
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកន្លងមក ។ ហុង មិនា
ភ្នំពេញៈក្រសួងសុខាភិបាលកម្ពុជាប្រកាសនៅថ្ងៃទី២២ ខែឧសភាថា មានករណីឆ្លងវីរុសកូវីដ១៩ថ្មី ម្នាក់ តែមិនមានជាសះស្បើយ និងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ថ្មី ទេ។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ករណីឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ១៣៨ ៧៤១ នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៦៨០ នាក់និងករណីស្លាប់សរុប ៣ ០៥៦ នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៦ នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៩១១ នាក់៕