ភ្នំពេញៈ រដ្ឋ​សភា​កម្ពុ​ជា​ និង​ក្រុម​ប្រឹ​ក្សាស​ភាទឹ​កអា​ស៊ី (AAWC) បាន​ពិភា​ក្សា​គ្នា ដើម្បី​រក​ដំ​ណោះ​ស្រាយ​លើប​ញ្ហា​ទឹក ​ខណៈ​ដែល​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ាន​កំពុង​តែជួ​បប្រទះ​បញ្ហា​ទឹក​ទាំង​នៅ​រដូវ​ប្រាំង ​និងរ​ដូវ​វស្សា​ដោយ​សារ​បញ្ហា​ប្រែប្រួ​ល​អាកា​ស​ធាតុ។

ការ​ពិភា​ក្សា​នេះត្រូ​វបាន​ធ្វើ​ឡើង​ក្នុង​ជំនួ​ប​រវា​ង​លោក​ស្រី ​ឃួន​ សុដា​រី អនុ​ប្រធា​ន​ទី២​ នៃ​រដ្ឋ​ស​ភាក​ម្ពុជា​នាថ្ងៃ​ទី ២៣ ​ខែ​ឧស​ភា ​ជាមួយ​នឹង​លោក​ ចែ អ៊ី​លប្យុន (Jae-il Byun) ប្រធាន ​AAWC ​ក្នុង​ឱកាស​ដែល​លោក​ដឹក​នាំគ​ណៈប្រ​តិភូ​មក​ចូល​រួមកិ​ច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិ​បាល​ទឹក​នៃស​ភា​អាស៊ី​លើក​ទី​៥​ នៅ​កម្ពុ​ជា​ចាប់​ពី​ថ្ងៃទី​ ២៣ ​ដល់ ​២៥ ខែឧ​សភា ឆ្នាំ​​នេះ។

លោក​ស្រី ឃួ​ន សុ​ដារី ​បាន​ថ្លែង​​ក្នុង​ឱកា​សនោះ​ថា នៅ​ក្នុង​ដំណា​ក់​កាល​នៃការ​ប្រែ​ប្រួល​អា​កាស​ធា​តុ ​និង​ការ​ប្រែ​ប្រួល​សណ្តា​ប់ធ្នា​ប់​ពិភ​ព​លោក ​សន្តិ​សុ​ខ​ស្បៀង ​គឺមា​ន​សារៈ​សំ​ខាន់​ខ្លាំ​ងណា​ស់ ដើម្បី​ធានា​បាន​នូវ​ការ​បម្រើ​ជូន​ប្រ​ជាជ​នក្នុ​ងពេ​លដែ​លមា​ន​វិប​ត្តិ​សង្គ្រា​ម​កើត​ឡើង។ ហេ​តុដូ​ច​នេះ សន្តិ​សុខ​ទឹក​ពិត​ជា​មាន​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​វិស័​យ​ជា​ច្រើន​ដើម្បី​ជំ​រុញ​ការ​អភិ​វ​ឌ្ឍ​ប្រ​កប​ដោ​យចី​រ​ភាព។

លោក​ស្រីថ្លែ​ងថា​៖«ការគ្រ​ប់គ្រ​ង និង​ត្រួត​ពិនិត្យ​លើ​បរិមាណ​ និង​គុណភាព​ទឹក​ទាម​ទារ​នូវ​ការ​យល់​ដឹង​អំពី​វិទ្យា​សាស្រ្ត ​បរិ​ស្ថាន​ ​សង្គ​ម​ និង​តម្រូវ​ការ​របស់​មនុស្ស ជាពិសេស ការ​វិនិ​យោគ​លើ​ការ​កសាង​ធន​ធាន​មនុស្ស​ បច្ចេក​ទេស និង​ហេ​ដ្ឋារ​ចនា​សម្ព័ន្ធ​ទឹក»។ នេះ​បើ​យោង​តាម​កំណត់​ហេតុ​កិច្ច​ប្រជុំ​ដែល​ផ្សព្វ​ផ្សាយ​ដោយ​រដ្ឋ​សភាក​ម្ពុជា​នា​ថ្ងៃទី​២៣ ​ខែឧ​ស​ភា។

លោក​ស្រី​ឃួន ​សុដារី​ ក៏បា​នថ្លែ​ង​អំណ​រ​គុណ​ដ​ល់លោ​ក​Jae-il Byu​n ​ដែល​បា​នប​ង្កើ​តស្ថា​ប័ន​អប់រំ និង​វេជ្ជ​សា​ស្ត្រ​សម្រាប់​ការ​អប់​រំ ​និង​ពេទ្យ​ស្ម័គ្រ​ចិត្ត​ ដែ​លរួ​មមា​ន​អ្នក​ស្ម័​គ្រ​ចិត្ត​ស​ម្រា​ប់សេ​វា​អ​ប់រំ​នៅ​អាស៊ី​ ​(VESA)​សម្រាប់​ការ​ងារ​ស្ម័​គ្រ​ចិត្ត​ផ្នែ​កអ​ប់​រំនៅ​កម្ពុ​ជា ​និង​សម្រា​ប់កា​រ​ពង្រឹ​ង​សម​ត្ថភា​ព​ជា​តិ។ តាម​រ​យៈគំ​និ​ត​ផ្តួច​ផ្តើម​នេះ​ សា​លាE​whaSrang​នៅខេ​ត្តកំ​ពង់​ស្ពឺ ត្រូវ​បាន​ប​ង្កើ​តឡើ​ង​ ដោយ​មា​ន​ការ​ផ្គ​ត់ផ្គង់​ទឹកស្អា​តស​ម្រាប់​សិ​ស្សសា​លា​នេះតា​មរ​យៈ​ជំនួយ​AAWC។

លោក​ស្រី​បន្ត​ថា ​សភាក​ម្ពុជា​AAWC​ព្រម​ទាំង​ស្ថាប័​ន និ​ងអា​ជ្ញា​ធរ​មាន​សមត្ថ​កិច្ច​កម្ពុជា​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​រិះរ​ក​វិធី​សាស្រ្ត​ និង​បច្ចេ​កទេ​ស ​ដោះស្រា​យ​បញ្ហា​ទឹក​ ដែលបាន​និង​កំពុ​ងអ​នុ​វ​ត្តក្នុ​ងខេ​ត្តកំ​ពង់​ស្ពឺ​ និង​គម្រោង​ពង្រី​កប​ន្ថែម​ទៀត​ទៅ​ខេត្ត​កំ​ពង់​ធំ។​ក្នុងនោះ​រួម​មាន​ការ​ផ្គត់​ផ្គង់​ទឹកទៅ​កាន់​ទីកន្លែង​ដែល​ខ្សត់​ខ្សោយ​​ទឹក​ កា​រធ្វើ​ទំ​នើប​កម្ម ​និង​សុ​ខុមា​ល​ភាព​ទឹ​ក ​ការ​គ្រ​ប់គ្រ​ង​ទឹ​កស្អាត និង​ការ​អប់​រំប្រ​ជាជន​ឱ្យ​យល់​ដឹង​បន្ថែម​ចំណេះ​ដឹ​ង​ពា​ក់ព័​ន្ធនឹ​ង​ទឹ​ក។

លោកស្រី​ឃួ​ន ​សុដារី​ បា​នលើ​ក​ឡើង​ថា ​កិច្ច​សហ​ប្រ​តិប​ត្តិកា​ររ​វាង​កម្ពុ​ជា ​និង​AAWC​មានកំ​ណើន​ល្អប្រ​សើរ​ជាប​ន្តប​ន្ទាប់​ផង​ដែរ។​ លោក​ស្រីបា​នប​ញ្ជា​ក់ថា​៖«​រ​ដ្ឋស​ភាសូមលើ​កទឹ​កចិ​ត្តដ​ល់គ្រ​ប់ភា​គីពា​ក់ព័​ន្ធពិ​និត្យស​ក្តានុ​ព​លឱ្យ​អស់​ល​ទ្ធភាព​ក្នុង​ការ​បង្កើ​នកា​ររិះ​រ​កដំ​ណោះ​ស្រាយ​ ផ្លា​ស់ប្តូ​រ​បទ​ពិសោ​ធន៍​ ជំនា​ញ ចំណេះ​ដឹង ពាណិ​ជ្ជក​ម្ម និង​វិនិ​យោគ​រវា​ងប្រ​ទេ​ស​ទាំង​២​ឱ្យ​កាន់​តែល្អ​ប្រ​សើរ​ប​ន្ថែ​មទៀ​ត​ដើម្បី​នាំ​ម​ក​នូវ​កំណើ​ន​សេ​ដ្ឋកិ​ច្ចរួ​ម​ និង​វិបុល​ភាព​សម្រាប់ប្រ​ជាជ​ន​ទាំង​២»។

លោក​Ja​e-​il​ ​By​unបា​នក​ត់​សម្គា​ល់​ថា​៖«​ដោ​យសា​រ​តែប​ញ្ហាប្រែប្រួល​អាកា​ស​ធាតុ​ ​ប្រទេ​សជា​ច្រើន​ក្នុង​តំបន់​អាស៊ា​ន​ជួប​ប្រ​ទះប​ញ្ហាទឹ​កទាំ​ង​នៅរ​ដូ​វប្រាំ​ង ​និង​រ​ដូវ​វស្សា។ នោះ​គឺគ្រោះ​ទឹ​កជំ​នន់​ និ​ង​កង្វះ​ទឹក​ប្រើប្រា​ស់​នៅ​រដូវ​រាំង​ស្ងួត»។ នេះ​បើ​យោង​តាម​កំណត់​ហេតុ​ដដែ​ល​នេះ​។

លោកបា​នថ្លែ​ង​បន្តថា ​វេទិកា​AAWC​នេះ​នឹង​ប្រមូលផ្តុំ​នូ​វថ្នា​ក់ដឹ​កនាំ​ អ្ន​ក​ធ្វើគោ​ល​នយោ​បា​យ ​អ្នក​​ជំ​នា​ញប​ច្ចេក​ទេស​មក​ពី​ស្ថាប័​នពា​ក់​ព័ន្ធ​ដើម្បី​ធ្វើកា​រពិ​ភា​ក្សា ​និង​រក​ដំ​ណោះ​ស្រាយ​ផ្សេ​ង​ៗលើ​ប​ញ្ហា​ទឹ​ក រួម​មាន​ការ​គ្រប់​គ្រង​ធន​ធា​ន ប​រិ​មា​ណ ​និ​ង​គុ​ណភា​ព​ទឹកផង​ដែរ៕