
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកាលពីកន្លងមក ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសនៅថ្ងៃទី ២៣ ខែឧសភាថា មានករណីឆ្លងវីរុសកូវីដ ១៩ ថ្មី ៣ នាក់បន្ថែមទៀត សុទ្ធតែប្រភេទអូមីក្រុងទាំងអស់ ប៉ុន្តែមិនមានអ្នកជាសះស្បើយ និងអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ថ្មីទេ។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ ករណីឆ្លងជំងឺកូវីដ ១៩ សរុបមានចំនួន ១៣៨ ៧៤៤ នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៦៨០ នាក់ និងករណីស្លាប់សរុប ៣ ០៥៦ នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៦ នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៩១៤ នាក់៕