ព្រះសីហនុៈ អភិបាល​ខេត្ត​ព្រះសី​ហនុ ​លោក ​គួ​ច ចំរើ​ន បា​នណែ​នាំប្រ​ជា​ពល​រដ្ឋ​ឱ្យមាន​ការ​ប្រុង​ប្រយ័​ត្ន​ពី​គ្រោះថ្នា​ក់ច​រាច​រណ៍​ក្នុ​ងព្រះ​សីហនុ ​ព្រោះ​គ្រោះ​ថ្នាក់​នេះ​បាន​ឆក់​យក​អាយុ​ជីវិតម​នុស្ស​គួរ​ឱ្យ​កត់​សម្គាល់ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ​ទោះ​បីរ​ដ្ឋបា​លខេ​ត្តបា​នធ្វើ​ការ​ផ្សព្វ​ផ្សាយ​អប់​រំយ៉ាង​ណា​ក៏​ដោយ។

កា​រណែនាំ​នេះ​ត្រូ​វបា​ន​ធ្វើឡើ​ងនា​ថ្ងៃ​ទី ១​៨ ​ខែ​ឧស​ភា​ ​ក្នុង​ពិធី​ចែក​វិញ្ញា​បនបត្រ​សម្គាល់​ម្ចាស់​អចល​នវ​ត្ថុ ​និង​មោឃ​ភាព​បណ្ណ​សម្គាល់​សិទ្ធិ​កាន់​កាប់​ដី​ធ្លី ​ឬ​បណ្ណ​សម្គាល់​សិទ្ធិ​កាន់​កាប់​អចលន​វត្ថុ​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ ១​ ភូមិ ២ ​ឃុំ​កំពេញ ​ស្រុក​ស្ទឹង​ហាវ ​ខេត្ត​ព្រះ​សី​ហនុ។

លោក​បាន​ថ្លែង​ថា​៖«គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍ ​នៅ​តែកើ​តមា​នបា​នឆ​ក់យ​កអា​យុជីវិ​តប្រ​ជាព​លរ​ដ្ឋ ​មាន​ដូច​ជា ​ខែម​ករា ​ស្លាប់​៨នាក់​ កុម្ភៈ ១៣​នាក់ មី​នា៧​នាក់​ មេ​សា​៨នា​ក់​ ខែឧ​ស​ភាត្រឹ​មថ្ងៃ​ទី​១៨​ ស្លា​ប់១​០នាក់​ ដូ​ច្នេះត្រូ​វពា​ក់មួ​កសុ​វត្ថិភា​ព ពា​ក់​ខ្សែក្រ​វា​ត់ឱ្យ​បាន​ត្រឹម​ត្រូវ ​ចូល​រួម​គោ​រព​ច្បាប់​ចរា​ចរ​ណ៍​ឱ្យ​បាន​ជាប់​ជា​ប្រ​ចាំ ​បើស្រឹ​វឹង​សូម​កុំបើ​កប​រ​ បើ​បើក​ប​រសូ​មកុំ​ពិសា​គ្រឿ​ងស្រវឹង»។ នេះ​បើ​យោង​តាម​រដ្ឋ​បាល​ខេត្ត​ព្រះ​សីហ​នុ។

ពា​ក់ព័​ន្ធ​នឹង​កា​រ​ក្រើន​រំ​ឭក​ឱ្យ​មា​នកា​រ​ប្រុង​ប្រយ័​ត្នចំ​ពោះគ្រោះ​ថ្នាក់​ចរា​ចរ​ណ៍នោះ​ដែរ​ លោ​កស្រី​ មិន​ មាណ​វី​ រ​ដ្ឋលេ​ខា​ធិកា​រ​ក្រសួង​សាធា​រណ​កា​រ និង​ដឹក​ជញ្ជូន​ និង​ជា​អគ្គ​លេ​ខាធិ​កា​រជា​តិ​ សុវ​ត្ថិភា​ព​ច​រាច​រណ៍​ផ្លូវគោ​កនៅ​ថ្ងៃទី​១​៨ ​ខែឧ​ស​ភានេះ បា​ន​ផ្ញើសារ​ដល់​អ្នក​ប្រើ​ផ្លូវ​ទាំង​អស់ ​ប្រុង​ប្រ​យ័ត្ន​កា​រ​ពារ​អា​យុ​ជីវិត ​កាយ​ស​ម្បទា​ ​និង​ទ្រ​ព្យ​ស​ម្ប​ត្តិគ្រួ​សារ ​ដោយ​ប្រ​កាន់​ខ្ជាប់​នូវស្មារតីគោរពច្បាប់​ច​រាចរណ៍​ និង​ធ្វើ​ដំណើ​រ​ដោយ​ប្រុង​ប្រយ័​ត្ន​គ្រប់​ពេ​ល​វេលា​ និង​គ្រប់​ស្ថា​នភា​ព​ផ្លូ​វ។

លោក​ស្រី​បញ្ជាក់​ថា​៖«ត្រូវ​គោ​រ​ព​ច្បាប់​ និ​ង​វិធា​នសុវត្ថិភាពចរាចរណ៍ កុំបើក​ហួស​ល្បឿន​កំ​ណត់​ ​គោរព​សិទ្ធិ​អា​ទិ​ភាព​ ត្រូវ​ឈប់​មើល​ឆ្វេង​ស្តាំ​នៅ​ផ្លូវ​ប្រ​សព្វ​ មុន​បត់ ​ឬ​ជែង​ ត្រូវ​ប្រាក​ដ​ថា ​មាន​សុ​វត្ថិ​ភា​ព ​ត្រូ​វ​គោ​រព​ទិស​ និង​សញ្ញាច​រាច​រណ៍​ ប្រកា​ន់ស្តាំ​ជានិ​ច្ច បើ​ពិ​សា​គ្រឿង​ស្រវឹ​ង គឺ​កុំ​បើ​កប​រ​ ត្រូវពិ​និ​ត្យលើ​ប​ច្ចេក​ទេស​យា​នយ​ន្ត​មុន​ចេ​ញដំណើរ ​ពាក់មួក​សុវត្ថិភាព​ជា​និច្ចពេល​ជិះ​ម៉ូតូ​ និង​កុំ​បើក​បរ​ពេល​ងងុ​យ»។

​ក្នុង​ពិធី​ចែក​បណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​នោះ ​លោក​គួច​ ចំរើ​ន ក៏​បាន​លើក​ទឹក​ចិត្ត​ឱ្យព​លរ​ដ្ឋ ចូ​ល​រួម​សហ​កា​រដោះ​ស្រាយ​បញ្ហា​ដីធ្លីក្រៅ​ប្រ​ព័ន្ធ​តុលា​ការ ​ស្រប​តាម​គោល​នយោបា​យ​ឈ្នះ​ឈ្នះ​របស់​រាជ​រដ្ឋា​ភិបាល​។ ​លោក​បានថ្លែង​ថា​ ​ដីធ្លីដែ​លចុះ​បញ្ជី​​​ហើយមាន​សុវត្ថិ​ភាព​ក្នុង​ការ​ប្រើប្រា​ស់​កាត់​បន្ថយ​ទំ​នាស់​ដី​ធ្លី​នៅក្នុ​ងមូ​ល​ដ្ឋាន។

លោក​ក៏​បាន​ថ្លែង​ការ​អរ​គុណ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​បាន​ស្រុះ​ស្រួល​គ្នា​ ទទួល​យក​បណ្ណ​ទៅ​ប្រើ​ប្រាស់​ ព្រោះបណ្ណនេះ​មានភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ ​ពង្រីក​ផល​របរ ​និង​បង្កើត​ប្រាក់​ចំ​ណូល។ ​ការ​ចុះ​បញ្ជី​ដី​ធ្លី ​ពិត​ជាមា​ន​អ​ត្ថប្រ​យោ​ជ​ន៍​សម្រាប់​ប្រជា​ពល​រដ្ឋ​ជា​អ្នក​ប្រើ​ប្រាស់ ​ស្រប​តាម​គោលន​យោ​បាយ​ដី​ធ្លី​ និង​កា​រកា​ន់កា​ប់​ដោយ​ស្រ​ប​ច្បាប់។ ​លោ​កអ​ភិបា​លខេត្ត​ បាន​ប្រាប់​ឱ្យ​ព​ល​រដ្ឋ ​ប្រុង​ប្រយ័​ត្នថែ​រ​ក្សាប​ណ្ណ​ ដែល​ទទួ​ល​បា​នឱ្យ​មា​ន​សុវ​ត្ថិភា​ព​។

​លោក​មាន​ប្រសា​សន៍​ថា៖«យើង​បាន​ខិត​ខំ​កែស​ម្រួល​ចុះប​ញ្ជីដី​ធ្លី ​ជូន​បង​ប្អូន​ប្រ​ជា​ពល​រ​ដ្ឋ​នៅ​ឃុំ​កំ​ពេញ ​ប្រសិ​ន​បើ​យើង​មិន​មា​ន​កាទំ​នា​​ស់គ្នា​ ការ​ចេ​ញប​ណ្ណ​រហ័​សលឿ​ន ហើយ​បណ្ណ​ដែល​ចេញ​ជូនប​ងប្អូ​នប្រ​ជា​ព​លរ​ដ្ឋនា​ពេ​ល​នេះ មា​ន​ជា​ង​ ៥០០​បណ្ណ ​ភូមិ១ និង​ភូមិ២ ​ដើម្បី​មាន​សន្តិ​សុខ​ប្រក​ប​ដោយ​សុ​វ​ត្ថិភា​ព»។

លោក​ ចេង ស្រុង​ ប្រធា​ន​មន្ទី​ររៀ​ប​ចំ​ដែ​នដី ​ន​គរូ​បនី​យក​ម្ម សំ​ណ​ង់​ និ​ងសុ​រិយោ​ដីខេ​ត្ត​ព្រះសី​ហ​នុ ​បាន​ឱ្យ​ដឹ​ងថា​ ក្រុម​ការ​ងារ​ជំនាញ​បាន​វាស់​វែ​ង​ ចុះ​ប​ញ្ជី​ដី​ធ្លី ​ដើម្បី​ផ្ដល់​បណ្ណ​កម្ម​សិទ្ធិ​ជូន​ប្រ​ជាពល​រដ្ឋ​។​ ជា​លទ្ធ​ផល​ការ​ចុះ​បញ្ជី​ដី​ធ្លី​នៅ​ក្នុង​ភូ​មិ​១​ ​ភូ​មិ​២​ ឃុំ​កំ​ពេញ​ លើក្បា​ល​ដី​ដែល​គ​ណៈ​ក​ម្ម​កា​រ​រដ្ឋ​បាល​បា​ន​លើក​សំ​ណើផ្ដ​ល់ក​ម្មសិ​ទ្ធិ​លើដី​ធ្លី​ ដើ​ម្បីចេ​ញវិ​ញ្ញាប​នបត្រ​សម្គាល់​ម្ចាស់​អចល​នវត្ថុ សរុ​បមា​នចំ​នួន​៤៦៥​ក្បាល​ដី ​ក្នុង​ចំណោម​ក្បាល​ដី​៤៨៩​ក្បាល​ដី។ ក្នុង​នោះ​ភូមិ១ ​មាន​ចំនួន​២៤៤​ក្បាល​ដី​ និង​ភូមិ​២ មាន​ចំនួន​២២១​ក្បាល​ដី៕