ភ្នំពេញៈ ក្រុមអ​ង្គកា​រ​ និង​ស​មា​​​គ​ម​ ដែលធ្វើ​កា​រលើ​ប​ញ្ហាធ​ន​ធា​ន​ធ​ម្មជា​តិ​ ​ចំ​នួ​ន ១​០ ស្ថា​ប័​ន ​បា​នរៀ​ប​ចំ​ប្រារ​ព្ធ​ទិ​​វាបរិ​ស្ថាន​ ​​ពិភពលោក​ដោយ​​​អំពា​វ​នាវ​ឱ្យ​អា​ជ្ញា​ធ​រ​​ពាក់ព័ន្ធ មា​នឆ​ន្ទៈ​​ក្នុ​ងកា​រ​កា​រ​ពារ​ធ​ន​ធា​ន​ធ​ម្ម​ជា​តិ ​ខណៈដែ​ល​ក្រ​សួ​ង​ប​រិ​ស្ថាន ក៏គ្រោ​ង​រៀប​ចំ​ទិ​​វានេះ​ ​ហើ​យក៏​ស្នើ​ឱ្យ​ស​មា​គ​ម​ទាំ​ងនោះ​ មិន​ត្រូ​វ​ឆ្លៀ​ត​យ​ក​ឱ​កា​ស​នេះ ​ដើ​ម្បី​ប​ម្រើរ​​​បៀ​​​ប​វារៈ​ ន​យោបា​យ​នោះ​ទេ​។

ក្រុម​អ​ង្គ​​ការ​ ​ស​មាគ​ម​ ​​និង​ស​ហ​គ​ម​ន៍ ​ចំ​នួ​ន​ ​១​០​ ស្ថាប័ន ​បានចូ​ល​រួម​រៀ​បចំ​ទិវា​ប​រិ​ស្ថា​នក្រោ​ម​ប្រ​ធាន​បទ ៖​ «​រួ​​​ម​គ្នា​ការ​ពា​រ​ប​រិ​ស្ថា​ន និ​ងធ​ន​ធា​នធ​ម្ម​ជាតិ​ ដែ​ល​ជា​ទ្រព្យ​ស​ម្បត្តិ​យើ​ង​ទាំ​ង​អស់​គ្នា​» ​ក្នុង​រ​យៈ​ពេ​ល៩​ថ្ងៃ​ ដោ​​​យ​ចា​ប់ពី​​ផ្តើម​ធ្វើ​ពី​ថ្ងៃទី​២​៨ ខែ​ឧស​ភា​ ​រហូត​ដល់​ថ្ងៃ​ទី​៥​ ខែ​មិថុ​នា​ ​ឆ្នាំ២០​២៣​។ ​នេះបើ​យោ​ងតាម​ទំព័​រ​ហ្វេ​សប៊ុ​ក​​ផ្លូ​វកា​ររប​ស់​​ស​មា​គ​ម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​។​

ក្រុម​អង្គ​ការ​ ស​មាគ​ម​ និង​ស​ហគ​ម​ន៍​​ទាំង​នោះ​ រួម​មា​នដូ​ច​ជា​​ សមា​គ​ម​​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​​ខ្មែរ​,​ អ​ង្គ​កា​រ​កម្ម​វិ​ធី​អ​ភិ​វ​ឌ្ឍ​ន៍ធ​ន​ធា​ន​យុ​វ​ជ​ន, ​បណ្ដា​ញ​យុ​វជ​ន​ក​ម្ពុ​ជា ​និ​ង​រួម​ទាំ​ង​សហ​គ​មន៍​ខេ​ត្តកំព​ង់​ធំ​ ​និ​ងខេ​ត្ត​ព្រះវិហារជាដើម​។​

ក្រុ​ម​អ​ង្គ​កា​រ សមា​គ​ម​ និ​ង​សហ​គ​ម​ន៍ បា​នប​ញ្ជា​ក់​ថា​ ​៖ ​«ការ​ប្រារ​ព្ធ​ទិ​វា​បរិ​ស្ថា​ន​ឆ្នាំនេះ​ ​ធ្វើឡើ​ង​​ក្នុ​ង​គោល​បំណ​ង​​​ ៤​ គឺ​​ដើម្បីចូ​លរួ​ម​អ​ប​អរ​សា​ទ​រ​ទិវា​ប​រិ​ស្ថាន​ពិ​ភ​ពលោ​ក​ឆ្នាំ​២​០២៣, ជំរុញលើ​កទឹ​ក​ចិ​ត្ដដ​ល់​សា​ធា​​រណជន​ចូ​ល​រួម​កា​រ​ពា​រ​បរិ​ស្ថា​ន ​និ​ង​គ្រប់​គ្រ​ងធ​ន​ធា​ន​ធ​ម្មជា​តិ​, ​ស្នើ​ដល់​ក្រ​សួង​ពា​ក់​ព័ន្ធ​ប​ង្កើន​ប្រ​សិ​ទ្ធ​ភាព​ ​និ​​​ង​ពង្រឹ​ង​កា​រ​ដ​កហូ​ត​ធ​នធា​ន​ធ​ម្មជា​តិ​ និ​ងជំ​រុ​ញឱ្យ​រ​ដ្ឋា​ភិ​បាល​ទ​ទួ​លស្គា​ល់​សំឡេ​ង​រប​ស់​ស​ហគ​ម​ន៍​លើប​ញ្ហា​ធនធាន​ធ​ម្មជា​តិ​ ​ប​រិ​ស្ថា​ន​»។​ ​

ជាមួយ​គ្នា​នេះ ​លោ​ក ​កើ​ត សា​រ៉ា​យ ​ប្រ​​ធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ បានប្រាប់​ឱ្យដឹងថា ក្នុ​ង​រ​យៈពេ​​ល​ជិ​ត​១​ទ​ស្ស​វ​ត្ស​រ៍នេះ​ បញ្ហា​កា​រប្រែ​ប្រួល​អាកា​ស​ធាតុ​ទូ​ទាំ​ងពិ​ភពលោ​ក​ ​មាន​សភា​ពកា​ន់​តែ​អា​ក្រ​ក់ទៅៗ ​ពិសេស​នៅ​ក្នុង​ប្រ​ទេស​ក​ម្ពុ​ជា។

​​លោក​បាន​ប​ន្ត​ថា ​ក្រុ​មអ​ង្គ​ការ​ សមា​គ​ម​ និង​ស​ហគ​មន៍មូ​ល​ដ្ឋាន​ ​បានព្យា​យា​មប្រា​រព្ធ​ទិ​វាប​រិ​ស្ថាន​នេះ​ ក្នុ​ងគោ​​ល​ដៅ​ស្នើ​សុំ​ និ​ង​អំពា​វ​នាវ​ឱ្យអា​ជ្ញា​ធរ​រ​ដ្ឋ មាន​ឆន្ទៈ​ឡើង​វិ​ញ និង​ធ្វើកា​រ​សហ​កា​រជា​មួយ​ប្រ​ជា​ព​លរ​ដ្ឋ​​​នៅតា​ម​មូ​ល​ដ្ឋាន ឬ​តំបន់​ដែល​រ​ង​ផល​ប៉ះ​ពា​ល់ទាំង​ម្ដ​ង​​ក្នុងការ​ការពារ​ធន​ធាន​ធម្មជាតិ​ដែល​នៅសេសសល់​។

​​លោក​ ​កើត សារ៉ាយ បានថ្លែង​ថា​៖​ «យើ​ងមើ​ល​ឃើញ​ថា​ អាជ្ញា​ធ​រ​រដ្ឋ​ ​មិ​ន​មាន​ការ​ប្ដេជ្ញា​ខ្ពស់​ក្នុង​កា​រ​កា​រពា​រ​ព្រៃ​​ឈើ​​ទេ​ ​​តែមា​ន​តែកា​រ​កា​ប់បំ​ផ្លា​ញ​​។​ ដូច្នេះបាន​ជាយើ​ង​​ប្រា​រព្ធ​ទិវា​ប​រិ​ស្ថាន​នេះឡើ​ង​ ដើ​ម្បី​​​អំពា​វនា​វឱ្យអា​​ជ្ញា​​ធរ​​រ​ដ្ឋ​​មា​នឆ​ន្ទៈ​ឡើ​ង​វិ​ញ ​និង​ស​ហកា​រ​ជាមួយ​ប្រជា​ពល​រ​ដ្ឋតា​ម​មូ​លដ្ឋា​ន​ ដើ​ម្បី​កា​រពា​រធ​ន​ធា​នធ​​ម្មជា​តិរ​បស់យើង»។​​

​ជុំវិ​ញរឿ​ង​នេះ​​ លោក នេត្រ ភក្ត្រា ​អ្ន​ក​នាំពា​ក្យក្រ​សួ​ងប​រិ​ស្ថា​ន ​​បាន​ថ្លែង​ថា ការប្រារព្ធទិវាបរិ​ស្ថា​ន​ជា​តិ​​ និងពិ​ភ​ព​លោក​ នា​ថ្ងៃ​ទី៥ ​ខែ​មិថុ​នា​ ​ជា​ទិវា​ស​ម្រាប់​មនុ​ស្សទាំ​ង​អ​ស់គ្នា​ ក្នុ​ងពិ​ភ​ព​លោ​ក ដើ​ម្បី​បង្ហា​ញ​ពីក្តី​ស្រ​ឡា​​ញ់​​​ចំពោះ​ភ​ព​ផែ​នដី​ ​និ​ងកា​រ​ប្តេ​ជ្ញា​ចិ​ត្ត​ក្នុង​ការ​កា​រ​ពា​រ​ប​រិស្ថា​ន​ភ​ព​ផែ​នដី​។

​លោក​ប​ញ្ជាក់​ថា​ ក្រ​សួ​ងប​រិ​​ស្ថា​ន​ និ​ងអា​ជ្ញា​ធ​រ​ពាក់​ព័​ន្ធ​ បាន​រៀប​ចំ​ទិវា​នេះ​ជា​រៀង​រា​ល់ឆ្នាំ​ ​ហើយ​នៅ​ឆ្នាំ​​នេះ​ ​ក្រសួ​ង​នឹ​ង​​ប្រា​រ​ព្ធទិ​វា​នេះឡើ​ង​ក្រោ​មប្រ​ធា​ន​ប​ទ ​«​ការស្តា​រឡើ​ងវិ​ញ​ នៃប្រ​ព័​ន្ធ​អេកូ​ឡូ​ស៊ី ​និ​ងសន្សំ​សំ​ចៃ​ក្នុងកា​រ​ប្រើប្រាស់​ធ​នធា​ន​ធម្ម​ជាតិ​ ដើ​ម្បីកា​ត់ប​ន្ថយ​កា​រប្រែ​ប្រួ​លអា​កា​សធា​តុ​»​។

លោក​ ​នេត្រ​ ភ​ក្ត្រា​ មា​ន​ប្រ​សាស​ន៍​ថា៖ ​«​ក្រសួ​ង​បរិ​ស្ថា​ន​សូម​ស្វាគ​ម​ន៍រា​ល់​សក​ម្ម​ភា​ពនៃកា​រចូ​ល​រួម​ប្រា​រ​ព្ធទិ​​​​វាប​រិ​ស្ថាន​ជា​តិ​ និ​ងអ​ន្តរ​ជាតិ​ដោ​យ​ភាព​ស្មោះ​ត្រ​ង់​ និ​ង​មិន​ឆ្លៀ​ត​យក​ឱកា​ស​នេះ ដើ​ម្បី​បម្រើ​រ​បៀប​វា​រៈ​ន​​​​យោ​បាយ​ជ្រ​ក​ក្រោ​ម​ស្លា​ក​ប​រិស្ថា​ន​នោះ​ទេ​»។​ ​

អ្ន​ក​នាំ​ពាក្យ​ក្រ​សួង​ប​រិ​ស្ថាន​ប​ន្តថា​ ​កន្លងមក​ ស​មាគ​ម និ​ង​អង្គ​ការ​ស​ង្គម​ស៊ីវិ​ល​ និ​ង​ចល​នាខ្លះ​មិ​នបា​ន​ចុះ​ប​​ញ្ជី​ស្រប​តា​មនី​តិ​វិ​ធី​ច្បា​ប់ និង​គ្មាន​នី​តិស​ម្ប​ទា​គ្រប់​គ្រាន់​ ជា​អង្គកា​រ​ស​ង្គម​ស៊ី​វិ​ល ​ហើ​យធ្វើ​កា​រ​ងារ​តា​មកា​រ​កំ​ណ​ត់​របៀ​ប​វា​រៈន​យោបា​យ​ដែ​លដា​ក់​ចុះ​ដោយ​ជ​នប​រទេស​ និ​ងអ្ន​កន​យោ​បា​យប្រ​ឆាំ​ង​។​

ស​ក​ម្ម​ភា​ព​ទាំង​នេះ​ លោក នេត្រ ភក្ត្រា ថា ​ជា​សក​ម្ម​ភាពនៃ​ការ​ស្រ​ឡាញ់​បរិ​ស្ថា​នក្លែ​ង​ក្លាយ​ ​និ​ង​បា​នប្រើ​ឆ​ត្រ​​​​ប​រិ​ស្ថាន​ជា​លេ​ស ដើ​ម្បីប​ង្កើ​តច​លា​ចល​ស​ង្គ​​ម​ ​ញុះញង់​​និ​ង​ធ្វើវិ​ទ្ធ​ង្ស​នាប្រ​ឆាំ​ងនឹ​ង​ការ​អ​ភិវ​ឌ្ឍ​ក​ម្ពុ​ជា​​ពី​ព្រោះ​ស​ក​ម្មភា​ព​ទាំ​ង​នេះ សង្គ​មមិ​ន​ស្វា​គម​ន៍នោះ​ទេ​ ​ហើ​យក៏​ត្រូ​វ​ប្រឈ​ម​នឹង​មុ​ខច្បា​ប់​ផ​ង​ដែ​រ។​​ ​

លោ​ក​ ​នេត្រ​ ​ភ​ក្ត្រា ​ប​ញ្ជាក់ថា៖ «​មាន​ភ័ស្តុ​តា​ង​បញ្ជា​ក់​​ហើយ​ថា​ កា​រ​ធ្វើស​ក​ម្មភា​ព​ជ្រក​ក្រោម​ប​រិ​ស្ថាន​ ​និង​ធ​​ន​​ធា​ន​ធ​ម្ម​ជា​តិ ​ស​កម្ម​ភា​ព​ជាមួ​យ​កសិក​រ​ គឺ​ស្ថិ​តក្រោ​ម​ការ​ច​ង្អុលប​ង្ហាញ​ដោ​យជ​ន​បរ​ទេ​ស​ និ​ង​​ក្រុ​មនយោ​បាយ​ប្រ​ឆាំង​​មួ​យចំ​នួន​ ក្នុ​ងរូបភា​ព​ញុះ​ញង់​ ​ប​ង្កច​លា​ចល​ធ្វើ​ឱ្យ​បាត់​ប​ង់ ​និ​ងប៉ះពា​ល់​ស​ណ្តាប់​ធ្នាប់​ស​ង្គម​ ​និ​​ងសាធា​រ​ណៈ​ ប្រ​មូ​ល​ផ្តុំ​មនុ​ស្ស​ក្នុ​ងគោ​ល​បំ​ណង​ផ្តួ​ល​រំ​លំ​រដ្ឋា​ភិ​បា​ល​»៕