ភ្នំពេញៈក្រ​សួង​ការ​ងារ ​និង​បណ្តុះប​ណ្តាលវិ​ជ្ជាជីវៈ​បាន​ស្នើ​សុំ​ដៃ​គូ​អភិវ​ឌ្ឍន៍​ពិនិត្យ​លទ្ធ​ភាព​ជួយ​ដោះស្រា​យសេវា​អ៊ីនធឺណិតឱ្យ​បានទូ​លំទូ​លាយ​ ​និង​ផ្តល់​កុំព្យូ​ទ័រ​បន្ថែម​ ដើ​ម្បី​ពង្រឹង​ប្រព័ន្ធ​អប់រំ​យុវ​ជន ​ដែលបា​ត់ប​ង់ឱ​កាស​សិក្សា​ និង​អ្នក​រវ​ល់កា​រងា​រ ពុំ​មាន​ពេលសិក្សា​ពេញលេញ​ឱ្យកាន់​តែ​ល្អប្រសើរ​ឡើង​ដើម្បីប​ញ្ចប់​ការ​អប់​រំម​ធ្យម​សិក្សា​បឋ​មភូមិ។

ការ​ស្នើ​សុំ​នេះ ត្រូ​វបា​នធ្វើ​ឡើង​ដោយ​ លោ​ក ប៉ុ​ក ​ប៉ាន់​ រដ្ឋ​លេខា​ធិ​ការ​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​ក្នុង​សិក្ខា​សាលា​ថ្នាក់ជា​តិស្តី​ពីកា​រប្រឹ​ក្សាកា​រងា​រ ​និង​ការ​ណែនាំ​សម្រា​ប់ថ្នា​ក់ដឹ​កនាំ​ និង​អ្នក​សម្រប​សម្រួ​លក​ម្មវិ​ធី «​កម្ម​វិធី​សម​មូល​អប់រំ​កម្រិ​តមូ​លដ្ឋា​នតាម​ប្រព័ន្ធ​អ៊ីន​ធើណិ​ត (BEEP)»​ ​ដែល​រៀប​ចំឡើ​ងនៅ​ទីស្តី​ការ​ក្រសួ​ងកា​រងារ​ ចា​ប់ពី​ថ្ងៃទី​១៥ដល់​១៦ ​ខែឧ​សភា។

យោង​តាម​ក្រសួ​ងកា​រងារ​បាន​ឱ្យដឹ​ងថា​៖«ឯក​ឧត្ត​មរ​ដ្ឋលេ​ខាធិ​ការ​[ប៉ុក​ ប៉ាន់] ក៏​បានស្នើ​សុំដៃ​គូអ​ភិវ​ឌ្ឍន៍​ ពិ​និត្យ​លទ្ធ​ភាព​ជួយ​ដោះស្រា​យសេ​វាអ៊ីន​ធើណិ​តឱ្យ​បាន​ទូលំ​ទូលា​យ ​ជួយ​ផ្តល់​កុំព្យូទ័​រលើ​តុ និង​កុំព្យូទ័រ​ចល័ត​បន្ថែម ដើម្បី​សម្រួ​លដ​ល់កា​រសិ​ក្សា​រប​ស់​សិស្ស​ ជួយព​ង្រឹង​ប្រព័​ន្ធសិ​ក្សារ​បស់​កម្ម​វិធី​ ​BEEP កាន់តែ​ល្អប្រ​សើរ​ឡើង​ និង​ជួ​យគាំ​ទ្រ​ប្រឹ​ក្សា​ណែ​នាំប​ន្ថែ​មដ​ល់អ្នក​ពាក់​ព័ន្ធ​អំ​ពីក​ម្មវិ​ធី BE​EP»។

លោក​រដ្ឋ​លេ​ខាធិ​កា​របាន​ថ្លែង​ថា រាជ​រ​ដ្ឋាភិ​បាល​កម្ពុ​ជា និង​ដៃគូ​សហ​ប្រតិ​បត្តិ​ការ​បានប​ង្ហាញ​ការ​កត់​ស​ម្គាល់​ថា «​កម្ម​វិធី​សម​មូល​អប់រំ​កម្រិ​តមូ​លដ្ឋា​នតាម​ប្រព័ន្ធ​អ៊ីន​ធើណិ​ត (BEEP)»​ គឺ​ជាក​ម្មវិ​ធី​គំរូមួយ​ក្នុងការស្ដារ​បង្កើ​ន​ចំណេះ​ដឹង និង​ជំនា​ញប​ច្ចេក​ទេស និង​វិជ្ជា​ជី​វៈ​សម្រាប់​យុវ​ជន​ដែល​បាត់​ឱ​កាស​សិក្សា និង​អ្នក​រវ​ល់ការ​ងារ​ពុំ​មាន​ពេល​សិក្សា​ពេញ​លេញ​។

លោក ​ប៉ុក​ ប៉ាន់ ​បាន​ថ្លែង​បន្ត​ថា ​ជាមួ​យនឹ​ងការ​វិវ​ឌ្ឍនៃប​ច្ចេកវិ​ទ្យារបស់​សក​ល​លោក ​គឺត​ម្រូវ​ឱ្យមា​ន​​ការ​បណ្តុះ​បណ្តាលផ្ទាល់ ឬពី​ចម្ងា​យ (Online) ដូចជា​កម្ម​វិធី ​BEEP នេះ ជា​ដើម។ BEEP ផ្តល់​នូវ​ការ​អប់​រំដែ​លមាន​ភាព​បត់​បែន​តាម​បែប​ឌីជី​ថលស​ម្រាប់​យុវជ​នដែ​លបោះប​ង់កា​រសិ​ក្សា ​ដើម្បី​បញ្ច​ប់កា​រអ​ប់រំ​មធ្យ​មសិក្សា​បឋ​ម​ភូមិ​សម​មូលនឹ​ងថ្នាក់​ទី​៩។​ BEEP អាច​សិក្សា​បាន​តាម​រយៈ​កុំព្យូ​​ទ័រ​ ឬ​ស្មាត​ហ្វូន​គ្រប់​កាលៈ​ទេសៈ​ ដែល​មិន​ប៉ះ​ពាល់​ម៉ោង​ធ្វើការ​រប​ស់ពួ​ក​គេ។

លោកបា​នថ្លែង​ថា៖«​កម្ម​វិធី​សិ​ក្សា​ BEEP ​បានការ​ជួយ​សម្រ​បសម្រួ​លពិ​សេ​ស​មួយរវាង​ក្រសួ​ង​អប់រំ ​យុវជន​ និង​កីឡា និង​ក្រសួ​ងកា​រងា​រ​ និង​បណ្តុះ​ប​ណ្តាល​វិ​ជ្ជាជី​វៈ​ ហើយ​ឥឡូ​វនេះ​កម្មវិធី​បាន​ក្លាយ​ជា​កម្មវិធី​គំរូ​សម្រាប់​ក្រសួ​ងទាំ​ង​២»។

បើ​តាម​លោក​ប៉ុក ​ប៉ាន់ ​បច្ចុប្ប​ន្នម​ណ្ឌល​សិក្សា ​BEEP សរុប​មាន​ចំនួ​ន២​៤​ទីតាំ​ង។ ក្នុង​នោះ​ស្ថិតនៅ​ក្រោម​ក្រ​សួង​ការងារ​ចំនួ​ន១​២ ម​ណ្ឌ​ល ​និង​ក្រោម​ក្រសួ​ងអប់​រំចំ​នួន១​២ម​ណ្ឌល ​ដែល​មាន​សិស្ស​ចុះ​ឈ្មោះចូល​រៀនសរុ​ប​ចំនួន​ ២ ០០០​នាក់(ស្រី៦៧៧នាក់) និង​សិស្ស​ប្រឡ​ងជា​ប់​ជាស្ថា​ព​រស​រុប​ចំនួ​ន៨៤៣​នាក់​(ស្រី​២៥០​នាក់)។

លោក​បន្ត​ថា​ កា​រ​បញ្ច​ប់វិ​ញ្ញាប​នប​ត្រ BEEP អាច​ឱ្យសិ​ក្ខាកា​មប​ង្កើន​ចំណេះ​ដឹង ​និងអា​ចប​ន្តការ​សិ​ក្សា​ជំ​នាញ​បណ្តុះ​បណ្តា​ល​បច្ចេ​ក​ទេ​ស ​និង​វិជ្ជា​ជីវៈ និ​ងទ​ទួលបា​នឱ​កាស​ការ​ងារស​មរម្យ។ នេះ​បើ​យោង​តាម​ប្រភព​ដដែល​នេះ។

លោក​សារដា​រ ​អ៊ូម៉ារ​ អាឡាំ ​(Sardar Umar Alam) តំណាងអ​ង្គ​ការ​យូ​ណេស្កូ​ប្រ​ចំាប្រ​ទេស​កម្ពុ​ជា ​និង​លោក​ស្រី​ណាដ្យា អូត​ទីហ្កឺរ (Nadia Ottiger) អនុប្រ​ធាន​ទីភ្នា​ក់ងារ​ស្វ៊ីសស​ម្រាប់​កា​រអភិវ​ឌ្ឍ​ និង​សហ​ប្រតិប​ត្តិការ (​SDC)​ក៏មា​ន​វ​ត្ត​មា​នក្នុ​ង​សិ​ក្ខា​សា​លា​នេះ​ដែរ​។ នេះ​បើយោង​តាម​ប្រភព​ដដែល។

មណ្ឌល​សិក្សា​ BEEP ​ដំបូង​នៅក​ម្ពុជា ត្រូ​វបាន​បើក​ដំណើ​រ​កា​រ​ជា​ផ្លូ​វកា​រ​កាលខែ​កុម្ភៈ​ឆ្នាំ២​០១​៩។ ការ​អនុ​វត្ត​កម្មវិ​ធីនេះ​ត្រូ​វបា​នផ្ដ​ល់មូ​លនិ​ធិ និងគាំ​ទ្រពី​អង្គ​ការ​យូណេ​ស្កូប្រចាំនៅ​កម្ពុ​ជា ទី​ភ្នាក់ងា​រស្វ៊ីស​ SDC​ ព្រម​ទាំង​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ស្មាត (Smart Axiata)។

កម្ម​វិធី BEEP ​នេះ ​មាន​គោល​បំណ​ងផ្ត​ល់ការ​ប​ណ្តុះប​ណ្តាល​ និង​កសាង​សម​ត្ថភា​ព​ថ្មីៗ​បន្ថែម​ដល់​យុវ​ជន​ដែល​បាត់​បង់​ឱកា​សសិ​ក្សា និង​អ្នក​ដែលកំ​ពុង​បម្រើ​ការ​ងារ​នៅតា​មស​ហ​គ្រាស-​គ្រឹះស្ថា​នដែ​ល​ពុំ​មាន​ពេល​វេលា ​ឬ​ឱកា​សសិ​ក្សាប​ន្ត ហើយ​មា​នបំ​ណ​ងច​ង់ប​ន្តកា​រសិ​ក្សា៕