
ការធ្វើតេស្ដរកមេរោគកូវីដនៅភ្នំពេញកាលពីពេលកន្លងមក ។ ហេង ជីវ័ន
ភ្នំពេញៈក្រសួងសុខាភិបាលកម្ពុជាប្រកាសនៅថ្ងៃទី១៨ ខែឧសភាថា មិនមានករណីជាសះស្បើយថ្មី មិនមានករណីឆ្លងថ្មី និងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ទេ។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ករណីឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ១៣៨ ៧៣៦ នាក់ ចំណែកករណីជាសះស្បើយសរុប១៣៥ ៦៨០ នាក់ និងករណីស្លាប់សរុប ៣ ០៥៦ នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន២១ ២៤៦នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៩០៦ នាក់៕