ភ្នំពេញៈ​​ក្រសួង​សុខាភិ​បាលក​ម្ពុជា​​ប្រកាស​នៅថ្ងៃទី​១៦​ ខែ​ឧសភា​ថា មាន​ករណី​ជា​សះ​ស្បើយ​ថ្មីម្នាក់​ ​ តែ​មិន​មាន​ករណី​ឆ្លង​ថ្មី និង​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​ ថ្មី​ទេ។ ​

​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិបាល​ គិត​ត្រឹម​ថ្ងៃទី​១៦​ ខែឧសភា ឆ្នាំ​២០២៣ ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ សរុប​មាន​ចំនួន​ ១៣៨ ៧៣៦​នាក់ ចំ​ណែក​ករណី​ជា​សះស្បើ​យ​សរុប​១៣៥ ៦៨០​នាក់​និង​ករណី​ស្លាប់​សរុប ៣ ០៥៦នាក់​។ រីឯ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន​២១ ២៤៦នាក់ និង​ករណី​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍​មាន​ ១៦​ ៩០៦​នាក់​៕

​​