ភ្នំពេញៈ ក្រុម​ការ​ងារ​បច្ចេ​កទេ​សក្រ​សួ​ងម​ហា​ផ្ទៃ ក្រសួ​ងប​រិ​ស្ថាន និង​ភាគីពាក់ព័​ន្ធសំខា​ន់ៗ​មួយចំ​នួ​​ន​ទៀត​បា​នបើ​កកិ​ច្ច​ប្រជុំ​ពិគ្រោះ​យោ​បល់​លើក​ម្រ​ងសេ​វា​រដ្ឋ​បា​លក្នុ​ង​វិ​ស័​យប​រិ​ស្ថាន​ ដើម្បីរៀបចំនី​​តិវិធីនៃ​ការប្រើ​ប្រាស់​ប្រ​ព័ន្ធក​ម្រៃសេ​វារ​ដ្ឋបា​លក្នុង​វិស័​យ​បរិ​ស្ថាន​នៅ​ថ្នាក់​ក្រោម​ជាតិ​នា​ថ្ងៃ​ទី២​២​ខែ​ឧស​ភា។

លោក​លេង វី​រដ្ឋលេ​ខាធិ​ការ​ក្រសួ​ងម​ហាផ្ទៃ​បាន​ឱ្យថ្លែ​ងថា​កិច្ចប្រ​ជុំនេះ​បា​ន​ធ្វើការ​ពិភា​ក្សាគ្នា​ពិគ្រោះ​យោបល់​គ្នា​ដើម្បី​រៀប​ចំនីតិ​វិធីនៃការប្រើ​ប្រា​ស់ប្រព័ន្ធ​ក​ម្រៃសេ​វារ​ដ្ឋបា​ល​ក្នុង​វិស័​យ​បរិ​ស្ថា​ន​នៅថ្នាក់​ក្រោមជាតិ​ដែល​មាន​ការ​គ្រប់​គ្រង​ប្រ​ព័ន្ធ​លូ ប្រ​ព័ន្ធប្រ​ព្រឹត្តិ​កម្ម​ទឹក​កខ្វ​ក់ជា​ដើម។​

លោក​បាន​ប​ន្តថា​៖«កិច្ច​ពិគ្រោះ​យោប​ល់បា​ន​ផ្តោត​លើ​ចំ​ពោះកិ​ច្ច​សហ​កា​រ​និង​ការ​គាំទ្រក្នុងការ​អនុវត្តកំណែ​ទម្រង់​វិមជ្ឈការ និង​វិស​ហ​មជ្ឈ​កា​រដែ​លបា​ន​ធ្វើឱ្យ​កំណែទ​ម្រង់​នេះកា​ន់តែ​ល្អប្រ​សើរ​ជា​បន្ត​ប​ន្ទា​ប់ម​ក​ដ​ល់​ពេល​នេះ»។​នេះ​បើ​យោង​តាម​ក្រសួ​ង​មហា​ផ្ទៃ។

លោកលេង វី​បាន​បន្តថា​តាម​រយៈ​កិ​ច្ចប្រ​ជុំ​នេះ​ក្រសួង​ម​ហាផ្ទៃ​ក៏បា​នពិ​និត្យ​ទៅលើ​ប្រ​កាស​រួម​និង​ប្រកា​សអ​ន្ត​រក្រ​សួង ដើម្បីពិ​និត្យ​និង​ចង​ក្រង​ទៅលើ​ប្រភេ​ទសេ​វាដែល​ស្ថិត​នៅ​ក្នុង​សម​ត្ថកិ​ច្ចរ​បស់រ​ដ្ឋបាល​ក្រុង​ ស្រុក​ឱ្យស្ថិ​ត​នៅ​ក្នុង​សេចក្តី​ព្រាង​ប្រកា​សអ​ន្ត​រក្រ​សួង​ថ្មីមួ​យដា​ច់ដោ​យឡែ​ក​ពី​រដ្ឋ​បាល​រាជ​ធា​នី និ​ង​រដ្ឋ​បាលឃុំ​ សង្កាត់។

លោកបា​នប​ន្ថែម​ថា​ការ​ងា​រនេះ​ពិត​ជា​ត្រូវ​កា​រពិ​ភាក្សា​និ​ងកា​រផ្ត​ល់ធា​តុចូ​ល​លម្អិ​ត ព្រោះសុ​ទ្ធ​សឹង​តែជា​ការងា​រដែល​មា​ន​លក្ខណៈ​បទ​ដ្ឋា​ន និង​បច្ចេ​កទេ​សទៅ​លើកា​រគ្រ​ប់គ្រង​ប្រព័ន្ធ​លូ ​និង​ប្រព័​ន្ធប្រ​ព្រឹត្តិក​ម្មទឹ​កក​ខ្វក់។

ក្នុង​ឱកា​សនោះ​ដែរ​ ​លោកបួ​ន ហេង​ប្រធាននា​យ​កដ្ឋា​នមុ​ខងារ និង​ធន​ធា​ន​នៃអ​គ្គ​នាយ​ក​ដ្ឋា​នរ​ដ្ឋបា​ល ក្រ​សួង​មហា​ផ្ទៃក៏​បាន​ធ្វើ​បទ​បង្ហាញ​អំ​ពី​មូល​ដ្ឋាន​គ​តិយុ​ត្ត សា​វ​តារ​នៃ​ការ​រៀប​ចំកា​រប្រកា​សអ​ន្តរ​ក្រ​សួ​ង ​និងកម្រ​ងសេវា​រដ្ឋបាល​ក្នុង​វិស័យ​បរិ​ស្ថាន​ជូន​អង្គ​ប្រ​ជុំទាំង​មូល​ជ្រា​បផ​ង​ដែរ​។

លោក​បាន​លើក​ឡើង​ថា​ក្រសួ​ងម​ហាផ្ទៃ​ក៏បា​ន​ចង​ក្រង​ និង​ប្រមូ​ល​ផ្តុំ​ប្រភេ​ទ​សេ​វា​ស្ថិត​ក្នុ​ង​ស​មត្ថ​កិ​ច្ច ​ដើម្បី​ពិនិ​ត្យ​សម្រេច​របស់​រដ្ឋ​បាល​ក្រុង​ ស្រុក ​ខណ្ឌ​ដាច់​ដោយ​ឡែក​ ​ពីប្រ​ភេទ​សេវា​រដ្ឋ​បា​លរ​ស់​រដ្ឋ​បាល​រា​ជធា​នី ​ខេ​ត្ត ​និង​រ​ដ្ឋបា​លឃុំ​ស​ង្កាត់​ផង​ដែរ។

ក្រៅ​ពី​ពិ​គ្រោះយោប​ល់លើ​ក​ម្រ​ងសេ​វា​រ​ដ្ឋបា​លក្នុ​ង​វិស័​យប​រិ​ស្ថា​នហើ​យនោះ​ អ​ន្ត​រក្រ​សួ​ងក៏​បា​នពិភា​ក្សា​លើកា​រស្នើ​សុំប​ង្កើត ក្រុម​ការ​ងា​រប​ច្ចេ​កទេ​សអ​ន្តរ​ក្រ​សួង​ដែលមា​នកា​រចូ​លរួ​ម​ពី​មន្ត្រី​បច្ចេ​កទេ​សរ​បស់​ក្រសួ​ងម​ហាផ្ទៃ​ ​និងក្រ​សួ​ងប​រិស្ថាន ព្រម​ទាំង​ក្រសួ​ង​ពាក់​ព័ន្ធ​ដើម្បី​ធ្វើកា​រសិ​ក្សា​រៀប​ចំ​រ​ចនាស​ម្ព័ន្ធ​ខ្នា​តប​ទ​ដ្ឋា​ន ​ការ​គ្រ​ប់គ្រ​ង​ប្រ​ព័ន្ធ​លូ ​និង​ប្រព័ន្ធ​ប្រព្រឹ​ត្តិកម្ម​ទឹក​កខ្វក់​ដើម្បី​អាច​មាន​មូល​ដ្ឋាន​ក្នុង​ការ​ចង​ក្រ​ងសេ​វា​រដ្ឋ​បាល​បាន។​

ជុំវិញ​ការ​ស្នើឱ្យ​បង្កើ​ត ​ក្រុម​ការ​ងារ​បច្ចេ​ក​ទេស​អ​ន្តរ​ក្រសួ​ងនេះ​ដែរ​ លោក​លេង វី​ បានឯក​ភាព​ចំពោះ​ការបង្កើត​ក្រុមការ​ងារ​បច្ចេក​ទេស​នេះ​ព្រម​ទាំង​បាន​ណែនាំ​ឱ្យក្រុ​មកា​រងា​រ​ខិ​តខំ​បំពេញ​តួ​នាទី​ភា​រកិច្ច​ដើម្បីប​ង្កើន​ភាព​ងា​យស្រួ​ល​ និង​ការអនុវត្ត​ការ​រៀប​ចំសេ​វារ​ដ្ឋបា​ល​នេះកា​ន់តែ​មា​នប្រ​សិទ្ធ​ភាព​ថែម​ទៀត​៕