ភ្នំពេញៈ អង្គភាព​ការពារ​កុមារ (CPU) ចាប់ផ្តើម​សាង​សង់​អគារ​ថ្មី​ ដើម្បី​បង្កើត​មជ្ឈ​មណ្ឌល​ដំបូង​គេ​បំផុត​នៅ​កម្ពុជា ដែល​នឹង​ផ្តល់​សេវាកម្ម​គាំពារ និង​គាំទ្រ​ល្អិតល្អន់​បំផុត​ដល់​កុមារ ​ដែល​បាន​រងគ្រោះ​ពី​អំពើ​រំលោភបំពាន​ផ្លូវភេទ និង​រាងកាយ ដោយ​​មជ្ឈមណ្ឌល​ថ្មី​នេះ នឹង​បំពាក់​​ឧបករណ៍​ទំនើប​សម្រាប់​ជួយ​ក្នុង​ការធ្វើ​កោសល្យវិច័យ ​និង​នីតិវិធី​នៃ​ការស៊ើប​អង្កេត។

កាលពី​ថ្ងៃទី១៧ ​ខែឧសភា ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អង្គភាព CPU បានប្រកាស​ពី​ពិធី​ក្រុង​ពាលី​សាង​សង់ទីតាំង​ថ្មី ​ដើម្បី​បង្កើត​មជ្ឈ​មណ្ឌល​ដំបូង​គេ​បំផុត ដែល​មាន​ឈ្មោះ​ថា មជ្ឈមណ្ឌល​រំដួល ដែលជា​វិទ្យាស្ថាន​ផ្តល់​សេវាកម្ម​គាំពារ និង​គាំទ្រ​ទំនើប និង​ល្អិតល្អន់​បំផុត​ដល់​កុមារ​ដែល​បាន​រងគ្រោះ​ពី​អំពើ​រំលោភ​បំពាន​ផ្លូវភេទ និង​រាងកាយ។

អង្គភាព CPU បាន​បញ្ជាក់​ថា៖ «មជ្ឈ​មណ្ឌល​នេះ មាន​ស្តង់ដា​ខ្ពស់​បំផុត​លំដាប់​ពិភព​លោក ដែល​នឹង​ផ្តល់​សេវាកម្ម​ដូចជា​ផ្នែក​គាំពារ ព្យាបាល កោសល្យ​វិច័យ​ ​ស៊ើ​ប​អ​ង្កេ​ត ​បណ្តុះ​ប​ណ្តា​ល និង​សេវាកម្ម​គាំទ្រ​វេជ្ជសាស្ត្រ​ជូន​ដល់​កុមារ​រងគ្រោះ​ទាំង​ឡាយ»។

ដោយ​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា អង្គភាព CPU បាន​​បញ្ជាក់​ថា មជ្ឈ​មណ្ឌ​ល​នេះ ​នឹង​នាំចូល​វិធីសាស្ត្រ និង​មធ្យោបាយ​ស៊ើបអង្កេតថ្មីៗ និង​ទំនើប​ ថែមទាំង​ជំនាញ​កោសល្យវិច័យ ដើម្បី​បង្កើន​សមត្ថ​ភាព​ក្នុងការ​ស៊ើប​អង្កេត និង​ប្រយុទ្ធ​ប្រឆាំង​រាល់​បទល្មើស​លើ​កុមារ​ផង​ដែរ។

លោក James McCabe នាយក​ប្រតិបត្តិ​អង្គភាព CPU បាន​និយាយថា អនាគត​នៃ​កិច្ចការពារ​កុមារ​កម្ពុជា យើង​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​សាងសង់​ទីតាំង​ថ្មី​ ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ដំបូង​គេ​បំផុត មិន​សម្រាប់តែ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​វាគឺជា​មជ្ឈ​មណ្ឌល​ដំបូង​បំផុត​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

លោក​ថ្លែង​ថា ការ​បង្កើត​មជ្ឈមណ្ឌល​រំដួល​នេះ គឺមាន​ការគាំទ្រ​ពី​រាជរដ្ឋា​ភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង​អគ្គ​ស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​ ហើយ​មជ្ឈមណ្ឌល​នេះ នឹង​ធ្វើឱ្យ​ប្រាកដ​ថា កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ប្រយុទ្ធប្រឆាំង ស្វែង​រក និង​បង្ការ​បទល្មើស​លើ​កុមារ នឹង​បន្តទៅ​ថ្ងៃ​អនាគត​ ដោយ​មាន​សមត្ថ​ភាព​ខ្ពស់បំផុត។

លោក​បាន​បញ្ជាក់ថា៖ «យើង​មាន​ភាព​រីករាយ និង​ទន្ទឹងរង់ចាំ​ការ​សាងសង់ និង​បើក​សម្ពោធ​មជ្ឈមណ្ឌល​ថ្មី និង​សេវាក​ម្មផ្សេងៗ ដែល​នឹងមាន​ផ្តល់ជូន​ទៅដល់​កុមារ​រងគ្រោះ។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​លោក Scott Neeson ចំពោះ​ការ​ប្តេជ្ញា និង​ការគាំទ្រ​ដែល​ធ្វើឱ្យ​មជ្ឈមណ្ឌល​នេះ​អាច​កើត​ឡើង ថែមទាំង​អ្នក​ទាំងអស់គ្នា​ដែល​បាន​ជ្រោមជ្រែង​ធ្វើឱ្យ​ក្តី​សុ​បិ​ននេះ​ក្លាយ​ទៅជា​ការពិត»។

លោកស្រី ជូ ប៊ុន​អេង រដ្ឋលេ​ខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បានប្រាប់​ភ្នំ​ពេញប៉ុស្តិ៍​ថា ការបង្កើត​ម​ជ្ឈ​ម​ណ្ឌ​ល​ថ្មី ​ដែល​មាន​ទីតាំង​ក្នុងរាជ​ធានីភ្នំ​ពេញនេះ​ គឺជា​រឿង​​ដែល​ពិសេស​សម្រាប់​កម្ពុជា ព្រោះថា​ កម្ពុជា មិនទា​ន់មាន​មជ្ឈមណ្ឌល​បែប​ទំនើប ឬឧបករណ៍​ទាន់​សម័យ​ដែល​អាច​ធ្វើកោ​ស​ល្យ​វិ​ច័​យទេ ហើយ​ជា​ពិ​​សេស​​នោះ​ គឺ​ការ​ពិនិត្យ DNA។

ជាមួយ​គ្នា​នោះ លោកស្រី លើកឡើង​ថា ម​ជ្ឈ​ម​ណ្ឌ​ល​ថ្មី​នេះ នឹងចូ​លរួម​គាំទ្រ​បន្ថែមទៀត​ លើ​នីតិវិធី​នៃ​ការស៊ើបអង្កេត​ជាមួយ​សមត្ថកិច្ច ដើម្បី​ស្វែងរក​ជនល្មើស ដែល​បាន​ប្រព្រឹត្ត​មកលើ​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា ​បន្ថែ​ម​លើ​កិច្ចសហការ​ជា​មួយ​អង្គ​ភាព​នេះលើ​កិច្ច​ការ​ប​ច្ចេក​ទេស​។

លោក​ស្រី បាន​បញ្ជា​ក់ថា៖ «កា​រចូ​​លរួ​ម​របស់​ C​P​U​ នេះ ​វាបាន​ជួ​យដ​ល់​រដ្ឋាភិបា​លយើ​ង​ ​រួ​មចំណែ​ក​ក្នុង​ការរកវិធី​សា​ស្ត្រ​​នៅ​ក្នុង​ការ​វិ​ភា​គ ក៏​ដូច​ជាស្វែ​ងរ​ក​នី​តិ​វិធី​ក្នុ​ង​កា​រ​ប​ង្រ្កា​បបទ​ល្មើ​ស​ពាក់​ព័ន្ធ​ទៅ​លើ​កុមា​រ​ ជា​ពិសេស​ឧក្រឹ​ដ្ឋកម្ម​។ ​ក​ន្ល​ង​​ម​ក​យើង​ដឹ​ង​ហើ​យ​ថា អំ​ពើ​ហិ​ង្សា ​និង​​ប​ទ​ល្មើ​ស​មួ​យចំ​នួ​នម​ក​លើកុ​មា​រ ​គឺ​មា​ន​ទ្រ​ង់ទ្រា​យ​កា​ន់​តែ​ស​ហាវ​ឃោ​រឃៅ​ ​​ហើ​យ​​ជ​ន​ល្មើ​ស​ ​គឺមិ​ន​ងា​យ​នឹង​ស្វែ​ងរក​យ​ក​ម​ក​ផ្ត​ន្ទា​ទោ​ស​បា​នទេ​។ ​ដូ​ច្នេះទ​ម្រាំ​​រក​ឃើ​ញ​ករ​ណី​នីមួ​​យ​ៗ ​​គឺ​ត្រូវ​កា​រភ័​ស្តុ​តា​ង និង​សា​​ក្សីច្រើ​ន»។

បើទោះ​ជាត្រូ​វបា​ន​​លើកឡើង​​ថា ​មា​ន​ប្រយោ​ជន៍​ និង​ការ​រួ​មចំ​ណែ​កដើ​ម្បីជួ​យ​ដ​ល់​ស​មត្ថ​កិ​ច្ច​ក​ម្ពុជា​​ ក៏​លោក​ សុ​ក​ សំ​អឿ​ន​​ ប្រ​ធាន​ក្រុម​អ្នក​ច្បាប់​អមរិន្ទ​ បា​​ននិ​​យាយ​ថា តាម​នី​តិវិ​ធីច្បា​ប់​ មន្ទី​រ​ពិសោ​ធន៍​ ​និ​ង​ការងា​រ​ស៊ើប​អ​ង្កេត​ ត្រូវតែ​ឯ​ករាជ្យ​ដាច់​ពីគ្នា។​ ដូ​ច​នេះ​ លោ​កយ​ល់​ថា​ ប្រ​សិ​នបើ CPU ជ្រើសរើស​យក​កា​រងារពិ​សោធ​ន៍​ នោះ​គឺត្រូវ​ទម្លាក់​ចោល​​ការងារ​ស៊ើប​អង្កេត។

តាមរ​បា​យ​កា​រណ៍​ប្រចាំឆ្នាំ២០​២​២ ​រ​បស់​អង្គភាព CPU បាន​ចូលរួម​ស៊ើបអង្កេត​ទៅ​លើ​បទល្មើស​ដែល​កើតមាន​លើ​កុមារ​កម្ពុជា​ជិត ៣៧០​ករណី និង​ឈាន​ដល់​​មានការ​ចាប់ខ្លួន​ជនល្មើ​ស​ចំនួន ៣១៥​នា​​ក់ ឬ​ស្មើ ៨៦​ភា​គ​រយ។​

រ​បាយ​ការណ៍​ដដែល ​បាន​ឱ្យ​ដឹ​ង​ទៀត​ថា ក្នុង​រយៈ​ពេល​១​ឆ្នាំ​នេះ ​តុ​លាកា​រ​​បាន​ស​ម្រេច​ផ្តន្ទាទោ​ស​​ដាក់ព​ន្ធ​នា​គារ​ទៅលើ​ជន​ល្មើស​ចន្លោះ​ពី ៤ឆ្នាំ ទៅ ១ជីវិត​ មាន​ចំនួ​ន​ ៥​៥៥​​នាក់ ខណៈ​បេសកកម្ម​របស់ CPU​ បាន​ចំណាយ​ថវិកាត្រឹ​មតែ​ជាង១ ២០០ ០០​០ដុ​ល្លា​រប៉ុ​ណ្ណោះ​។

របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ​២០​២៣​ ​​បាន​​​បញ្ជា​ក់ថា​៖​ «ក្នុង​ឆ្នាំ២០២២ CPU ​បា​ន​ធ្វើ​ការ​ស្រាវ​ជ្រាវ​លើ​បទល្មើស​ដែល​បានកើត​ឡើងទៅ​លើ​កុមារ​កម្ពុជា​ចំនួន ៣៦៦​ករណី ដោយ​បទល្មើស​ទាំងនោះ​ ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ឃាត​កម្ម រំលោភ​សេព​សន្ថវៈ និង​បទល្មើស​ស្មុគ​ស្មាញ​ដទៃ​ទៀត ដែល​ប្រឆាំង​នឹង​កុមារ»៕