កំពង់ចាមៈ​យ៉ាង​ហោច​ណាស់​មនុស្ស​ ៤ ​នាក់​ស្លាប់ ​រីឯ ​៤ ​នាក់​ផ្សេង​ទៀត​រងរ​បួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេ​ទ្យ ​បន្ទាប់ពី​ជួប​គ្រោះ​ថ្នាក់​ចរាច​រណ៍​រវាង​រថយន្ត​ និង​រថ​យន្ត​កែច្នៃ ​(​ថា​ឡេ​ថង​) នៅ​ភូមិ​តា​ម៉ៅ ឃុំ​ស្រក ​ស្រុក​កំពង់​សៀម​ ខេត្ត​កំពង់​ចាម​ ថ្ងៃទី​ ១៤ ខែ​ឧសភា​។

​លោក​ សឿន ​សា​រ៉ាវុធ នាយ​ប៉ុស្តិ៍​នគរ​បាលរ​ដ្ឋ​បាល​ស្រក ស្រុក​កំពង់​សៀម បាន​ឱ្យដឹ​ងថា ចំពោះ​ហេតុកា​រណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​nissanbrontierពណ៌​ប្រផេះ​បើក​បរ​ពីកើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​។​លុះ​ពេល​មក​ជិត​ដល់​ចំណុច​កើត​ហេតុ​រថយន្ត​នោះ​មិនបាន​បង្អង់​ទេ​ហើយ​ថែម​ទាំង​បាន​បង្កើន​ល្បឿន​ជែង​រថយន្ត​១​គ្រឿង​ទៀត ​ពេល​ជែង​ផុត​ដោយ​សារ​ល្បឿន​លឿន​ពេក​ក៏បាន​រេ​ចង្កូត​បុក​ទៅ​រថ​យន្ត​កែច្នៃ​(ថា​ឡេ​ថង​)ពេញ​ទំហឹង​តែ​ម្តង​។

​លោក​បន្ត​ថា រថ​យន្ត​បង្ក​ម៉ាក nissanbrontierពណ៌​ប្រផេះ ​ពាក់​ស្លាក​លេខ ភ្នំពេ​ញ ​2AN-9962 បើក​បរ​ដោយ​បុរស​ម្នាក់ ឈ្មោះ​ព្រំ គឹម​នាង​ អា​យុ៣​២​ឆ្នាំ មាន​លំនៅ​ក្នុង​ភូមិ​ព្រែក​ព្រះ​អង្គ ឃុំ​​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់ ​ខេត្ត​កំពង់​ចាម ធ្វើ​ដំណើរ​រួមជា​មួយ​គ្រសារ​ដែល​មាន​ប្រពន្ធ​និង​កូន​២​នាក់​មិន​មាន​រងរបួស​ធ្ងន់​ទេ​។ ដោយ​ឡែក​ រថយន្ត​កែច្នៃជិះ​គ្នា​៨​នាក់ ស្លាប់​៤​នាក់ ស្រី​៣ ប្រុស​១និង​៤​នាក់​ផ្សេង​ទៀត​រងរបួស​ធ្ងន់។អ្នក​ទាំង​៨​នា​ក់រស់​នៅ​ភូមិ​ដូន​ទរ ឃុំ​ទួល​ព្រះ​ឃ្លាំង ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំព​ង់ចាម​។

​លោក​ថ្លែងថា​៖«​ម្ចាស់​រថ​យន្ត​បង្ក​យើង​បាន​អញ្ជើញ​គាត់​មក​អធិការ​ដែរ ហេតុ​នេះ​លោក​អាច​ទាក់​ទង​សួរ​ទៅ​លោក​អធិការ​តែ​ម្តង​ទៅ ព្រោះ​ខាង​ប៉ុស្តិ៍​នគរ​បាល​យើង​អត់​បាន​សួរនាំ​ទេ យើង​គ្រាន់តែ​ទាក់​ទង​ទៅ​ជំនាញ ​ហើយ​ជំនាញ​ជា​អ្នក​សួរនាំ​​»​។

​លោក​ឯក ប៉ាន់​ដន អធិ​កា​រនគ​របាល​ស្រុក​កំពង់​សៀមបា​នឱ្យដឹ​ង​នៅ​ថ្ងៃទី​១៥​ ខែឧសភា​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​លោក​បាន​បញ្ជូន​កម្លាំង​ចុះទៅ​កន្លែង​កើត​ហេតុ​ដើម្បី​សម្រួល​ចរាចរ​ណ៍និង​​ធ្វើការ​វាស់​វែង​។អ្នក​ស្លាប់​ត្រូវបាន​ប្រគល់​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុ​ណ្យ​តាម​ប្រពៃណី ​ចំណែ​ក​អ្ន​ករ​បួស​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​។ លោក​បន្តថា ចំពោះ​បញ្ហា​គ្រោះថ្នាក់​ចរាច​រណ៍​នេះ​លោក​នៅ​មិន​ទាន់​ទទួល​បាន​របាយ​ការណ៍​លម្អិត​នៃ​ការ​វាស់​វែង​នៅ​ឡើយ ខ​ណៈ​សមត្ថកិ​ច្ច​កំពុង​សាក​សួរ​អ្នកបើ​ក​ប​រថយន្ត​បង្ក​។

​លោក​ថ្លែងថា​៖«​ខ្ញុំ​អត់​ទាន់​ហ៊ាន​និយាយ​ទេ ព្រោះ​មិនទាន់​មា​ន​លទ្ធផល​វាស់​វែង យើង​អត់​ទាន់​អាច​ដាក់​កំហុស​ទៅខាង​ណា​ទេ​»​។​

​លោក​ គឹ​ម បញ្ញា នាយ​ក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា ថ្លែ​ង​នៅ​ថ្ងៃទី​១៥​ ខែឧសភា​ថា វិធានកា​រ​ចម្បង​ក្នុងការ​កាត់​បន្ថយ​គ្រោះថ្នា​ក់​ចរាចរ​ណ៍​គឺ​ការអនុវ​ត្ត​ច្បាប់​ដើម្បី​ឆ្លើយ​តប​នឹង​ឥរិ​យាបថរ​បស់​អ្នក​បើកបរ​លើ​ដងផ្លូវ​។ការអនុ​វត្ត​ច្បាប់​នេះ​ទៀត​សោត​​ត្រូវតែ​ធ្វើ​ឱ្យបា​ន​ទូលំទូ​លាយ ម៉ឺង​ម៉ាត់ ទាំង​ថ្ងៃ​ទាំងយ​ប់ និង​ប្រក​បដោ​យ​តម្លាភាព ​និង​ត្រឹម​ត្រូវ​។ លោក​បាន​បញ្ជាក់​ថា ជាក់​ស្តែ​ង​ការអ​នុវត្ត​ច្បាប់​បា​នល្អ​គ្រោះ​ថ្នាក់​ចរាច​រណ៍​មានកា​រ​ថយចុះ​គួរឱ្យកត់សម្គា​ល់​​នៅ​ឆ្នាំ២០១៦​និង​ឆ្នាំ២​០២០​។

​​លោក​​ថ្លែងថា​៖«​ខ្ញុំ​នៅតែមាន​​ការលើ​កទឹ​កចិត្ត​ឱ្យ​មានការ​រឹតបន្ដឹង​ការអ​នុវត្ត​ច្បាប់​ឱ្យបាន​ខ្លាំង​ ទូលំ​ទូលាយ ​គ្រប់ក​ន្លែង កុំឱ្យ​យើង​ធ្វើ​តែ​ខេត្ត​នេះហើយ​យើង​អត់​បានធ្វើ​ក្នុង​ខេត្ត​នោះ ឬក៏​ធ្វើ​ដែរ​តែ​ធ្វើ​តិចតួច​ យើង​នៅតែ​ឃើញ​បើ​ខេត្ត​នេះ​ថយ ខេត្ត​នោះ​កើន​ អ៊ីចឹង​វា​​អត់​​ស្រប​តាម​គោល​ដៅ​របស់​យើង​»​។​

​នាយក​​អង្គកា​រ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​លើកឡើង​ថា​ ក្រៅពី​ការអនុវត្ត​ច្បាប់​ក៏​នៅមាន​វិធានការ​ផ្សេងៗ​ទៀត ​ដូចជា​ការផ្ស​ព្វ​ផ្សាយ​អប់រំ ​ កា​រកែ​លម្អ​រចនា​សម្ព័ន្ធ បំពាក់​ស្លាក​សញ្ញា​គំនូស​សញ្ញា​ចរាចរ​ណ៍ ដាក់​ភ្លើង​បំភ្លឺ​ឱ្យបាន​សមរម្យ​នៅ​កន្លែង​ដែល​មាន​កា​រ​ប្រ​ឈម​ខ្ពស់ និង​ការពង្រឹង​សុវត្ថិ​ភាព​យានយ​ន្ត ព្រម​ទាំង​​ការផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​ជនរ​ងគ្រោះ​​។

​​បើតា​មលោ​ក គឹ​ម បញ្ញា ​បន្ថែម​លើ​នេះ​ការផ្សព្វ​ផ្សាយ​​អប់រំ​ពី​សុវត្ថិភាព​ច​រាចរណ៍​ផ្លូវគោក​ធ្វើ​ឡើង​ជាមួយ​ក្មេងៗ​មាន​ប្រសិទ្ធភា​ព​ជាង​​ធ្វើ​ជាមួយ​មនុស្ស​ពេញវ័​យ​ព្រោះ​អ្នក​បើកបរ​១មួយចំនួន​ធ្វើតាម​ទម្លាប់​និង​មិនសូវ​ចូលរួម​អនុវត្ត​ច្បាប់ទេ​។ លោក​បន្ថែម​ថា ​ការប​ញ្ជ្រាប​ការយ​ល់ដឹង​នៅតាម​សាលា​បឋ​មសិក្សា​​ជាការ​បណ្តុះ​គំនិត​និង​ទម្លាប់​ពី​ក្មេង​ហេតុនេះ​​នៅពេល​ពួកគាត់​ធំ​ឡើង​នឹង​មាន​ទម្លាប់​គោរព​ច្បាប់​កាន់​តែ​ល្អ​៕