​ភ្នំពេញៈ យ៉ាងហោច​មាន​មនុស្ស​រហូតដល់​ ១៣ ​នាក់​បាន​ស្លាប់ និង​ ៥៨ ​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ក្នុង​រយៈពេល ​២ ​ថ្ងៃ​មកនេះ​។​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​នៅ​ថ្ងៃទី​ ២៣ ខែឧសភា ឆ្នាំ​ ២០២៣ ​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ រហូតដល់ ​៩​ នាក់ របួសធ្ងន់ ១៧​ នាក់ និង​រងរបួស​ស្រាល ៣៤​ នាក់ ។​

​យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស ចេញ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សា​ធា​រណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​ ២៣ ឧសភា បាន​បញ្ជាក់ថា គ្រោះថ្នាក់​ច​រា​ចរណ៍​ដែល​បង្កឱ្យមាន​មនុស្ស​ស្លាប់ និង​រងរបួស​សរុប​ចំនួន ៦០​ នាក់​នេះ គឺ​កើតឡើង​ដោយ​​សារ​ការប៉ះទង្គិចគ្នា​ចំនួន ១៦ ​លើក មាន​កត្តា​ល្បឿន ៤ ​លើក មិន​គោរព​សិទ្ធិ ៣​ លើកមិន​ប្រកាន់​ស្តាំ ៣​ លើក បើក​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ១​ លើក បត់​ក្នុងស្ថានភាព​គ្រោះថ្នាក់ ២ ​លើក ស្រវឹង ១​ លើក និង​កត្តា​យានយន្ត ២ ​លើក​។​

​ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​កាលពី​ថ្ងៃទី​ ២២ ខែឧសភា​ បណ្តាលឱ្យ​មនុស្ស​ស្លាប់ ៤​ នាក់ របួសធ្ងន់ ៤​ នាក់ និង​ស្រាល ៣​ នាក់។​

​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឱ្យមាន​មនុស្ស​ស្លាប់ និង​របួស​សរុប​ចំនួន ១១ ​នាក់ កាលពី​ថ្ងៃទី​ ២២ ឧសភា គឺ​កើតឡើង​ដោយសារ​ការប៉ះទង្គិច គ្នា​ចំនួន ៧​ លើក មាន​កត្តា​ល្បឿន ៣​ លើក មិន​គោរព​សិទ្ធិ​អាទិភាព​ ៣ លើក និង​បត់​នៅក្នុង​ស្ថានភាព​គ្រោះ​​ថ្នាក់ ១​ លើក​៕