ភ្នំពេញៈ ក្រសួង​សុខាភិ​បាលក​ម្ពុជា​​ ប្រកាស​នៅថ្ងៃទី​ ៣០ ខែ​ឧសភា​ថា មាន​ករណី​ឆ្លង​វីរុស​កូវីដ​ ១៩​ ថ្មីម្នាក់ប​ន្ថែមទៀ​ត​ ​ខណៈ​អ្នកជា​សះ​ស្បើយថ្មី​​មាន ​​៣ នាក់​ ប៉ុន្តែមិ​ន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះថ្មីទៀត​​​ទេ​។

​តាម​សេចក្តី​ជូន​ព័ត៌​មាន​របស់​ក្រសួង​សុខា​ភិបាល​គិត​ត្រឹម​ថ្ងៃទី​ ៣០ ​ខែឧសភា​ ឆ្នាំ​ ២០២៣ ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​ ១៩​ សរុប​មាន​ចំនួន​ ១៣៨ ​៧៧២​ នាក់ ​ចំ​ណែក​ករណី​ជា​សះស្បើ​យ​សរុប​ ១៣៥ ​៦៨៨ នាក់​ និង​ករណី​ស្លាប់​សរុប ៣ ០៥៦ នាក់​។ រីឯ​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន​ ២១ ​២៤៦ ​នាក់ និង​ករណីអូ​មី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍​មាន​ ១៦​ ៩៤២ ​នាក់​៕