បាត់ដំបងៈយុវតី​ថ្នាក់​ទី ១០ ម្នាក់ ​តំណាងឱ្យ​យុវជន​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិនៅ​ទីក្រុង​ញូ​វយ៉ក សហរដ្ឋអាមេរិក ដែល​មន្ត្រីជាន់​ខ្ពស់​ក្រសួង​អប់រំ​ ចាត់ទុកថា ការចូលរួម​របស់​យុវតីរូបនេះ​ គឺជា​គំរូ​ដល់​អ្នកសិក្សា​គ្រប់រូប​ តាមរយៈ​គ្រប់​រូបភាពដើម្បី​បន្ត​អភិវឌ្ឍសមត្ថភាព​យុវជន ​ក្នុង​ឆាក​ជាតិតំបន់ និង​អន្តរ​ជាតិ។

កញ្ញា រ៉ាត់ យ៉ា​រូ គឺជា​សិស្ស​ថ្នាក់​ទី ១០ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​យុវជន​នៃ​វិទ្យាល័យ​ពេជ្រ​ចិន្តា ​ស្រុក​ភ្នំព្រឹក ខេត្ត​បា​ត់ដំ​បង ​ត្រូវបាន​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​កម្ពុជាបាន​អញ្ជើញ​​ទៅ​ចូលរួម​កិច្ចប្រជុំ​ និង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក តំណាងឱ្យ​យុវជន​កម្ពុជា។

ដំណើរ​ទស្សនកិច្ចនិង​ការ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​នេះគឺ​បាន​ធ្វើឡើង​តាំងពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ២០២៣ ហើយ​គិត​ត្រឹម​ថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៣ យុវតី​រូបនេះ ​កំពុង​ស្ថិតនៅ​សហរដ្ឋ​អាមេរិក ​នៅ​ឡើយ​។ នេះ​បើតាម​​អង្គការ​ទស្សនៈ​ពិភព​លោក​ប្រចាំ​កម្ពុជា។

​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​កម្ពុជា បានឱ្យដឹងថា យ៉ា​រ៉ូជា​អ្នកដឹកនាំ​យុវជន​ ដែល​បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ក្នុង​កិច្ច​ប្រជុំ​​ជាន់ខ្ពស់នៃ​អង្គការសហប្រជាជាតិ​ អំពី​ការតាមដាន​ការអនុវត្ត​ការកាត់បន្ថយ​ហានិភ័យ នៅ​ទីក្រុង​ញូវយ៉ក។ មិន​ត្រឹមតែ​ប៉ុណ្ណោះ យ៉ា​រ៉ូ ក៏បាន​ចែករំលែក​ពី​សកម្មភាព ​ដែល​បាន​អនុវត្ត​ជាមួយ​យុវជន និង​សិស្សា​នុសិស្ស​ដទៃទៀត ក្នុង​ការ​ផ្សព្វ​ផ្សាយ​ការចិញ្ចឹម​កូន​បែប​វិជ្ជមាននៅតាម​ផ្ទះសាលារៀន និង​សហគមន៍។

អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​កម្ពុជាបាន​បញ្ជាក់ថា៖«តាមរយៈ​ការធ្វើការ​ជាមួយ​អង្គការ​ទស្សនៈ​ពិភព​លោក​អន្តរ​ជាតិ​នៅ​កម្ពុជា បាន​សហ​ការ​ជាមួយ​អ្នកដឹកនាំ​សហគមន៍ និង​អាជ្ញាធរ ដើម្បី​ការពារ​កុមារពី​ផលប៉ះ ពាល់​នៃ​បញ្ហា​ប្រែ​ប្រួល​អាកាសធាតុ​ផងដែរ។ យ៉ា​រ៉ូ តែងតែមាន​ក្ដីសង្ឃឹមនិង​ក្ដី​ស្រមៃក្នុងការ​ធ្វើ​ជា​តំណាង​យុវជន និង​កុមារ​ នៅ​សហ​គមន៍ដើម្បី​លើកឡើង​ពី​បញ្ហា​ប្រឈម​ទៅកាន់​អ្នកដឹកនាំ​លើ​ឆាក​អន្តរ​ជាតិ»។

នៅក្នុង​វេទិកា​នៃ​កិច្ចប្រជុំ​របស់​អង្គការសហប្រជាជាតិពី​ទីក្រុង​ញូវយ៉ក កញ្ញា រ៉ាត់ យ៉ា​រ៉ូ បាន​លើក​ឡើង​ថា អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​នៅ​កម្ពុជា បាន​គាំទ្រ​នាង ​ឱ្យ​ចូលរួម​ក្នុង​​កិច្ចប្រជុំ​ជាន់ខ្ពស់​នៃ​អង្គការសហ​ប្រជា​ជាតិ ដើម្បី​លើកឡើង​ពី​បញ្ហា​ប្រឈម​នានា ​ក្នុង​សហគមន៍​ទៅកាន់​អ្នក​ដឹកនាំ​យុវជន​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ នៅ​ទី​ក្រុង​ញូវយ៉ក។

តាមរយៈ​គម្រោង​របស់​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​នៅ​កម្ពុជា បានធ្វើឱ្យ​នាង​ក្លាយទៅជា​យុវជន​ម្នាក់​ ដែលមាន​សមត្ថភាព និង​អាចជួយ​ទៅដល់​សហគមន៍​ជាពិសេស​ក្មេងៗ​​ដទៃ​ទៀត។

កញ្ញាបាន​រៀបរាប់ថា៖«ខ្ញុំគឺជា​យុវជន​នាំមុខ​នៅ​សហគមន៍​របស់ខ្ញុំ ខ្ញុំ​ចង់​ពាំ​នាំនូវ​បញ្ហា ​ដែល​បាន​កើតឡើង​ទៅ​លើ​កុមារ ដែលជា​ផ្នែក​មួយនៃគម្រោង​របស់​អង្គការ​ទស្សនៈ​ពិភព​លោក​​ប្រចាំ​កម្ពុជាដើម្បី​រួមគ្នា​ក្នុង​តំបន់ និង​អន្តរជាតិជួយ​ដល់​កុមារ ឬ​យុវជន និង​ការពារ​ពួកគេ។ ការធ្វើការ​របស់​យើងគឺ​ជំរុញ និង​លើកកម្ពស់​នូវ​ចំណេះ​ដឹង​ ដល់​ឪពុក​ម្តាយ​របស់​កុមារ»។

លោកស្រី ឈឹម រតនា ប្រធាន​យុទ្ធ​​​នា​កា​រ​នៃ​អ​ង្គកា​រ​​ទស្ស​នៈពិ​ភ​ពលោ​ក​ ​បា​ន​ប្រា​ប់​ភ្នំ​​ពេ​ញ​ប៉ុ​ស្តិ៍​នៅថ្ងៃ​​ទី២​​២​ ​ឧ​ស​ភាថា​ ​ការ​ចូ​​ល​រួ​ម ​និ​ង​សំឡេង​រប​ស់​កុ​មា​រ​ ក្មេ​ង​វ័យ​ជំ​ទ​ង់​ ​និ​ង​​យុ​វ​ជ​ន​ ​នៅក្នុ​ង​ការ​ដោះ​ស្រា​យ​ប​ញ្ហា​ នៅ​តា​ម​មូ​ល​ដ្ឋា​ន​ និ​ង​ប​​ញ្ហាស​ក​ល ​ពិ​តជា​មា​ន​សារៈ​សំ​ខា​ន់​ណា​ស់។​ ​

 

លោ​ក​ស្រី​ ​បា​ន​បន្ត​​ថា ​​អង្គ​កា​​រទ​​ស្សនៈ​ពិ​ភ​ព​លោ​ក​ ​ចា​ត់​ទុ​ក ​កុ​មារ​  ​និ​ង​យុវ​​ជន​​ជា​ដៃ​គូ​ច​ម្បង​ ស​ម្រា​ប់ក​ម្ម​វិ​ធីរ​ប​ស់រ​ប​ស់​អង្គ​​កា​រ ​ខ​ណៈ​ យ៉ា​រ៉ូ ​ជា​ប្រ​ធា​​ន​ក្លិប​យុ​វ​ជ​ន​ ប្រចាំ​នៅ​តំប​ន់​​កម្ម​វិ​ធី​ភ្នំ​ព្រឹ​ក​ ​រ​ប​ស់​អ​ង្គ​កា​រ​ទស្ស​នៈ​ពិភ​ពលោ​ក​។​

លោ​ក​ស្រី ​បាន​ប​ញ្ជាក់​ថា​៖​« ​គា​ត់​បាន​ចូ​លរួ​ម​យ៉ា​ងស​ក​ម្មជា​មួយ​ស​ក​ម្មភា​ព​ផ្សេ​ង​ៗ រ​ប​ស់​ក្លិប​យុ​វ​ជ​ន ​រួ​ម​មាន​ ​កា​រ​លើ​កក​ម្ព​ស់​ការ​យ​ល់​ដឹង​អំ​ពី​ការ​កា​រ​ពា​រ​កុមា​រ​ សិ​ទ្ធិ​កុ​មារ​ និ​ង​ការ​ផ្ត​ល់​កា​រ​ប្រឹ​ក្សាយោ​ប​ល់​ដល់​សិ​ស្ស​ជាច្រើ​ន​នៅ​ក្នុ​ង​វិ​ទ្យាល័​យ ​ដែ​ល​គា​ត់​កំ​ពុង​សិ​ក្សា​។​ ​គា​ត់​បាន​ចូ​ល​រួម​ជា​មួ​យ​ក្លិបយុ​វ​ជ​នដើ​ម្បី​ផ្តួច​ផ្តើ​ម​គ​ម្រោ​ង ​កា​ររៀ​ន​សូត្រ​នៅ​តា​មស​ហ​គ​ម​ន៍ ​រ​ប​ស់​អ​ង្គ​កា​រ​​ទ​ស្សនៈ​ពិ​ភ​ព​លោ​ក​ ដើ​ម្បី​គាំ​ទ្រ​ដល់​សិ​ស្ស ​និ​ង​គ្រួសា​រ​ងា​យរ​ង​គ្រោះបំ​ផុ​ត ​នៅ​តំប​ន់​គោ​លដៅ​»​។​  ​

ជា​ង​នេះទៅ​ទៀ​ត​ ​គាត់​បា​ន​កៀ​រគ​រ​ធ​នធា​ន​ពីស​ហ​គ​ម​ន៍​ស​ម្រាប់​កា​រ​អភិ​វឌ្ឍ​សា​លា​រៀ​ន​ និ​ង​កា​រ​ងា​រ​សង្គ​ម​ផ្សេ​ងៗ​ ​ដែ​ល​រួម​ចំ​ណែក​ដ​ល់​ការ​បញ្ឈ​ប់អំ​ពើ​ហិ​ង្សាលើ​កុ​មា​រ​ ក្នុ​ង​ស​ហគ​ម​ន៍​។ ​គា​ត់​​គឺ​ជា​ធន​ធា​ន​ម្នា​ក់​ដ៏សំ​ខាន់​នៅ​ក្នុ​ង​សាលា​ ​ស​ម្រាប់​កា​រដឹក​នាំ​សក​ម្ម​ភាព​សា​លា​​។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ថ្លែង​ថា ការចូលរួម​របស់​សិ​ស្ស រ៉ាត់ យ៉ា​រ៉ូ នៅ​សហរដ្ឋអាមេរិក គឺជា​ការបន្ត​លើកទឹកចិត្ត​ដល់​អ្នកសិក្សា​គ្រប់រូប​ ដែលជា​យុវជន​សតវត្សរ៍​ទី២១​តាម​រយៈ​គ្រប់​រូបភាព ​ដើម្បី​បន្ត​អភិវឌ្ឍសមត្ថ​ភាព​យុវជន ​ក្នុង​ឆាក​ជាតិតំបន់ និង​អន្តរ​ជាតិ។

ក្រសួង​អប់រំ សូម​ស្វាគមន៍​និង​លើកទឹកចិត្ត​ ចំពោះ​កិច្ចសហការ​វិជ្ជមានរ​វាង​ក្រសួង-ស្ថាប័នដៃគូរ​អភិវឌ្ឍន៍ និង​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុងការ​លើកកម្ពស់​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​យុវជន និង​កម្មវិធីសិក្សា​ផ្សេងទៀត​ ដែល​ស្រប​នឹង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ឆ្នាំ២០១៩-២០២៣ ក្នុងន័យ​ចូលរួម​លើកកម្ពស់​គុណ​ភាព​យុវជន​ សម្រាប់​ការចូល​រួម​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។

លោកបាន​បញ្ជាក់ថា៖«យុវជន​សតវត្សរ៍​ទី២១ ជា​យុវជន​បន្តវេន និង​ជា​សសរទ្រូង​ សម្រាប់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ នៅ​ឆ្នាំ​២០៣០ និង​២០៥០។ ដូចនេះ យុវជន ត្រូវ​បន្ត​ទទួលបាន​នូវ​ការអភិវឌ្ឍ​លើ​គ្រប់​ទិដ្ឋភាពនិង​តាម​គ្រប់​រូបភាព»។

ជាមួយនឹង​ការមើលឃើញ​នេះ លោក រស់ សុ​វាចា លើកឡើង​ថា ក្រសួង​អប់រំនឹង​បន្ត​គាំទ្រ​ដល់​កម្មវិធី​អភិវឌ្ឍ​ន៍យុវជន ​ទាំង​បំ​ណិ​នប​ច្ចេកទេស និង​បំ​ណិ​ន​ទន់ ដោយ​ផ្តោតលើ​បំ​ណិ​ន​សតវត្សរ៍​ទី២១ និង​ការលើកកម្ពស់​ភាពជា​អ្នកដឹកនាំហើយ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈទាំង​ការអប់រំការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បំ​ណិ​ន​ទន់ ដែលជា​យុទ្ធ​សាស្ត្រ​ស្នូល​ផង​ដែរ។

លោកបន្ថែម​ថា​៖«ដើម្បីឱ្យ​យុវជន​មាន​សមត្ថភាព​ចូលរួម​ដោះស្រាយ​បញ្ហា​រួម​របស់​ប្រទេសជាតិ មាន​ភាព​ក្លាហាន និង​មាន​ភាព​ឈ្លាស​វៃ​ ក្នុងការ​បញ្ចេញ​មតិ មាន​សមត្ថភាព​ត្រិះរិះ​ពិចារណាសិក្សា​ស្រាវជ្រាវ ចែក​រំលែក​គំនិត និង​ជំនាញ​ក្នុងការ​និយាយ​ជា​សាធារណៈ ប្រកបដោយ​ក្រមសីលធម៌ និង​ចំណេះដឹង​ពិតប្រាកដ។ ការផ្តល់​ឱកាស​ឱ្យ​យុវជន​បញ្ចេញ​គំនិត​យោបល់​បង្ហាញ​ទេពកោសល្យ ដើម្បី​បង្កើត​សង្គម​ពុទ្ធិ និង​ការធ្វើ​សុខដុម​នីយកម្ម​ សម្រាប់​ទាំង​អស់​គ្នាការបង្កើត​ទំនាក់​ទំនង​ល្អរវាង​យុវជន និង​យុវជន និង​ការលើកកម្ពស់​តម្លៃ​មិត្ត ភាពនិង​សន្តិភាព»៕