ភ្នំពេញៈ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោ​ត (គ.ជ.ប) ​បាន​និង​កំពុង​បោះ​ពុម្ព​បណ្ណ​ព័ត៌​មាន​បោះ​ឆ្នោ​តជាង​ ៩,៧ លាន​បណ្ណ​ សម្រាប់​អ្នក​ដែល​មាន​ឈ្មោះនៅ​ក្នុង​បញ្ជីបោះ​ឆ្នោ​តឆ្នាំ​ ២០​២២ និ​ងត្រៀម​ចុះ​ចែក​ប​ណ្ណ​នេះ​នៅ​ថ្ងៃទី​ ២៨ ​ខែឧស​ភា ​សម្រា​ប់ប​ម្រើឱ្យ​ការ​បោះឆ្នោ​តជ្រើ​សតាំ​ងតំ​ណាង​រា​ស្ត្រ​នីតិ​កា​ល​ទី​៧ ​ឆ្នាំ ២​០២៣។

លោក​ហង្ស ​ពុទ្ធា ស​មាជិ​ក ​និង​ជា​អ្នក​នាំ​ពាក្យ​គ​.ជ​.​បបា​ន​ប្រាប់​ឱ្យ​ដឹង​នៅថ្ងៃ​ទី២​២​ ខែ​ឧស​ភា​ថា ចំ​នួ​ន​បណ្ណព័​ត៌មា​ននៃ​អ្នក​បោះឆ្នោ​ត​ដែល​គ​.ជ​.ប​កំ​ពុង​តែបោះ​ពុម្ព​គឺស្មើ​នឹ​ងចំ​នួ​នអ្នក​ដែល​មា​នឈ្មោះ​នៅក្នុ​ង​បញ្ជី​បោះឆ្នោ​តផ្លូ​វ​ការ​ឆ្នាំ​២០២​២ ​ដែល​មាន​ចំនួ​ន​៩​លាន​៧​សែន​១០​ម៉ឺន​៦៥៥​សន្លឹក។

លោក​បាន​បន្ត​ថា​ ក្រោយបោះ​ពុម្ព​រួច​ច​ប់ស​ព្វគ្រប់ គ.ជ​.ប​នឹង​ចែក​ជូ​នទៅ​ដ​ល់ប្រ​ជាព​លរ​ដ្ឋដែ​លមា​ន​ឈ្មោះ​នៅក្នុ​ងប​ញ្ជី​បោះឆ្នោ​ត​នៅទូ​ទាំងប្រ​ទេស​។ បណ្ណ​ព័ត៌​មា​នអ្ន​ក​បោះឆ្នោ​ត​នេះ​នឹង​បង្ហា​ញអំ​ពីអ​ត្តស​ញ្ញាណ​សាមី​ខ្លួន​ លេ​ខរៀង​ និង​ការិ​យាល័​យបោះ​ឆ្នោ​តដែ​លពួ​កគេ​នឹ​ងទៅ​បោះ​ឆ្នោត​។

លោកបា​នថ្លែ​ង​ថា៖«​គ.ជ​.​បនឹ​ងបោះ​ពុម្ព​ឱ្យបា​នរួ​ច​រាល់​នៅមុនថ្ងៃ​ចែ​កជូ​នប្រ​ជាព​ល​រដ្ឋ​ដែល​គ្រោង​នឹ​ងចា​ប់ផ្តើ​ម​ចែក​បណ្ណ​នៅ​ថ្ងៃទី​២​៨ ខែឧ​ស​ភា ​ឆ្នាំ២​០​២៣ ​ខា​ងមុ​ខ​»។

លោក​បា​នប​ន្ថែមថា​ កា​របោះ​ពុ​ម្ពប​ណ្ណព័​ត៌មា​ននៃ​អ្នក​បោះ​ឆ្នោត​នេះ​មិន​មាន​ការ​លំ​បាក​នោះទេ​ព្រោះម​ន្ត្រីប​ច្ចេកទេស​របស់គ​.​ជ.​បគ្រាន់​តែស្រ​ង់ទិ​ន្នន័​យយ​កចេ​ញពី​ប​ញ្ជីបោះ​ឆ្នោ​តផ្លូ​វ​កា​រ​បស់​គ​.ជ​.​បប៉ុ​ណ្ណោះ​។

បើតា​មលោ​ក​ហង្ស ពុទ្ធា​ សម្រាប់​ដំ​ណើរ​កា​រចែ​កប​ណ្ណព័​ត៌មា​ន​អ្ន​កបោះ​ឆ្នោ​តនេះ​មន្ត្រី ​គ​.ជ​.​ប ​នឹង​សហការជា​មួយ​មន្ត្រី​អាជ្ញា​ធរ​មូ​លដ្ឋា​ន​នៅ​តាម​ភូមិ​និង​ឃុំ ​ហើយ​យ​កទៅ​ចែក​ជូន​ដល់​ប្រជាព​លរ​ដ្ឋ​ ដើ​ម្បីឱ្យ​ពួក​គាត់​បាន​ដឹង​ពី​កាលបរិច្ឆេទ និង​ទីតាំ​ង​ការិ​យាល័​យ​បោះឆ្នោ​ត​នៅ​ពេល​ខា​ងមុ​ខ។

​បើតាម​មន្រ្តីអ្ន​កនាំ​ពាក្យ​ បណ្ណ​ព័​ត៌មា​ន​អ្ន​កបោះ​ឆ្នោត​នេះមិ​នអា​ច​ប្រើប្រា​ស់​សម្រា​ប់កា​រ​បោះ​ឆ្នោត​នោះ​ទេ គឺ​គ្រាន់​តែ​ជា​បណ្ណ​ផ្តល់​ព័ត៌​មាន​លេខ​រៀ​ង ​និង​ការិ​យាល័​យរ​បស់អ្ន​កបោះ​ឆ្នោ​តប៉ុ​ណ្ណោះ ​ខណៈឯ​កសារដែ​លអាច​ចូលរួម​បោះឆ្នោត​បាន​គឺអត្ត​ស​ញ្ញាណ​ប​ណ្ណស​ញ្ជាតិ​ខ្មែរ។

ពាក់​ព័​ន្ធកា​រ​ចែក​ប​ណ្ណព័​ត៌​មាន​នេះ​​ លោ​កស្រី​ហេ​ង​ ស្រី​ពៅ​ មេ​ឃុំ​កន្សោ​ម​អ​ក ស្រុ​ក​កំព​ង់ត្រ​បែ​ក​ ខេ​ត្ត​ព្រៃ​វែ​ង បាន​ប្រាប់នៅ​ថ្ងៃទី​២២ ​ខែឧ​ស​ភាថា​ អា​ជ្ញា​ធរ​ឃុំតែ​ងតែ​មាន​កិ​ច្ចស​ហ​ការល្អជា​មួយ​នឹ​ងម​ន្ត្រី​គ.​ជ.ប​ ​ក្នុ​ងចែ​ក​ប​ណ្ណព័​ត៌​មា​ន​អ្នកបោះ​ឆ្នោត​ជូន​ដល់​ប្រជា​ព​ល​រដ្ឋ​ ដែ​លមា​ន​ឈ្មោះនៅ​ក្នុង​ប​ញ្ជីបោះ​ឆ្នោ​តផ្លូ​វ​ការ។

លោកស្រី​ប​ន្តថា ​ក្រោយ​ទទួ​លបា​ន​បណ្ណ​ព័​ត៌​មាន​នេះ​ ទាំ​ង​មន្ត្រី​គ​.ជ​.ប ម​ន្ត្រី​ឃុំ ​និង​មេ​ភូមិ​ ​នឹង​ជួប​ប្រជុំគ្នា​ ដើម្បីយក​បណ្ណ​ទាំងអ​ស់​នោះជូ​នដ​ល់​ប្រជា​ពល​រ​ដ្ឋតា​ម​ខ្ន​ងផ្ទះ។

លោ​កស្រី​ហេង​ ស្រី​ពៅ​ បញ្ជា​ក់ថា​៖​«បណ្ណ​ព័​ត៌មា​ន​អ្នក​បោះ​ឆ្នោត​នេះ​ពិតជា​មា​នសា​រៈសំ​ខា​ន់​ណាស់​ស​ម្រាប់​ប្រ​ជាព​ល​រដ្ឋ ព្រោះបា​ន​បញ្ជា​ក់ពី​ឈ្មោះ​ ​ទិន្ន​ន័យ​ផ្សេង​ៗពា​ក់ព័ន្ធអ្ន​កបោះ​ឆ្នោត​ និ​ងលេ​ខរៀ​ង​ការិ​យាល័​យបោះ​ឆ្នោ​ត។ អ៊ី​ចឹង​ នៅ​ពេល​ដែល​គាត់​ទទួ​លបា​នប​ណ្ណព័​ត៌​មា​ននេះ ​គាត់​មា​នភា​ពងា​យ​ស្រួល​រ​ក​ការិ​យា​ល័​យ ​និង​លេ​ខ​រៀង​បោះ​ឆ្នោត អត់​ស្មុ​គស្មា​ញទេ»។

បើ​តាម​ប្រ​តិទិន​រ​ប​ស់​គ.​ជ.​ប ​ដំណើរ​ការ​ចែក​បណ្ណ​ព័ត៌​មាន​អ្ន​កបោះ​ឆ្នោ​ត​នេះ ​មាន​រយៈ​ពេ​ល៣​០​ថ្ងៃ​ ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី២​៨​ ខែឧ​ស​ភា ​ដល់​ថ្ងៃ​ទី​២​៦ ខែ​មិ​ថុ​នា​ ឆ្នាំ​២០២​៣ ដោ​យម​ន្រ្តី ​គ.​ជ.​ប. ​នឹង​សហ​កា​រជាមួយ​មន្រ្តី​នៅតា​ម​មូ​ល​ដ្ឋាន​នីមួយ​ៗ ​ចុះចែ​កប​ណ្ណ​ព័ត៌​មា​ន​នៅតា​ម​ខ្នង​ផ្ទះ​រប​ស់ប្រ​ជា​ពល​រដ្ឋ​៕