ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក្រោម​កិច្ច​សហការ​ជាមួយ​នឹង​រដ្ឋបាល​ខណ្ឌ​ទួលគោក និង​ក្រុម​គ្រូពេទ្យ​មក​ពី​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​គ្រោង​នឹង​ពិនិត្យ ព្យាបាល​ភ្នែក និង​ផ្តល់​ជូន​វ៉ែនតា​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ ក្នុង​សង្កាត់​ចំនួន ៣ នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់ ACU។

សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​ឧសភា ឆ្នាំ២០២៣ នឹង​មាន​ការ​ពិនិត្យ និង​ព្យាបាល​ភ្នែក ព្រម​ទាំង​ផ្តល់​ជូនវ៉ែនតា តាម​វេជ្ជបញ្ជា​ពេទ្យ ដោយ​ឥត​គិតថ្លៃ ជូន​ប្រជាពលរដ្ឋ ៣ សង្កាត់ គឺ​សង្កាត់​ផ្សារ​ដេប៉ូទី១ ផ្សារ​ដេប៉ូទី២ ផ្សារដេប៉ូទី៣ នៅ​សាលាបឋម​សិក្សា​សន្ធរម៉ុក ចាប់​ពីម៉ោង ០៧:០០ ដល់ម៉ោង ១៧:០០នាទី។

ACU បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​បញ្ហា​ភ្នែក​ទាំងអស់ ទៅ​ទទួល​ការ​ពិនិត្យ និង​ព្យាបាល​ឱ្យ​បាន​រួសរាន់ ហើយ​ដើម្បី​សម្រួល​ដល់​ការ​ផ្តល់​សេវា​ពិនិត្យ​សុខភាព សូម​ប្រជាពលរដ្ឋ​ភ្ជាប់​ទៅ​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​ផងដែរ៕