ភ្នំពេញៈ ក្រសួង​សុខាភិ​បាលក​ម្ពុជា​​ ប្រកាស​នៅថ្ងៃទី ​២៥ ខែ​ឧសភា​ថា មាន​ករណី​ឆ្លង​វីរុស​កូវីដ​ ១៩ ​ថ្មី ៥ នាក់ប​ន្ថែមទៀ​ត ដែលជាប្រ​ភេទអូ​មីក្រុងទាំង​អស់​ ប៉ុន្តែ​មិន​មានអ្នក​ជា​សះ​ស្បើយនិង​​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​ ១៩ ថ្មី​ទេ​។ ​

​តាម​សេចក្តី​ជូន​ព័ត៌​មាន​របស់​ក្រសួង​សុខា​ភិបាល​គិត​ត្រឹម​ថ្ងៃទី ​២៥ ​ខែឧសភា​ ឆ្នាំ​ ២០២៣ ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​ ១៩​ សរុប​មាន​ចំនួន​ ១៣៨ ​៧៥០​ នាក់ ចំ​ណែក​ករណី​ជា​សះស្បើ​យ​សរុប​ ១៣៥ ​៦៨០​ នាក់​ និង​ករណី​ស្លាប់​សរុប ៣ ០៥៦ នាក់​។ រីឯ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន​ ២១ ​២៤៦​ នាក់ និង​ករណីអូ​មី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍​មាន​ ១៦​ ៩២០ ​នាក់​៕