
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកន្លងមក ។ ហុង មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជា ប្រកាសនៅថ្ងៃទី ២៤ ខែឧសភាថា មានករណីឆ្លងវីរុសកូវីដ ១៩ ថ្មីម្នាក់បន្ថែមទៀត ជាប្រភេទអូមីក្រុងទាំងអស់ ប៉ុន្តែមិនមានអ្នកជាសះស្បើយនិងអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ថ្មីទេ។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ករណីឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន១៣៨ ៧៤៥នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៦៨០នាក់និងករណីស្លាប់សរុប ៣ ០៥៦នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៦នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៩១៥នាក់៕