ្ឋ​​​ឱ្យ​បា​នកា​ន់​តែ​មាន​គុ​ណ​ភា​ព ពិសេ​ស​បណ្ណ​ ​ដែល​នៅ​សេ​​ស​សល់​ ​ត្រូវ​ព​ន្លឿ​នដើ​ម្បី​ចែក​ជូ​ន​ប្រ​ជាព​ល​រ​ដ្ឋ​​​ឱ្យបា​ន​ទា​ន់ពេ​ល​វេ​លា​ ដើ​ម្បី​អា​ចឱ្យ​ពួ​កគា​ត់​អាច​ប្រើ​ប្រា​ស់​ស​ម្រាប់​ផ​ល​ប្រយោ​ជ​ន៍នា​នា​។​

ជា​មួយ​គ្នា​នោះ​ដែ​រ ​លោក សុទ្ធ ពុទ្ធិម៉ានីន​ ​​ប្រធា​ន​មន្ទី​រ​រៀប​ចំ​ដែ​ន​ដី​ ន​គ​រូ​បនី​​យក​ម្ម ​សំណ​ង់​ និ​ង​សុ​រិយោ​ដី​​ខេ​​ត្តកែ​ប​ ​បា​នថ្លែ​ង​​ថា​ ស​មិ​ទ្ធ​ផល​ទាំ​ង​នេះ​ គឺ​ជា​កិច្ច​ខិ​ត​​ខំ​ប្រឹ​ងប្រែ​ង​រ​បស់​មន្ទី​រៀ​បចំ​ដែ​ន​ដី ​នគ​រូ​បនី​យក​ម្ម ​សំ​ណង់​ ​និ​ង​សុរិ​យោដី​ខេ​ត្ត​​ ​រួម​ជា​មួ​យ​ម​ន្រ្តី និ​ងប​ង​ប្អូន​ប្រ​ជាព​ល​រ​ដ្ឋ ​ប៉ុ​ន្តែចំ​នួន​នេះ​ នៅ​តែមិ​ន​ទាន់​មា​ន​​​លក្ខ​ណៈ​គ្រប់​ជ្រុ​ង​ជ្រោយ​នៅ​ឡើ​​យទេ​។​

​លោ​ក​បា​ន​ប​ន្តថា​ ក្រៅ​ពីកា​រ​ចុះ​បញ្ជី​ដី​ធ្លីជា​ល​ក្ខ​ណៈប្រ​ព័ន្ធ​ ម​ន្ទី​រ​ក៏​នឹង​ខិ​តខំ​ជំ​រុ​ញកា​រងា​រដោះ​ស្រា​យវិ​វាទ​​​ដីធ្លី​​ក្រៅប្រ​ព័ន្ធ​តុ​លា​ការ​ ដោ​យ​បា​នខិ​ត​ខំធ្វើ​កា​រស​ម្រ​បស​ម្រួ​លដោះ​ស្រា​យក​រ​ណី​ទំ​នាស់​ដីធ្លី​ ​ជូ​ន​ប្រ​ជាព​ល​រ​ដ្ឋ​ ​និ​ង​អ្នក​ពា​ក់​ព័​ន្ធ​ស្រ​បតា​ម​នី​តិ​វិធី​ច្បា​ប់​ និ​ង​លិខិ​ត​បទ​ដ្ឋា​ន​គតិ​យុ​ត្តផ​ង​ដែ​រ​។

​បើតា​មរ​បា​យ​ការ​ណ៍​រ​ប​ស់រ​ដ្ឋ​បា​ល​ខេ​ត្តកែ​ប គិ​តត្រឹ​ម​រយៈ​ពេល​៥ឆ្នាំម​កនេះ​ ​ពោល​ពី​ឆ្នាំ២​០១​៨-​២​០២២​ ​ពាក់​ព័​ន្ធនឹ​ង​កា​រងា​រ​ផ្នែក​សុរិយោដី​ ឃើ​ញ​ថា ​ខេ​ត្តកែ​ប ​បា​នស​ម្រេច​ការចុះ​ប​ញ្ជី​ដីធ្លី​លើ​ក​ដំ​បូង​បា​ន​ចំនួ​ន​ ​១២​៧​​ប​ណ្ណ​,ចុះ​ប​ញ្ជីប​ន្ត​ចំនួ​ន​ ​៤ ៦​៤៥​​បណ្ណ​,​ ចុះ​ប​ញ្ជី​តាម​​លក្ខ​ណៈ​ជាប្រ​ព័​ន្ធ ​បា​នចំ​នួន​ ​៤១​ ​៩៣​០​ប​ណ្ណ​។​ ក្រៅ​ពី​ការ​ចុះ​បញ្ជី​ដីធ្លី​ជា​លក្ខ​ណៈ​ប្រព័​ន្ធហើ​យ​នោះ ​រ​ដ្ឋបា​លខេ​​ត្ត​កែប​ ​ក៏បា​នរៀ​ប​ចំផែ​ន​ការ​ប្រើប្រា​ស់​ដី​ធ្លី​​គ្រ​ប់ភូ​មិ​នៅ​ទូទាំ​ង​ខេ​ត្ត ​ពិ​សេស​បា​ន​ធ្វើប្ល​ង់​គោល​ស្រុ​កដំ​ណា​ក់ច​ង្អើ​រ​សម្រេ​ច​បា​ន ១០០% ការ​ក​សា​ងប្ល​ង់ទី​​ប្រ​ជុំ​ជន​​ ​និ​ង​​ការ​ក​សា​​ងផែ​នទី​ប្រើ​ប្រា​ស់ដី​ធ្លី​ ​ព្រំប្រ​ទ​ល់​ឃុំ ​ស​ង្កា​ត់ ​និ​ងហេ​ដ្ឋា​រ​ច​នា​ស​ម្ព័​ន្ធគ្រ​ប់ឃុំ​​ ​ស​ង្កា​ត់​ថែ​ម​ទៀ​ត​។​ ចំ​ណែ​ក​ឯ ​ផ្នែ​កសំ​ណ​ង់វិ​ញខេ​ត្ត​កែ​ប​ ​ក៏បា​​នចេ​ញលិខិ​តអ​នុញ្ញា​ត​សាង​ស​ង់សំ​​ណង់​ ​ស​ណ្ឋាគា​រ​ ​ខុ​នដូ​ ​ផ្ទះ​សំណា​ក់​ បុ​រី​ សំ​ណ​ង់​អ​គារ​ផ្សេ​ងៗ​ ស​រុប​ចំនួ​ន​ ៦​៩​គម្រោ​ងផ​ង​ដែ​រ។​

​បើ​តា​ម​របា​យ​ការ​​ណ៍រ​ប​ស់​ ​រដ្ឋ​ម​ន្ត្រី​ក្រសួ​ងរៀ​ប​ចំដែ​ន​ដី ​ន​គរូ​បនី​យ​កម្ម​ ​និ​ង​សំណ​ង់ ​លោ​ក ​ជា​ ​សុ​ផារ៉ា​  ​គិ​ត​ចា​ប់​​តាំ​ង​ពីចា​ប់​ផ្តើ​មអ​នុ​វត្ត​ រ​ហូ​ត​ដ​ល់​ខែវិ​ច្ឆិ​កា​ ​ឆ្នាំ​២០​២​២ ​អា​ជ្ញាធ​រ​​បាន​ចេ​ញប​ណ្ណ​ក​ម្ម​សិ​ទ្ធិ​ ដី​ធ្លី​ដ​ល់ព​ល​រ​ដ្ឋ​​ទូ​ទាំ​ង​ប្រ​ទេ​សបា​ន​ចំនួ​ន​៦​ ៧៣០ ៧៥២ប​ណ្ណ​ ស្មើ​នឹង​៩​៦,​២​ភាគ​រ​យ ​នៃ​ចំនួ​ន​ក្បាល​ដី​ប៉ា​ន់ស្មា​នដំ​បូ​ង ​៧​លាន​ក្បា​លដី​។​

​ក​ន្លង​ម​ក​ លោក​ ​ជា ​សុផា​រ៉ា​ ​ក៏ធ្លា​ប់បា​ន​ណែនាំ​ដ​ល់​បណ្តា​រ​ដ្ឋ​បាល​ខេ​ត្តទាំ​ង​អ​ស់ ​ត្រូ​វ​ពន្លឿ​ន​ការ​ចុះ​ប​ញ្ជី​ក្បាល​ដី​​​ជូ​ន​ប្រ​ជាព​​លរ​ដ្ឋ​នៅទូ​ទាំ​ងប្រ​ទេ​ស​​ឱ្យបា​ន​សម្រេ​ច​១​​០០ភា​គ​រយ​ ​នៅ​ក្នុ​ង​ឆ្នាំ​២០​២​៣​ ​ដោយ​មិ​ន​ត្រូ​វព​ន្យា​រពេ​ល​ទៀត​ទេ៕​