ភ្នំពេញៈ អ្នក​ឈ្នះជ​យ​លាភី​ក្នុងការ​ប្រកួត​ជជែក​ដេញ​ដោល​ ជំរុញ និង​លើក​ទឹក​ចិត្ត​ដល់​យុវជន​ដទៃ​ទៀត គួរ​ចូលរួម​ស្វែង​យល់​អំពី​ការផ្តល់​សេវា​សាធារណៈ និង​តម្លាភាព​ថវិកា​ ឱ្យ​កាន់តែ​ច្រើន​នៅតាម​មូលដ្ឋាន​ បន្ទាប់ពី​កម្មវិធី​ការជជែក​ដេញ​ដោល​​​យុ​វ​ជ​ន​ដែល​មា​ន​យុវជន​ចូលរួម​ជាង​ ១៦​០​ នាក់ បាន​ស្វែងរក​ម្ចាស់​ជយ​លា​ភី។​​

កាលពី​ថ្ងៃ​ទី​១៣ ខែឧ​សភា​​ អង្គការ​តម្លា​ភាព​កម្ពុ​ជា បាន​រៀ​​បចំ​កម្មវិធី​ការជជែក​ដេញ​ដោល​​យុវជន​ស្តីពី "ការផ្តល់​សេវា​សា​ធា​រណៈ និង​គណ​នេយ្យ​ភា​ព​ថវិកា" ឆ្នាំ​២០២៣ វគ្គ​ផ្តាច់ព្រ័ត្រ​ ដោយមាន​ការសហការ​ពី​ទីភ្នាក់​ងារ​អភិវឌ្ឍន៍​ និ​ង​​កិច្ច​សហ​ប្រ​តិ​ប​ត្តិការ​អន្តរ​ជាតិ​ប្រទេស​ស៊ុយ​អែត (SIDA) សហភាព​អឺរ៉ុប (EU) និង​ទីភ្នាក់​ងារ​អភិវឌ្ឍន៍​ និ​ង​​​កិច្ច​ស​ហ​ប្រ​​តិបត្តិការ​អន្តរជាតិ​​សហ​រ​​ដ្ឋ​អាមេរិក (USAID)។

កម្មវិធី​នេះ ត្រូវបាន​ធ្វើឡើង​នៅ​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ សាខា​ទួល​ទំពូង និង​ផ្សាយ​ផ្ទាល់ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ អង្គការ​តម្លាភាព​កម្ពុ​ជា ដោយមាន​យុវជន​ចំនួន​៤​ក្រុម ​បាន​ចូលរួម​ជជែក​ពិភាក្សា​លើ​ប្រធានបទ "ការ​ចូលរួម​របស់​ព​ល​រដ្ឋ និង​យុវជន​ក្នុង​កិច្ចការ​សង្គម ​លើ​ការផ្ដល់​សេវា​សាធារណៈ និង​គណនេយ្យភាព​ថវិកា ដើម្បី​ឈាន​ទៅរក​ម្ចាស់​ជយ​លាភី។

លោក ប៉ិច ពីសី ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា  បាន​និយាយថា ​យុវជន​ទាំង ៤ក្រុម ​ដែល​ឈាន​មកដ​ល់វគ្គ​ផ្តាច់ព្រ័ត្រ គឺ​ត្រូវបាន​ជ្រើស​រើស​ចេញពី​ក្នុងចំណោម​យុវជន​ប្រមាណ​១៦២​នាក់ (១២៤នាក់​ជា​ស្ត្រី)ដោយ​មាន​៤២ក្រុម បន្ទាប់ពី​យុវជន​ទាំងនោះ បានដាក់​ពាក្យ​ចូលរួម​ប្រកួត​លើ​វិញ្ញាសា និង​ឆ្លងកាត់​ការប្រកួតប្រជែង​នេះ។

លោក បាន​បន្តថា កម្មវិធី​ប្រកួត​ជជែក​ពិភាក្សា​នេះ គឺ​ដើម្បី​ផ្តល់​ជា​វេទិកា ពិភាក្សា និង​ចូលរួម​លើកកម្ពស់​ការយល់ដឹង​របស់​យុវជន អំពី​ការផ្តល់​សេវា​សាធារណៈ និង​គណ​នេយ្យភាព​ថវិកា​នៅ​ថ្នាក់មូល​ដ្ឋាន​នៅ​កម្ពុជា។

លោក បាន​បញ្ជាក់​ថា៖«កម្មវិធី​នេះ គឺជា​គ​ម្រោ​ង​មួ​យដើ​​ម្បីគ​ណនេ​យ្យភា​ព​ ​អ៊ីចឹ​ង​ហើយ​បា​ន​ប្អូ​ន​ៗ​ ​ដែល​ចូ​ល​ ​គឺ​ជា​ធា​តុ​ចូ​ល ​និ​ង​ជួយ​ជំរុ​ញ​បញ្ហា​​ទាំ​ងអ​ស់​នេះ​។ ​កម្ម​វិ​​ធីនេះ​ ​គឺច​ង់​ឱ្យប្អូ​ន​ៗចេះ​ និ​ង​ទា​ញ​យក​អ្វី​មួយត្រូ​វចេះ​គិ​ត​ ​និងប្រើ​ប្រាស់ព័ត៌​មាន ព្រោះប្អូ​ន​​ថ្ងៃ​ក្រោយ​ជា​សស​រ​ស្ត​ម្ភប្រ​កួត​ប្រ​ជែង​ជា​មួយ​ប​ណ្តា​ប្រ​ទេ​ស​នៅ​អាស៊ា​ន​ ដែ​ល​ជា​ក​ម្លាំ​ង​ស្នួលរប​ស់​​គេ​ដែ​រ»​។

ក្រោយ​ការ​ប្រកួ​ត​​ជជែក​ដេញដោល​ពេញ​ ១ព្រឹក ​បា​ន​ប​ញ្ចប់​​ ក្រុម​អ្នកឈ្នះ​ជយលាភី ក៏ត្រូវ​បានប្រ​កា​ស​ជា​បន្តបន្ទា​ប់ ​ប​ន្ទា​ប់​ពី​គណៈកម្មការ​វាយតម្លៃ​ចំនួន ៤រូប មកពី​​ស្ថា​ប័​ន​រដ្ឋ សង្គម​ស៊ីវិល និង​អ្នកជំនាញ​មកពី​សាក​លវិទ្យាល័យ បាន​ចូលរួម​ផ្តល់​ពិ​ន្ទុ។

កញ្ញា ស៊ើ​ង និមល ជា​សមាជិក​ម្នាក់​នៅក្នុង​ក្រុម ​ដែល​ទទួលបាន​ជយលាភី​លេខ៣ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រធាន​បទ​នៃ​ការជជែក​ដេញដោល​នេះ គឺ​ពិត​ជាមាន​សារប្រយោជន៍​ដែល​បានផ្តល់​ឱ្យកញ្ញា និង​យុវជន​ដទៃទៀត បាន​ស្វែង​យល់​ស៊ីជម្រៅ​អំពី​សេវា​សាធារណៈ និង​លំហូរ​នៃ​ថ​វិកា រួមទាំង​បញ្ហា​ជា​ច្រើន​ទៀត ដែល​កើតឡើង​នៅក្នុង​សង្គម។

កញ្ញា បាន​និយាយ​ទៀត​ថា មិន​ត្រឹមតែ​ផ្តល់ឱកាស និង​សមត្ថភាព​​ទេ ការជជែក​ដេញដោល​នេះ ក៏​អាច​ពាំនាំ​ជា​សារ​ទៅដល់​យុវជន​ដទៃទៀត ដើម្បី​បញ្រ្ជាប​ពី​បញ្ហា វិធីសាស្ត្រ និង​ដំណោះស្រាយ ដែល​អាច​ផ្តល់​ជា​ប្រយោជន៍​យ៉ាង​ទូលាយ​ទៅដ​ល់​យុវជន និង​ស្ថាប័ន​មាន​សមត្ថ​កិច្ច។

កញ្ញា​ រំពឹងថា៖«សម្រាប់​ខ្ញុំ ក្រោយ​ចូលរួម​ការប្រកួត​នេះ ជា​សារ​របស់ខ្ញុំ​ទៅកាន់​យុវជន​ដទៃ​ទៀត តាមរយៈ​ការវែកញែក​នេះ គឺ​យើង​បានឃើញ​បញ្ហា​ដែល​បាន​កើតឡើង​នៅក្នុង​ការផ្តល់​សេវាសាធារណៈ និង​ថវិកា។ ខ្ញុំ​ចង់ឱ្យ​យុវជន​បន្ត​ចូលរួម និង​គួរតែ​ស្វែងរក​ចំណេះដឹង​ទាក់ទង​នឹង​ការផ្តល់​សេវាសា​ធារណៈ និង​កិច្ចការ​នៅ​មូលដ្ឋាន ក៏ដូចជា​ការគ្រប់​គ្រង​ថវិកា​ជាដើម​»។

ការដែល កញ្ញា ស៊ើ​ង និមល ចង់​ឃើញ និង​អំពាវនាវ​បែបនេះ ក៏​ព្រោះតែ​បាន​មើលឃើញថា កន្លង​មក ការ​ចូលរួម​របស់​យុវជន​ក្នុង​បញ្ហា​នេះ ហាក់​នៅមានកម្រិត ហើយ​ឱកាស​ដែល​យុវជន​អាច​ចួ​ល​រួម ក៏មាន​តិច​ផងដែរ ដែល​កញ្ញា យល់​ថា យុវជន​ក្នុង​សម័យថ្មី គួរតែ​ទទួល​បាន​ឱកាស និង​ចូល​រួម​​កិច្ចការ​ងារ​សង្គម​ឱ្យបាន​ច្រើន។

ចំណែក​កញ្ញា សេង កុល​និស្ស័យ ដែលជា​ប្រធាន​ក្រុម​ម្នាក់ ​ក្នុង​ក្រុម​ជយលាភី​លេខ១ ក្នុងការ​ប្រកួត បាន​និយាយ​ដែរ​ថា ការដេញ​ដោល​មតិ គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​យុវជន ដែល​អាចឱ្យ​ពួកកញ្ញា​ ឬ​យុវជន​ដទៃទៀត ទទួល​បាន​ចំណេះដឹង​តាមរយៈ​ការស្រាវ​ជ្រាវ និង​ជជែក​ដេញ​ដោលគ្នា។ បន្ថែម​ពីនេះ កញ្ញា យល់ថា វេទិកា​នេះ ក៏​នឹង​ផ្តល់​ប្រយោជន៍​យ៉ាង​សំខាន់​ទៅកាន់​សាធារណជន និង​ស្ថាប័ន​រដ្ឋាភិបាល បន្ទាប់ពី​ពួក​កញ្ញា​ ​ដែលជា​យុវជន បាន​ចូលរួម​ជជែក​ដេញ​ដោល។

កញ្ញា បាន​បញ្ជា​ក់​ថា​៖‍«យុវ​ជ​ន​គឺជា​កម្លាំងច​ល​ករ​ និង​ជាក្មេ​ង​ជំនា​ន់​ក្រោយ​ ​ហើយ​ជា​ពិសេ​ស​​​នៅក្នុ​ងប្រ​​ទេស​កម្ពុជា​យើង​​តែម្តង ភាគ​ច្រើ​ន គឺ​ជា​យុវ​ជ​ន។ អ៊ីចឹង​​ទៅ​ ខ្ញុំចង់​ឱ្យគា​ត់ចួ​ល​រួ​មយ៉ា​ងស​កម្ម​​ តា​មរយៈកា​រ​ប្រើ​ប្រា​ស់​​ចំណេះដឹង​​​ទៅ​​​​កា​ន់កា​រ​ប្រើប្រា​ស់សេ​វា​សាសា​ធា​រណៈ​ ​និងយល់​ដឹង​អំ​​ពីថ​វិកា​ជា​តិ​។ មួយ​វិ​ញទៀ​ត​ ​ចង់​​ឱ្យយុ​វជ​ន​ ​ចូល​រួ​ម​អភិវឌ្ឍ​​ក្នុ​ង​​​មូល​ដ្ឋា​ន​រ​ប​ស់ខ្លួន ដូច​ជា​ក្នុង​ឃុំ​ ស​ង្កាត់​រ​បស់​គា​ត់ ​ដែ​លត្រូ​វ​កា​រកា​រ​ចូល​រួ​ម​រប​ស់​ពួ​ក​គាត់​​»​។

​ជា​មួយ​គ្នានោះ កញ្ញា សេង កុល​និស្ស័​យ​ ក៏​រំពឹង​ដែរថា ​រដ្ឋា​ភិ​បាល​ក​ម្ពុជា នឹង​ប​ន្ត​ពង្រឹ​ង​គុណ​វុ​ឍ្ឍិ​​មន្ត្រី​ ​និ​ង​លុប​បំបាត់​​​អំ​ពើពុ​ក​រ​លួយ តាម​រ​យៈ​កា​រលើ​ក​ឡើង​ពី​ប​ញ្ហា​ និ​ង​​ដំណោះ​​ស្រាយដែល​យុវ​ជ​ន​ក្នុ​ងក្រុ​មនី​មួ​យ​ៗ​ ​បាន​លើ​ក​យកមក​ជ​ជែក​​​ដេ​ញដោ​ល​ក្នុ​ងពេ​ល​នេះ​។​

តា​មកា​រ​​ប្រកាស​របស់អ​ង្គ​ការ​តម្លា​ភាព​កម្ពុ​ជា​ ​រង្វា​ន់ដែ​ល​ក្រុម​ជយ​លា​ភី​ទាំ​ង ​៤​ក្រុម ​ទ​ទួ​លបា​ន ​គឺរួ​ម​មា​ន ​ជ​យ​លា​​ភី​​លេ​ខ​១​ ទ​ទួ​ល​បាន​រ​ង្វា​ន់ជា​ទឹ​ក​ប្រា​ក់ចំ​នួ​ន​ ​១ ២០០ដុល្លារ​ ​ពាន​រង្វា​​ន់ជ​យ​លា​ភី ​មេ​ដាយមា​​ស​ វិញ្ញាប​ន​ប​​ត្រ។

ក្រុមជយ​​លា​ភីលេ​ខ​២ ​ទ​ទួល​បាន​រ​ង្វាន់​ជា​ទឹក​ប្រា​ក់ចំ​នួ​ន ១ ០០០​ដុល្លា​រ​ មេ​ដាយ​ប្រា​ក់​ វិ​ញ្ញាប​ន​បត្រ​ ​ និ​ងជយលា​ភី​លេ​ខ៣​ ​ទ​ទួល​​​បាន​​រង្វាន់​ជា​ទឹក​ប្រា​ក់ចំ​នួ​ន​ ៨០០ដុល្លា​រ​ មេដាយ​សំរឹ​ទ្ធ​ និ​ងវិ​ញ្ញាប​នបត្រ ​ខ​ណៈ​ក្រុម​ដែល​ជាប់ឈ្មោះ​​ក្នុ​ង​វគ្គ​​ជ​ម្រុះ​​​ចុ​ង​ក្រោយ​ ​ទទួល​បា​ន​រ​ង្វា​ន់​ជាទឹ​ក​ប្រា​ក់​ចំនួ​ន​ ​៥០​០​ដុ​ល្លារ​ ​និ​ង​វិញ្ញាប​ន​បត្រ​៕​