ភ្នំពេញៈ​​ ក្រសួង​សុខាភិ​បាលក​ម្ពុជា​​ប្រកាស​នៅថ្ងៃទី ​១៥​ ខែ​ឧសភា​ថា មិន​មាន​ករណី​ជា​សះ​ស្បើយ​ថ្មី ​ ​មិន​មាន​ករណី​ឆ្លង​ថ្មី និង​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​ ១៩ ​ទេ។ ​

​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិបាល​ គិត​ត្រឹម​ថ្ងៃទី​ ១៥​ ខែឧសភា ឆ្នាំ​ ២០២៣ ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​ ១៩​ សរុប​មាន​ចំនួន​ ១៣៨ ៧៣៦ ​នាក់ ចំ​ណែក​ករណី​ជា​សះស្បើ​យ​សរុប​ ១៣៥ ៦៧៩​ នាក់​ និង​ករណី​ស្លាប់​សរុប ៣ ០៥៦ នាក់​។ រីឯ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន ​២១ ២៤៦ នាក់ និង​ករណី​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍​មាន​ ១៦​ ៩០៦​ នាក់​៕

​​