ភ្នំពេញៈ អគ្គ​នាយក​ដ្ឋាន​ការ​ពារ​អ្នក​ប្រើ​ប្រាស់ កិច្ច​ការ​ប្រកួត​ប្រ​ជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ​ (ក.ប.ប)​ សហកា​រ​ជា មួយ​គណៈ​កម្មា​ធិការ​ប្រកួត​ប្រ​ជែង​ និង​អ្នក​ប្រើ​ប្រាស់​អូ​ស្ត្រាលី (ACCC)​ បាន​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ដល់​មន្ត្រី​ស៊ើបអង្កេត​ជុំវិញ​នីតិវិធី​នៃ​ការ​ស៊ើប​អង្កេត និង​ការ​កំណត់​ការ​បំពាន​ច្បាប់​ដែល​អាច​កើត​មាន​ឡើង។

ការ​បណ្តុះ​បណ្តាល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នា​ថ្ងៃទី១៧ ខែ​ឧសភា ​ដោយ​លោកឌឹ​ម ថេ​ង អគ្គនា​យក​រង​អគ្គនា​យកដ្ឋានក.ប.​ប​ និង​លោក​Mitchell Grayson​ មន្ត្រី​ជំនាញ​ពី​គណៈ​កម្មា​ធិការ​ប្រកួត​ប្រ​ជែង ​និង​អ្នកប្រើ​ប្រា​ស់​​អូស្ត្រាលី ក្រោម​គម្រោង​កម្មវិធី​អនុវត្ត​ច្បាប់​ស្តីពី​ការប្រ​កួត​ប្រជែង​ដំណាក់​កា​ល​ទី៥(CLIP Phase V) ដោយ​មាន​មន្ត្រីអ​នុវត្ត​ច្បាប់ និង​មន្ត្រី​ស៊ើប​អង្កេត​ចំនួ​ន​៤០​រូប។

លោក​ផាន ​អូន អ​គ្គនា​យក​នៃ​អគ្គនាយ​កដ្ឋា​នក​.ប.​បបាន​មានប្រសា​សន៍​ថា វគ្គ​បណ្តុះបណ្តាល​នេះគឺមាន​ការធ្វើ​បទ​បង្ហាញ​ពី​មន្ត្រី​ជំនាញ​ក្នុងការ​អនុវត្ត​ច្បាប់​ប្រកួត​ប្រជែង​នៃ​គណៈកម្មា​ធិការACCCដើម្បី​ពង្រឹងសមត្ថភាព និង​ផ្តល់ចំណេះដឹង​ដល់​មន្ត្រី​ស៊ើបអង្កេត និង​មន្ត្រី​អនុវត្ត​ច្បាប់។

លោក​បាន​បញ្ជាក់​ថា៖«មន្ត្រី​ស៊ើប​អង្កេត និង​មន្ត្រី​អនុវត្ត​ច្បាប់កម្ពុ​ជានឹ​ង​កាន់តែ​យល់ដឹង​កាន់តែ​ទូលំទូលាយ និង​ស៊ី​ជម្រៅ​បន្ថែម​ទៀត​អំ​ពី​បទ​ប្បញ្ញត្តិ​សំខាន់ៗ ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​ការប្រកួត​ប្រ​ជែង​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​កំណត់​​បទ​ល្មើស​ក្រោម​ច្បាប់​ស្តីពី​ការ​ប្រ​កួត​ប្រ​ជែង​មាន​ភាព​ប្រាកដ​ប្រ​ជានិ​ង​ស្រប​តាម​នីតិ​វិធី​ជា​ធរ​មាន»។

លោក​ផាន​ អូន ​បា​ន​បន្ថែ​មថា ប្រធាន​បទ​ទាំងនោះមាន​ដូ​ចជា ការកំណត់ថ្លៃ​លក់រាយ​បន្ត ការកំណត់​អំពី​ការរំលោភបំពាន​ច្បាប់​ស្តីពី​ការ​ប្រកួត​ប្រជែង ផែនការ និង​ការរៀបចំ​ការស៊ើប​អង្កេត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព វិធី​សាស្ត្រ​នៃ​ការ​ប្រមែ​ប្រមូល​ភ័ស្តុតាង និង​វិធីសាស្ត្រ​នៃ​ការ​ធ្វើ​សម្ភាសន៍។

រហូត​មក​ដល់​ពេល​នេះ​ អគ្គ​នាយ​កដ្ឋា​ន​ក.​ប.​ប.​បាន​ទទួ​ល​ជំនាញ​ការ​មកពី​គណៈកម្មាធិការ​ប្រកួតប្រជែង និង​អ្នកប្រើ​ប្រាស់​អូស្ត្រា​លី (ACCC)ចំនួន​៥​រូប​រួចមក​ហើយ ដើ​ម្បី​រៀប​ចំ​បទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធ​នឹង​វគ្គ​បណ្តុះ​បណ្តាល​ដល់​មន្ត្រី​អនុវត្ត​ច្បាប់។

លោក​Mitchell Grayson​គឺជា​មន្ត្រី​ជំនាញ​ការ​ម្នាក់​ក្នុងចំណោម​មន្ត្រី​ជំនាញ​ដែល​មក(Expert Placement)ពី​គណៈក​ម្មា​ធិការ​ប្រកួត​ប្រ​ជែង ​និង​អ្នកប្រើប្រាស់​អូស្ត្រាលី​បា​នមក​បំ​ពេញការងារ​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក​ចំណេះដឹង​ដល់​មន្ត្រីជុំវិញ​បច្ចេកទេស និង​នីតិ​វិធី​នានា។

លោក​Mitchell Grayson​បាន​មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​៩ ខែ​ឧសភា ហើយ​បេសកកម្ម​របស់លោ​កនឹងត្រូវ​បញ្ចប់​ថ្ងៃទី១​៥ ខែមិថុនា ឆ្នាំ​២០២៣។​លោកនឹងចូលរួម​អនុវត្ត​គម្រោង​កម្មវិធី​អនុវត្ត​ច្បាប់​ស្តីពី​ការប្រកួតប្រជែង​ដំណាក់កាល​ទី៥(CLIP Phase V)នេះ។

ក្រៅ​វគ្គ​បណ្តុះ​បណ្តាល​ខាង​លើ លោក​Mitchell Graysonក៏​នឹង​ជួយ​អភិវឌ្ឍ​ផែនការ និង​យុទ្ធសាស្ត្រ​នៃ​ការស៊ើប​អង្កេតគោលការណ៍​ណែនាំ​នៃ​ការកំណត់ថ្លៃ​លក់រាយ និង​ផ្តល់នូវ​ចំណេះដឹង​ដល់​មន្ត្រី​នៃ​អគ្គនាយកដ្ឋានក.ប.ប.តាម​រយៈ​ការបណ្តុះបណ្តាល​លើ​ប្រធានបទ​មួយ​ចំនួន​ទៀតផង។ នេះ​បើ​តាម​ការ​ប្រកាស​របស់​អគ្គ​នា​យ​កដ្ឋា​ន​ក.ប.ប៕