
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកន្លងមក ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជា ប្រកាសនៅថ្ងៃទី ២៩ ខែឧសភាថា មានករណីឆ្លងវីរុសកូវីដ ១៩ ថ្មី ចំនួន ៤ នាក់បន្ថែមទៀត ជាប្រភេទអូមីក្រុងឆ្លងក្នុងសហគមន៍ទាំងអស់ ខណៈអ្នកជាសះស្បើយថ្មីមានម្នាក់ ប៉ុន្តែមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ទេ។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣ ករណីឆ្លងជំងឺកូវីដ ១៩ សរុបមានចំនួន ១៣៨ ៧៧១ នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៦៨៥ នាក់ និងករណីស្លាប់សរុប ៣ ០៥៦ នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៦ នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៩៤១ នាក់៕