
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកន្លងមក ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសនៅថ្ងៃទី ១៤ ខែឧសភាថា មិនមានករណីជាសះស្បើយថ្មី មិនមានករណីឆ្លងថ្មី និងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ទេ។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៤ ខែឧសភា ករណីឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ១៣៨ ៧៣៦នាក់ ចំណែកករណីជាសះស្បើយសរុប១៣៥ ៦៧៩នាក់និងករណីស្លាប់សរុប
៣ ០៥៦នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន២១ ២៤៦នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៩០៦នាក់៕