ភ្នំពេញៈ ​ក្រសួង​ប្រៃស​ណីយ៍ ​និង​ទូរគ​មនាគ​មន៍ (​ក​.​ប​.​ទ​.) បាន​និង​កំពុង​រៀបចំ​កម្មវិធី​បណ្តុះ​បណ្តាល​ព​ង្រឹ​ង​សមត្ថ​ភាព​ដល់​ម​ន្ត្រី​ពាក់​ព័ន្ធ​នៅ​តាម​បណ្តា​ខេត្ត​ក្នុង​គោល​ដៅ​អភិវឌ្ឍ​លើ​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេក​ទេស​ឌីជីថល ក៏​ដូច​ជា​ចែក​រំលែក​ចំណេះ​ដឹង​និង​បទពិ​សោធ​ន៍ថ្មីៗ​ពាក់​ព័ន្ធនឹង​ការ​វិវត្ត​នៃ​បច្ចេក​វិទ្យា​។​

​កម្មវិធី​បណ្តុះ​បណ្ដាល​ស្ដីពី​ការ​ពង្រឹង​សមត្ថ​ភាព​អនុវត្ត​កា​រងារ(​ជំហាន​ទី​២)សម្រាប់​មន្ទីរ​ប្រៃស​ណីយ៍​និង​ទូរ​គមនា​គមន៍​( ប​.​ទ​.) ទាំង​២៤​ខេត្ត​ បាន​និង​កំពុង​រៀបចំ​ចាប់ពី​ថ្ងៃទី​២៥​ ខែមេសា ​រហូត​ដល់​ថ្ងៃទី​២៥ ​ខែឧសភា ឆ្នាំ​២០២៣ ​ដែល​ធ្វើ​នៅ​៤​ទីតាំង​ផ្សេងៗ​គ្នា​។

​យោង​តាម​ក្រសួង​បាន​ឱ្យ​ដឹង​ថា ការ​បណ្តុះ​បណ្តាល​នេះបាន​ចាប់​ផ្តើម​នៅ​ខេត្ត​សៀម​រាប​ពី​ថ្ងៃទី​២៥ ​ដល់​ថ្ងៃទី​២៧​ ខែមេសា​ ខេត្ត​ប៉ៃលិន​ចាប់​ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ​ខែឧសភា ​ខេត្ត​កំពង់​ធំ ចាប់​ពី​ថ្ងៃទី​១៦ ​ដល់​ថ្ងៃទី​១៨ ខែ​ឧសភា ​និង​ខេត្ត​ព្រះ​សីហនុ​ចាប់​ពី​ថ្ងៃទី​២៣ ​ដល់​ថ្ងៃទី​២៥ ​ខែ​ឧសភា ​ឆ្នាំ​២០២៣​។​

​តួយ៉ាង​កម្មវិធី​បណ្តុះ​បណ្តាល​ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​ប៉ៃលិន ​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ​ខែឧសភា​ មាន​ការ​ចូល​រួម​ពី​លោក​ខាយ ​ឃុន​ហេង និង​លោក​ស្រី រស់ សូរ​ក្ខា​ រដ្ឋលេខាធិ​ការ​នៃ​ក្រសួង​ប្រៃសណី​យ៍ និង​ទូរគម​នាគមន៍​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពីគ្រូ​ឧទ្ទេស​ជា​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​ជំនាញ និង​សិក្ខា​កាម​ចំនួន​៨៤រូប ដែល​ជា​មន្ដ្រី​រាជ​កា​រ​ម​ក​ពី​មន្ទីរ​ប្រៃស​ណីយ៍​និង​ទូរ​គម​នាគ​មន៍​១៤​ខេត្ត​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ​លោក ​ខាយ ​ឃុនហេ​ង បាន​ថ្លែង​អំណរគុ​ណ​ដល់​វាគ្មិន​ថ្នាក់​ជាតិ​​ដែល​បាន​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​ក្នុងការ​មក​ចែក​រំលែក​ចំណេះ​ដឹង​ និង​បទ​ពិសោ​ធន៍​ថ្មីៗ​ពាក់​ព័ន្ធនឹង​ការ​វិវត្ត​នៃ​បច្ចេក​វិទ្យា​។​

​លោក​ក៏បាន​លើក​ទឹកចិត្ត​ថា​៖«​សូម​សិក្ខា​កាម​ទាំង​អស់​យកចិត្ត​ទុក​ដាក់​ទទួល​យក​ចំណេះ​ដឹង​ដែល​ទទួ​លបាន​ការ​ចែក​រំលែក​ពី​ថ្នាក់​ជាតិ​នា​ពេល​នេះ​ដើម្បី​ពង្រឹង​ និង​ពង្រីក​សមត្ថ​ភាព​បន្ថែម​ទៀតសម្រាប់​បំពេញ​តួនាទី​ភារ​កិច្ច​ក្នុង​ការ​អនុវត្ត​ការ​ងារ​ប្រចាំ​ថ្ងៃ​នៅ​តាម​អង្គ​ភាព​រៀងៗ​ខ្លួន​ឱ្យ​ទទួល​បាន​នូវ​លទ្ធ​ផល​ល្អប្រសើរ​ថែម​ទៀត​»​។​

​បើតាម​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរគ​មនា​គមន៍​ កម្មវិធី​បណ្ដុះ​បណ្តាល​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​បង្កើន​ចំណេះដឹ​ង​ថ្មីៗ​ពី​បច្ចេក​វិទ្យា​ឌីជីថល​ និង​ពង្រឹង​សមត្ថ​ភាព​ជំនាញ​និង​បទ​ពិសោធន៍​ពាក់​ព័ន្ធ​វិស័យ​ប្រៃស​ណីយ៍ទូរគម​នាគម​ន៍ បច្ចេក​វិទ្យា​គមនា​គមន៍​ និង​ព័ត៌​មានសម្រាប់​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ​ដល់​មន្ត្រីរាជកា​រ​មន្ទីរប​.​ទ​.ដើម្បី​បម្រើ​សេវា​សា​ធារ​ណៈ​ជូន​ប្រជា​ពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើ​រឆាប់​រហ័ស​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​៕