ភ្នំពេញៈ​​ក្រសួង​សុខាភិ​បាលក​ម្ពុជា​​ប្រកាស​នៅថ្ងៃទី​២១ ខែ​ឧសភា​ថា មាន​ករណី​ឆ្លងវីរុស​កូវីដ-១៩ ថ្មី ០១នាក់ ខណៈ​មិន​មាន​ជា​សះស្បើយថ្មី​និង​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​ ផងដែរ។ ​

​តាម​សេចក្តី​ជូន​ព័ត៌​មាន​របស់​ក្រសួង​សុខា​ភិបាល​ គិត​ត្រឹម​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២៣ ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ សរុប​មាន​ចំនួន​ ១៣៨ ៧៤០នាក់ ចំ​ណែក​ករណី​ជា​សះស្បើ​យ​សរុប​១៣៥ ៦៨០​នាក់​និង​ករណី​ស្លាប់​សរុប ៣ ០៥៦នាក់​។ រីឯ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន​២១ ២៤៦នាក់ និង​ករណី​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍​មាន​១៦​ ៩១០​នាក់​៕