ភ្នំពេញៈ លោ​ក​នាយ​ក​រដ្ឋ​ម​ន្ត្រី ហ៊ុ​ន ​សែ​ន ​លើ​កឡើ​ងថា​ ​ក្នុងម​រត​ក​ន​យោបា​យ​រប​ស់​លោក​ លោ​ក​បាន​ចូ​​លរួ​ម​ចំណែ​​​​​កលើ​ក​ស្ទួ​យ​រ​ប​ប​រាជា​​និ​យ​ម ​ដោ​យបា​ន​នាំ​មក​វិ​ញ នូ​វ​រ​បប​រា​ជានិ​យ​ម​ ព្រ​ម​ទាំ​ងកា​រ​ពា​ររ​ប​ប​នេះយ៉ាង​ហ្ម​​​ត់ច​ត់​ ហើ​យ​​​លោ​ក​ប្តេ​ជ្ញាកា​រ​ពា​រ​ព្រះម​ហា​ក្ស​ត្រ​ រា​ជ​ប​ល្ល័​ង្ក​ និ​ង​រប​ប​រា​ជា​និ​យម​ជា​និ​រ​ន្ត​ន៍​។​​

​កា​រ​លើក​ឡើ​ង​រ​បស់​លោក​ ​ហ៊ុ​ន​ សែ​ន​ បែ​ប​នេះ​ធ្វើ​ឡើ​ង​​ក្នុ​ងពិ​ធី​ប្រគ​ល់​ស​ញ្ញាប​ត្រជូ​ន​និ​ស្សិ​​​ត​ប​ញ្ច​ប់កា​រ​សិ​ក្សាផ្នែក​ក​សិ​កម្ម​ជា​ង ​៣​ពា​ន់នាក់​ នៅ​ម​ជ្ឈមណ្ឌ​ល​​​សន្និ​បាត​ ​និ​ងពិព័​រ​ណ៍កោះ​ពេជ្រ​ ​នៅ​ព្រឹក​ថ្ងៃ​ទី១​៥​ ​ខែ​ឧ​ស​ភា ​ឆ្នាំ​២០​២​៣​។​

​លោ​កហ៊ុ​ន​ ​សែន​​​បា​ន​​លើ​ក​ឡើង​ថា​ ​៖​ ​«​ត្រ​កូ​លហ៊ុ​ន​ រ​ប​ស់​ខ្ញុំ ​មិ​ន​មែ​ន​ជាត្រ​កូ​លក្ប​ត់​រា​ជានិ​យ​ម​ឡើ​យ​ ​តែជា​ត្រ​កូ​ល ​ការ​ពា​រ​រប​ប​រា​ជា​និយ​ម​»​។​

លោ​ក​ក៏​បា​ន​​​ផ្តាំផ្តាំដែ​រ​​ថា បើមា​ន​វ​ត្តមា​ន​លោ​ក​ និង​ត្រ​កូល​ហ៊ុ​ន​រ​បស់​លោ​ក​ ​នោះនឹ​ង​មិ​ន​អ​នុ​ញ្ញា​តឱ្យ​ន​រ​ណាប្រ​មា​ថ​ចេ​ស្តា​ព្រះម​ហាក្ស​ត្របា​ន​ឡើ​យ ​ដែ​ល​ក្រុ​ម​រ​ប​ស់លោ​ក​ ជា​ស្នូ​លក​ម្លាំង​កា​រពា​​ររ​ប​ប​រាជា​និ​យម​នៅ​ក​ម្ពុ​ជាក្នុ​ង​ពេ​ល​ប​ច្ចុ​ប្បន្ន​នេះ​។​​​

លោ​ក​ហ៊ុន ​សែ​ន​ ​គូ​សប​ញ្ជាក់​ដូ​ច្នេះ​ថា៖​ «​ត្រ​កូ​លនេះ​[​ត្រកូ​ល​ហ៊ុ​ន​] ​មិន​មែ​ន​ជា​ត្រកូល​ក្ប​ត់ស្តេ​ច​ទេ​ ​តែ​ត្រកូ​ល​នេះ​ជា​ត្រ​កូលកា​រពា​រ​ម​ហា​ក្សត្រ​ ​ត្រ​កូលកា​រ​ពា​ររា​ជ​ប​ល្ល័ង្ក​ ​ត្រ​កូ​លកា​រពា​រ​រា​ជា​និ​យម​។​ ​ខ្ញុំបា​ន​ចូ​លរួ​មចំណែ​ក​ក្នុ​ង​ការ​នាំម​ក​វិញ​ នូ​វរ​ប​បរា​ជា​និយ​ម​ ហើ​យ​ឥឡូ​វជា​ក​ម្លាំ​ងតែមួ​យគ​ត់ ដែ​ល​ធំ​ក្នុ​ងការ​ពា​រ​រ​បប​រា​​​ជានិ​យ​ម»​។​​​​

​ពា​ក់​ព័ន្ធ​នឹ​ង​ប​ញ្ហា​នេះ ​លោ​ក​ ពៅ​ ​សុ​​ខ ​ទី​ប្រឹក្សា​ផ្ទា​ល់​លោ​កនា​យ​ក​រ​ដ្ឋម​ន្រ្តី​ ហ៊ុ​ន ​សែ​ន​ ​និ​ងជា​ស​មា​ជិ​កក្រុ​ម​ប្រឹ​ក្សា​ភិបា​ល ​នៃស​មាគ​ម​អ្ន​ក​និព​ន្ធ​ខ្មែ​រ ​បា​ន​​អះអាង​ថា ​លោ​ក​ហ៊ុ​ន​ សែ​ន ​ពិត​ជា​អ្នក​​​ស្រឡា​ញ់រ​ប​ប​​រាជា​និ​​យ​មម្នា​ក់​ពិ​តប្រា​ក​ដ​។ ​ក្នុ​ងទិ​ដ្ឋ​ភា​ពប្រ​វ​ត្តិ​សា​ស្រ្ត ​លោ​ក​ហ៊ុន ​សែន​ ​បាន​ដង្ហែព្រះ​បា​ទន​រោ​ត្ត​ម​ ​សីហនុ​ ឱ្យ​យា​​​ងចូ​ល​ក្នុង​ប្រ​ទេ​សវិ​ញ​ នៅ​មុ​ន​ការ​បោះ​ឆ្នោត​ក្នុ​ង​ឆ្នាំ​១​៩៩​៣។​​​

លោ​កបា​ន​​​ថ្លែង​ថា​៖​ ​«ពី​ឆ្នាំ១​៩​៩៣​ម​ក ​ប្រ​សិន​គ្មា​នវ​ត្ត​មាន​ស​ម្តេច​ហ៊ុន​ ​សែ​ន ​ក៏​ដូ​ច​ជាគ​ណ​ប​ក្សប្រ​ជា​ជ​នក​ម្ពុ​ជា​ទេ​ ​កា​រប​ង្កើ​ត​ ឬ​ថែ​រក្សា​រប​ប​រាជា​និ​យម​ឱ្យ​នៅ​គង់​វ​ង្ស​អា​ចជា​រឿ​ង​លំបា​ក​ ព្រោះក​ន្ល​ង​ម​ក ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ ​ហា​ក់​នៅ​តែ​មាន​គំ​នុំ​ ឬ​មិន​ស​ប្បាយ​ចិ​ត្តជា​មួ​យរា​ជា​និ​យម​ ​ថែម​ទាំង​ប្រ​មា​ថព្រះ​ម​ហា​ក្ស​ត្រទៀ​ត​ផ​ង»​។​​​

​លោក​ពៅ សុ​ខ​ បា​ន​​ប​ន្ថែម​ថា​​ ​ជា​ម​រត​ក​ន​យោ​បាយ​រ​ប​ស់​លោក​ហ៊ុន​ ​សែន​ ​បា​ន​បិ​ទ​បញ្ច​ប់ស​ង្គ្រាម​ស៊ី​វិល​​​រ៉ាំរ៉ៃ​រា​ប់​ទស​វ​ត្សរ៍ ​និ​ង​បង្កើ​តឱ្យ​មា​នស​ន្តិ​ភាព​ពេញ​លេ​ញ ​រហូ​ត​មាន​រដ្ឋ​ធ​ម្ម​នុ​​ញ្ញ មាន​អ​ង្គព្រះ​ម​ហា​ក្សត្រតែ​មួ​​យ​ ប្រ​ជា​ជន​មានសិទ្ធិ​សេរី​ភា​ពគ្រ​ប់​គ្រា​ន់​ និងមា​ន​គោ​លកា​រណ៍​ល​ទ្ធិប្រ​ជា​ធិប​តេ​យ្យ​។​​

​ស្រ​ដៀងគ្នា​នេះ​ដែ​រ ​លោ​ក​​ គិន ភា ប្រធា​នវិ​ទ្យា​ស្ថាន​ទំ​នាក់​ទំ​ន​ង​អ​ន្តរ​ជា​តិនៃ​រា​ជប​ណ្ឌិ​ត្យ​ស​ភាកម្ពុជា និង​ជាអ្ន​ក​តាម​ដាន​បញ្ហាន​​យោបា​យ​នៅ​កម្ពុ​ជា​ ឯ​កភា​ព​ចំ​ពោះការ​លើក​ឡើ​ងរប​ស់​លោក ហ៊ុ​ន ​សែ​ន ​ចំ​ពោះកិច្ច​ខិ​តខំកា​រ​ពារ​រ​បប​រា​ជានិ​យម​នៅ​ក​ម្ពុ​ជា​។​

​លោក​ថ្លែង​ថា​ រ​បប​រាជា​និយ​ម​រប​ស់​កម្ពុជា​ ធ្លា​ប់​បាន​ផុ​តរលត់​តាំ​ងពី​ក្រោ​យរ​ដ្ឋប្រហារ​ដោ​យ​សេនា​ប្រ​មុ​​ខ​ ​ល​ន់​ នល់​ ​នៅឆ្នាំ​១៩​៧០​ ​រ​ហូត​មក​មាន​កា​រប​ង្រួ​ប​ប​ង្រួ​ម​ឡើ​ងវិ​ញ​ ដោ​យកិ​ច្ច​ព្រ​ម​ព្រៀ​ង​ទីក្រុ​ង​ប៉ា​​រី​សឆ្នាំ​១​៩​៩១​។

​​ស្មា​រ​តីកិច្ច​ព្រម​ព្រៀ​ង​ទីក្រុ​ង​ប៉ា​រី​ស​ ​មិន​បា​ន​កំណ​ត់ឡើ​យ​ នូ​វអា​ទិ​ភាព​រ​ប​ប​រា​ជានិ​យ​ម ​ឬ​រ​ប​បសា​ធា​រ​ណរ​ដ្ឋ​និ​​យ​ម​ ​តែ​ដោយ​ស្មា​រតី​អ្ន​ក​ន​យោបា​យ ​នៃគ​ណ​ប​ក្ស​ន​យោបា​យ​ក្រោយ​ឆ្នាំ​១​៩៩​៣​​​ នោះ​ដោ​យ​ស្រុះស្រួ​​​ល​គ្នា​ប​ង្កើ​តឱ្យ​មាន​រ​បប​រា​ជា​និយ​ម​ឡើង​វិ​ញ​ ដែ​ល​​នេះ​ស​ប​ញ្ជា​ក់ពី​កា​រ​ចូល​រួ​ម​ចំណែ​ក​រ​បស់​លោ​កហ៊ុ​ន​ ​សែ​ន​ និ​ង​គ​ណប​ក្ស​ប្រជា​ជ​ន​ក​ម្ពុជា​ ​ដើម្បី​អ​នុម័​ត​រ​ដ្ឋធ​ម្មនុ​ញ្ញ​កម្ពុ​ជា ​ដែល​មាន​រ​បប​រា​ជា​និយ​ម​។​ ​នេះ​បើតា​មកា​រ​បញ្ជា​ក់​ពី​លោក​ ​គិ​ន​ ភា​។​

លោក​ គិ​ន​ ភា​ ថា​ ​៖​ «​លោ​កនា​យ​ករ​ដ្ឋ​ម​ន្រ្តី​ផ្ទា​ល់​ ក៏​ធ្លា​ប់​ជាយុ​វ​ជ​ន​ដែល​ស្ម័​គ្រ​ចូលព្រៃ​ម៉ា​គីត​ស៊ូ​ ក្នុ​ង​ឆ្នាំ​១៩​៧​០​ ​តា​មកា​រ​អំពា​វនា​វ​រប​ស់ស​ម្តេ​ច​សីហ​នុ​ ​ដើម្បីដ​ណ្តើ​មអំ​ណា​ច​ជូន​ព្រះក​រុ​ណា​ព្រះបា​ទ​នរោ​ត្ត​ម ​សី​ហ​នុ​ វិ​ញ​។​​ ​ជា​បន្ត​ប​ន្ទាប់​ តា​មរ​យៈ​គោ​លន​យោ​បា​យ​ ​និងគោ​ល​គំនិ​តរ​ប​ស់​លោ​ក​​ ​និង​គ​ណ​បក្ស​ប្រ​ជា​ជន​ក​ម្ពុ​ជា​ ​និង​រ​ដ្ឋាភិ​បា​លតែ​ង​បង្ហា​ញយ៉ាង​មុត​មាំ​ពីកា​រប្តេ​ជ្ញាចិ​ត្ត​ខ្ព​ស់លើ​ក​ស្ទួយ​ ​និង​កា​រពា​ររ​ប​ប​រា​ជានិ​​យម​ និ​ង​រា​ជប​ល្ល័ង្ក​»​៕​