ភ្នំពេញៈ រាជ​រដ្ឋា​ភិបា​លក​ម្ពុជា​នៅតែ​បន្ត​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ និង​កំពុង​ផ្តល់​អាទិ​ភាព​ក្នុង​ការ​លើក​កម្ពស់​សេដ្ឋ​កិច្ច​ក្រៅប្រ​ព័ន្ធ​ តាម​រយៈ​កា​រអ​នុវ​ត្តគោ​លកា​រ​ណ៍លុ​បកា​រប​ង់ភា​ស៊ី ​និង​ការ​បង់​ថ្លៃផ្សេ​ងៗទៀត​ ​ចំ​ពោះ​ការ​លក់​ដូរ​របស់​ប្រជា​ពល​រដ្ឋ​ដែ​លប្រ​ក​បរ​ប​រក្រៅប្រ​ព័ន្ធ។

នៅ​ក្នុង​សិក្ខា​សាលា​ស្ដីពី ​«​ការ​លើ​កក​ម្ព​ស់ធុ​រ​កិច្ច​ក្រៅប្រ​ព័ន្ធ»នា​ចុង​សប្តា​ហ៍ក​ន្ល​ងម​ក លោ​កហ៊ា​ន​ សា​ហ៊ីប​ រ​ដ្ឋម​ន្ត្រីប្រ​តិ​ភូ អ​ម​នាយ​ក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​លេខា​ធិ​កា​រក្រ​សួ​ងសេ​ដ្ឋកិ​ច្ច​និង​ហិរ​ញ្ញវ​ត្ថុបា​ន​លើក​ឡើង​ថា​ ការ​អនុ​វត្ត​គោល​ការណ៍​លុប​ការ​បង់​ភា​ស៊ី និង​ការ​ប​ង់ថ្លៃ​ផ្សេ​ងៗ​​សម្រា​ប់អ្ន​ករ​ក​ស៊ីក្រៅ​ប្រព័ន្ធ​គឺដើ​ម្បី​លើក​កម្ពស់​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យ​កាន់​តែ​ប្រ​សើរ​ឡើង​ថែម​មួយ​កម្រិត​ទៀត។

លោក​បាន​បញ្ជា​ក់​ថា៖«​ការ​លើក​កម្ព​ស់​ការ​យល់​ដឹង​សាធា​រណៈ​ ក៏​ដូច​ជា​ការជំរុញ​ឱ្យមា​នកា​រចូ​ល​រួម​ពីវិ​ស័យ​ឯ​កជ​ន ​គឺ​ជា​កិច្ច​ការ​ដ៏សំ​ខាន់​ក្នុង​ការ​លើក​កម្ព​ស់ធុ​រកិ​ច្ច​ក្នុង​វិស័​យសេ​ដ្ឋកិ​ច្ច​ក្រៅប្រ​ព័ន្ធ​។ ខ្ញុំ​កត់​សម្គា​ល់ឃើ​ញថា​ នៅ​កម្ពុជា ស​ក​ម្មភា​ពធុរ​កិច្ច​ក្រៅប្រ​ព័ន្ធ​មាន​ចំនួ​នច្រើ​ន ដែល​ភាគ​ច្រើន​ជាបុ​គ្គល​ស្វ័យ​និយោ​ជន៍​ និង​អង្គ​ភាព​សេដ្ឋ​កិច្ច​ធុន​មី​ក្រូ ​ដែល​មាន​ក្នុង​វិស័យ​លក់​ដុំ ​លក់​រាយ ជួស​ជុល​យាន​យន្ត​ ដឹក​ជញ្ជូន ​និង​សេវា​ក​ម្មផ្សេ​ង​ទៀត»​។

យ៉ាង​ណាក៏​ដោយ​លោក​បាន​បន្ថែ​មថា​ ការ​លើក​កម្ព​ស់សេ​ដ្ឋកិ​ច្ចក្រៅ​ប្រ​ព័ន្ធ​ ត្រូវ​មាន​គោល​នយោ​បាយ​ យុទ្ធ​សា​ស្ត្រ រួម​ទាំង​កម្ម​វិធី និង​គម្រោ​ង ព្រម​ទាំង​ការ​ចូល​រួម​ពីតួ​អ​ង្គពា​ក់ព័​ន្ធនា​នា។​ ដោ​យឡែ​ក ការ​លើក​កម្ព​ស់ស​ហគ្រិ​នភា​ព និង​ពង្រឹង​ស​មត្ថ​ភាព​វិស័យ​ឯក​ជន រួម​ទាំង​ធុរ​ជន​ ក្នុង​សេដ្ឋ​កិច្ច​ក្រៅប្រ​ព័​ន្ធនឹង​ចូល​រួម​ចំណែ​កសំ​ខាន់​សម្រា​ប់អ​ភិវ​ឌ្ឍធុ​រកិ​ច្ចក្រៅ​ប្រ​ព័​ន្ធ។

លោក​ហ៊ាន សាហ៊ីប​បាន​មាន​ប្រសា​សន៍​ថា៖«ក្នុង​ន័យ​នេះ​តួអង្គ​ពាក់​ព័ន្ធ​អាច​អនុ​វត្ត​សក​ម្មភា​ពនា​នា​ ដើ​ម្បី​គាំ​ទ្រដល់​ធុរ​កិច្ច​ក្រៅ​ប្រ​ព័ន្ធ​ដូច​ជា​ការ​ប្រឹ​ក្សាយោ​បល់ ការ​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ ការ​បណ្តុះ​បណ្តា​ល និង​លទ្ធ​ភាព​ទទួល​បាន​ហិរ​ញ្ញប្បទា​ន ​ជា​ដើ​ម។ ទន្ទឹម​នេះ រាជ​រដ្ឋា​ភិបា​លក​ម្ពុ​ជា ក៏​បាន​ផ្ដល់​ការ​គ្រប​ដណ្ដប់​ការ​ថែទាំសុ​ខភា​ព​ ដ​ល់​បុគ្គល​បម្រើ​ការក្នុ​ងសេវា​កម្សា​ន្តទេ​ស​ចរណ៍​នៃសេ​ដ្ឋកិ​ច្ចក្រៅ​ប្រ​ព័ន្ធ តាម​រយ​:មូល​និធិ​សម​ធម៌​សុខា​ភិបាល​ដែល​រដ្ឋ​ជា​អ្នក​រាប់​រង​ចំណា​យ​ទាំង​ស្រុង​ផ​ង​ដែរ»។

លោក​ស្រីកែ​វ មុំ​ប្រធាន​សមា​គ​មស​ហគ្រិ​នស្រ្តី​កម្ពុ​ជា​បាន​កត់​ស​ម្គាល់​ដែរ​ថា​ស្ថានភា​ពរប​ស់ធុ​រកិ​ច្ចក្រៅ​ប្រព័​ន្ធក្នុ​ង​វិស័យ​ផ​លិ​តកម្ម និង​ម្ហូប​អាហា​រ​ ហាក់​មិន​ទា​ន់មា​ន​ភាព​ល្អ​ប្រ​សើរ​នៅ​ឡើ​យ ដែល​ទាម​ទា​រ​ឱ្យមា​ន​ការ​កែល​ម្អ​ប​ន្ថែម​ទៀត។

លោក​ស្រីថា​ម្យ៉ាង​វិញ​ទៀត​ការ​ធ្វើអា​ជី​វក​ម្ម​ដោយ​មិន​មា​នកា​រ​កត់​ត្រា​នូវ​រ​បា​យកា​រណ៍​ហិរញ្ញ​វត្ថុ​ក៏នៅ​តែ​ទម្លា​ប់​របស់​ម្ចាស់​អាជី​វក​ម្មក្រៅ​ប្រព័​ន្ធ​មួយ​ចំនួ​ន​ដែល​បញ្ហា​ទាំង​អស់​នេះ​នៅ​តែ​ជាឧ​ប​សគ្គ​សម្រា​ប់អ្ន​ករ​កស៊ី​ក្រៅ​ប្រ​ព័ន្ធ។

លោក​ស្រី​កែវ​ មុំ​បាន​ប្រាប់​ថា៖​«បច្ចុ​ប្បន្ន​ស្ថានភា​ពនិ​ងប​ញ្ហាប្រ​ឈ​មស​ម្រាប់​ធុរ​កិច្ច​ក្រៅ​ប្រព័​ន្ធ ​ក្នុង​វិស័​យផ​លិ​តក​ម្ម និ​ង​ម្ហូ​ប​អា​ហារ រួម​មាន​ផលិ​ត​ផល​មិ​នមា​ន​ស្ដង់​ដា​អនាម័​យផ​លិត​ផ​លនៅ​មានក​ម្រិត​ ទី​កន្លែ​ងល​ក់​ដូរ​តូចច​ង្អៀត​ និ​ង​នៅមា​នក​ម្រិត។ មិ​នត្រឹ​មតែ​ប៉ុណ្ណោះ ការ​ល​ក់ដូ​រ​ខ្លះមិ​នមា​ន​កន្លែ​ង​ល​ក់ពិ​តប្រា​កដ​ និង​បន្ត​ការ​ល​ក់ដូ​រ​តាម​បែប​ប្រ​ណៃណី​ ដែល​មិន​អាច​ឱ្យ​ពួក​គា​ត់អា​ចព​ង្រីក​អា​ជីវ​ក​ម្មរ​បស់​ខ្លួន»។

លោក​អាត់​ ធន់​ប្រធា​នស​ហ​ភាព​កា​រងា​រក​ម្ពុជា​(CLC)ឱ្យ​ដឹង​ដែ​រ​​ថា​ការ​អនុ​វ​ត្តគោ​លកា​រណ៍​លុប​កា​រប​ង់​ភាស៊ី​ និងកា​រប​ង់ថ្លៃ​ផ្សេងៗ សម្រា​ប់អ្ន​ករ​ក​ស៊ីក្រៅ​ប្រ​ព័ន្ធ​រ​បស់​រា​ជរ​ដ្ឋាភិ​បា​លនេះ​ ជា​រឿង​ល្អ ​ពោ​លគឺ​ចំពេ​លដែ​លអ្ន​កប្រ​កប​រប​រសេ​ដ្ឋ​កិច្ច​ក្រៅប្រ​​ព័ន្ធ​កំពុ​ងតែ​ជួ​បកា​រលំ​បាក​ដោ​យសា​រ​អាជ្ញា​ធរ​តម្រូ​វ​ឱ្យប​ង់ភា​ស៊ី ថ្លៃ​សណ្តា​ប់​ធ្នាប់​ ឬប​ង់ទៅ​លើ​សេវា​ផ្សេង​ៗ។

លោក​ថ្លែង​ថា៖​«បើ​សិន​មាន​ការ​អនុ​គ្រោះ​បែប​នេះ​មែន​ ខ្ញុំ​គិត​ថា​នឹ​ងធ្វើ​ឱ្យប​ងប្អូ​នអ្ន​កនៅ​ក្នុង​សេដ្ឋ​កិច្ច​ក្រៅប្រ​ព័ន្ធ​យើង​បាន​រួច​ផុត​ពីការ​ចំណា​យលុ​យ​ទៅលើ​អា​ជ្ញាធ​រ ​ឬក៏​សម​ត្ថ​កិច្ចជា​ដើម​ ដែល​ស្ថិត​នៅក្នុ​ងស្ថា​នភា​ពវិ​បត្តិ​សក​លនេះ​ អ្ន​ក​ប្រក​បរបរ​សេ​ដ្ឋ​កិ​ច្ចក្រៅ​ប្រព័​ន្ធជួ​បកា​រលំ​បាក​ច្រើន​ក្នុងកា​ររ​កចំ​ណូល​ ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាពប្រ​ចាំ​ថ្ងៃ»។

លោក​អាត់​ ធន់​រំពឹ​ងថា​រាជ​រដ្ឋា​ភិ​បាល​នឹ​ងគិ​តគូ​រផ្ត​ល់ល​ក្ខខ​ណ្ឌជី​វភា​ពមួយ​ដ៏ស​មរ​ម្យប​ន្ថែម​ទៀត​ ដល់​អ្នករក​ស៊ីនៅ​ក្នុង​សេដ្ឋ​កិច្ច​ក្រៅប្រ​ព័​ន្ធបន្ទាប់​ពី​ការ​អនុ​វត្ត​គោល​ការ​ណ៍លុ​ប​ការ​បង់​ភា​ស៊ី​និង​ការ​ប​ង់ថ្លៃ​ផ្សេង​ៗហើយ​នោះ៕

លោ​កហ៊ា​ន​ សា​ហ៊ីប​ រ​ដ្ឋម​ន្ត្រីប្រ​តិ​ភូ អ​ម​នាយ​ក​រដ្ឋ​មន្ត្រី​ថ្លែងក្នុង​សិក្ខា​សាលា​ស្ដីពី​«​ការ​លើ​កក​ម្ព​ស់ធុ​រ​កិច្ច​ក្រៅប្រ​ព័ន្ធ»នាថ្ងៃទី២៦ ខែ​ឧស​ភា។ រូបថត៖ មជ្ឈ​មណ្ឌល​អភិ​វឌ្ឍ​ធុរ​កិច្ច