ភ្នំពេញៈ មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​បរិ​ស្ថាន​បាន​ចាត់​ទុក​គ​ម្រោង​ប្រ​ព័ន្ធ​ FMIS​ ជា​ការ​កែ​លម្អនូវ​ការ​ទទួល​ព័ត៌​មាន​ហិរញ្ញ​វត្ថុ​ និង​ការ​ផ្តល់​សេវា​កម្ម​លើ​វិស័​យហិ​រញ្ញ​វត្ថុ​សាធា​រណៈ​ ខណៈកា​រអនុ​វត្ត​គម្រោង​នេះ ​ក៏​បាន​ជួយ​ពន្លឿ​នស​កម្មភាព​គ្រប់​គ្រង​ហិរ​ញ្ញវ​ត្ថុ​សាធា​រ​ណៈកាន់​តែ​មាន​ប្រសិ​ទ្ធភា​ព​ថែម​ទៀ​តផ​ង​ដែរ។ ​

ការ​លើក​ឡើង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សិ​ក្ខាសា​លា​ស្ដីពី​ «ការផ្ស​ព្វផ្សា​យ​ប្រព័​ន្ធប​ច្ចេក​វិ​ទ្យាព័​ត៌មា​ន​ស​​ម្រាប់​ការ​គ្រប់​គ្រង​ហិរ​ញ្ញ​វត្ថុ​សាធា​រណៈ ​(FMIS) ដល់​មន្ត្រី​ថ្នា​ក់ជា​តិ​ និង​ថ្នាក់​ក្រោ​មជា​តិ» នាថ្ងៃ​ទី​ ២៩ ​ខែឧ​សភា​ ឆ្នាំ ២​០២​៣។​

យោង​តាម​ក្រសួ​ងបរិ​ស្ថានបាន​ឱ្យដឹ​ងថា ​គម្រោ​ងប្រ​ព័ន្ធ​ព័ត៌​មាន​វិទ្យា​គ្រ​ប់គ្រ​ង​វិ​ស័យ​ហិ​រញ្ញ​វ​ត្ថុសា​ធារ​ណៈ(​FMIS)​គឺជា​ការ​កែល​ម្អនូ​វកា​រទ​ទួ​លព័​ត៌មា​ន​ហិរ​ញ្ញ​វត្ថុ និ​ងកា​រផ្ត​ល់សេ​វាកម្ម​លើវិ​ស័យ​ហិរ​ញ្ញវ​ត្ថុសា​ធារ​ណៈ​ ដែល​នេះ​ជា​គម្រោង​សំខា​ន់ស​ម្រាប់​ប្រទេ​សកម្ពុជា ​ដែល​មាន​ទិស​ដៅ​ផ្លាស់​ប្តូរ​នូវ​នីតិ​វិធី​អ​នុវ​ត្ត​ហិរ​ញ្ញវ​ត្ថុ​ពីកា​រប្រើ​ប្រាស់​ដោយ​ដៃជា​ទូទៅ​ ឱ្យ​ទៅ​ជា​ប្រ​ព័​ន្ធ​អេ​ឡិច​ត្រូនិ​ក(ដំណើរ​ការ​ជា​ប្រព័​ន្ធ​កុំព្យូ​ទ័រ)។​

លោក​សាយ​ សំអា​ល់ បា​នថ្លែ​ង​ក្នុង​សិក្ខា​សាលា​ថា​៖«​គោល​ដៅ​ចម្បង​នៃ​ការ​អនុ​វ​ត្តគ​ម្រោង​ប្រព័​ន្ធFMIS​ ​គឺដើម្បី​គាំ​ទ្រ​ជំរុញ និង​ពន្លឿន​សកម្ម​ភាព​ទូ​ទៅ​របស់​កម្ម​វិធី​កែទ​ម្រ​ង់កា​រ​គ្រប់​គ្រ​ងហិ​រញ្ញ​វត្ថុ​សាធា​រ​ណៈ​(PFMRP)នៅ​គ្រប់​ដំ​ណាក់​កាល​ដោយ​បង្កើន​នូវ​គណនេ​យ្យភា​ព ​ប្រសិ​ទ្ធភា​ព ភាពស័​ក្តិសិ​ទ្ធិ​ និង​ការធ្វើ​ទំនើបភាវូ​ប​នីយ​កម្ម​ប្រព័ន្ធ​គ្រប់​គ្រង​ហិរ​ញ្ញវ​ត្ថុ​សាធា​រ​ណៈនៅ​កម្ពុ​ជា»​​។

​ក្នុង​សិក្ខា​សាល​នោះដែ​រ ​លោក​ពុទ្ធ​ សូរិ​ទ្ធី ​ប្រ​ធាន​ក្រុម​កា​រងា​រ​កែទ​ម្រង់​កា​រគ្រ​ប់​គ្រង​ហិរ​ញ្ញវ​ត្ថុ​សាធា​រណៈក្រ​សួង​បរិស្ថាន ក៏​បាន​លើក​ឡើង​ដែរ​ថា ​ចំពោះ​ការ​អ​នុវ​ត្ត និង​ប្រតិ​បត្តិ​ការ​គ្រ​ប់គ្រ​ងហិ​រញ្ញវត្ថុតា​មប្រ​ព័ន្ធ​ព័​ត៌មានវិទ្យាទាំ​ងស្រុ​ង​នេះ​ ក្រ​សួង​បរិ​ស្ថាន​ត្រូ​វបា​នទទួល​ស្គាល់ ​និង​លើក​ទឹក​ចិត្ត​ ថា​ជាស្ថា​ប័ន​គំ​រូពី​ក្រសួ​ងសេ​ដ្ឋ​កិច្ច ​និង​ហិរ​ញ្ញវ​ត្ថុ។

លោក​បាន​ប​ន្តថា​ ក្រសួ​ងក៏​បាន​ផ្តល់​ជាមេ​រៀន​ និង​បទ​ពិ​សោធ​ន៍ល្អ​ៗ ​ដើ​ម្បីឱ្យ​ក្រសួ​ង-​ស្ថា​ប័ន​ ដែ​លមិ​នទា​ន់បាន​ចូល​ជាអ​ង្គ​ភាព​ថ​វិកា​អាណា​ប័ក​ផ្ទេរ​សិទ្ធិ​ពេញ​លេញ​យក​មក​អនុ​វ​ត្ត​ឱ្យកា​ន់តែ​ប្រសើ​រ​ឡើង​ និង​ពេញ​លេញ​ទាំ​ង​ស្រុង។​​

សូម​បញ្ជា​ក់​ថា អា​ណា​ប័ក ​ជា​អភិ​បាល​កំពូ​លនៃ​ក្រ​សួង ស្ថា​ប័ន​ និង​អង្គ​ភាព​សាធា​រណៈ​ប្រហា​ក់ប្រ​ហែល​ ដែ​ល​មាន​សិទ្ធិ​គ្រប់​គ្រាន់​តា​មច្បា​ប់​ក្នុង​ការ​ប​ញ្ជាចំ​ណូល​ និ​ងប​ញ្ជា​ចំណា​យ​ថវិ​កា​រប​ស់​ក្រសួ​ង​ ស្ថាប័ន​ និងអ​ង្គភាព​សាធារណៈ​ប្រ​ហាក់​ប្រ​ហែល។

ក្រ​សួង​សេដ្ឋ​កិ​ច្ចនិ​ង​ហិរ​ញ្ញវ​ត្ថុ​បាន​ផ្តួ​ច​ផ្តើម​ប​ង្កើត​នូវ​កម្ម​វិ​ធីកំ​ណែ​ទ​ម្រង់​កា​រគ្រ​ប់គ្រ​ងហិ​រញ្ញវត្ថុសា​ធារ​ណៈ(PFMRP) និង​បាន​ដាក់​ឱ្យ​អនុ​វ​ត្ត​ជាផ្លូ​វ​កា​រ​នៅក្នុ​ង​ខែ​ធ្នូ ឆ្នាំ​២០​០៤។ កម្មវិ​ធី​នេះធ្វើ​ឡើង​ដើ​ម្បីជួ​យជំ​រុញ​អភិ​បា​លកិ​ច្ចល្អ និង​តម្លា​ភាព​ក្នុង​ការ​គ្រប់​គ្រ​ង​ថវិ​កាជា​តិ​ឱ្យកា​ន់​តែមា​នភា​ពប្រ​សើរ​ឡើង ​ពិសេ​សកា​រ​ចំ​ណាយ​ថ​វិ​កាជា​តិ ដែ​លនឹ​ង​ត្រូវ​កែ​លម្អកា​រគ្រប់គ្រង និងគ​ណ​នេយ្យ​ភាព​ឱ្យ​មា​នល​ក្ខណៈ​ស្តង់ដា​ ក្នុ​ង​ការ​ប្រើ​ប្រា​ស់នូ​វ​ធ​ន​ធា​នរ​ប​ស់រ​ដ្ឋា​ភិ​បាល​ទាំ​ង​ចរ​ន្ត​ និ​ង​មូលធ​ន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព៕