ភ្នំពេញៈអគ្គ​នាយក​ដ្ឋាន​ការ​ពារ​អ្ន​កប្រើ​ប្រាស់​ កិច្ច​ការ​ប្រកួត​ប្រ​ជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «ក.ប.ប.»បាន​ឱ្យ​ដឹង​ថា ក្នុង​ខែ​ឧស​ភា ម​ន្ត្រី​បាន​ដ​កហូ​ត​ទំនិ​ញ ​ដែល​មិន​មាន​អនុលោ​មភា​ព​ពី​លើទី​ផ្សារ​ជា​ង ២ ០០០ លី​ត្រ ​និង​ជិ​ត២​តោ​នពី​លើ​ទីផ្សា​រ​ទូ​ទាំង​ប្រទេស។

របាយកា​រណ៍​ប្រចាំ​ខែឧសភា ​របស់​អគ្គនាយក​ដ្ឋា​នក.ប.ប ដែល​ភ្នំ​ពេញ​ប៉ុស្តិ៍ ​ទទួ​លបាន​កាលពី​ថ្ងៃទី៣០ ឧស​ភា បានប​ង្ហាញថា​ ក្នុង​ខែ​ឧស​ភា ​នេះ មន្ត្រី​អគ្គនា​យក​ដ្ឋា​ន​ ក​.​ប.ប. បាន​អនុវត្ត​តួនា​ទី និង​ភារកិច្ចរ​បស់​ខ្លួន​ ដោ​យបាន​ចុះ​ត្រួត​ពិនិត្យ​ទី​ផ្សារ​នៅ​ទូទាំង​ប្រ​ទេស​បាន​ចំនួន​ ៥២​ ទី​តាំង។ ក្នុង​នោះ​បាន​ដក​ហូត​ទំនិ​ញ​ដែល​មិន​មាន​អនុ​លោម​ភា​ព ​ដូចជា​ទំនិញ​ក្លែងក្លា​យ ខូចគុ​ណភា​ព ផុត​កាល​បរិ​ច្ឆេទ​ប្រើ​ប្រា​ស់ មាន​សារ​ធាតុ​គីមី និង​សំ​ណល់​ថ្នាំ​ក​សិកម្ម​ជាដើ​មបាន​ចំនួន​ ២ ១៦០,១០ លី​ត្រ និង ១​ តោន​ ៨៧៥ គីឡូ​ក្រាម។

ចំ​ពោះ​ការចុះ​ត្រួត​ពិនិ​ត្យឃ្លាំង​ស្តុក សិប្បក​ម្ម​ផលិត​ និង​ហាង​លក់​ទំ​និញ​ចំនួន ​២០​ ទី​តាំង គឺ​បាន​រក​ឃើញ និង​ឃាត់​ទុក​បណ្ដោះ​អាស​ន្ ន​នូវ​ទំ​និញ​រំលោភ​សិទ្ធិ​ផ្ដាច់​មុខ​ ឬ​កម្មសិ​ទ្ធិប​ញ្ញា និង​មិន​អនុ​លោម​លើ​បទដ្ឋាន​ព័ត៌​មាន​មួយ​ចំនួន​ ដើម្បី​ឱ្យ​​ម្ចាស់​​ចូលខ្លួន​មក​ដោះ​ស្រាយ​ និង​ធ្វើ​ការ​ពិន័យ​អន្តរ​ការណ៍​តាម​នីតិវិ​ធី។ នេះ​បើយោ​ង​តាម​របា​យកា​រណ៍​ដដែ​លនេះ​។

របាយ​ការណ៍​បាន​បញ្ជាក់​បន្ត​ថា៖«​ការ​ចុះ​ត្រួតពិ​និត្យ​បរិមាណ​ និង​គុណ​ភាព​ប្រេងឥ​ន្ធនៈ​ក្នុង​ក្រ​បខ័​ណ្ឌទូ​ទាំង​ប្រទេ​ស​បាន​ចំនួន ​១០៤ ស្ថានី​យ/ដេ​ប៉ូ ក្នុង​នោះ​រក​ឃើញ​ស្ថានីយ​/ដេ​ប៉ូ​ចំនួន ​២៤ មិ​នមាន​អនុលោម​ភាព​ផ្នែក​គុណ​ភាព ​និង​បរិមា​ណ និង​បាន​ធ្វើ​ការពិ​ន័យ​អន្ត​រការណ៍​តាម​នីតិ​វិធី​ផង​ដែរ។ ក្នុង​ខែ​ឧសភា​នេះ ក៏​បាន​ទទួល​ពាក្យប​ណ្ដឹង​ពី​អ្នក​ប្រើ​ប្រាស់​បាន​ចំនួន៦​ពាក្យ​បណ្ដឹ​ង ​ដោយ​ពាក្យ​បណ្តឹង​ចំនួន​២ ត្រូវ​បាន​បិទ​បញ្ចប់ ១ ពាក្យប​ណ្តឹង​បាន​បញ្ជូ​នទៅ​តុលាកា​រ និង ១ ​ពាក្យ​បណ្តឹង​តម្កល់​ទុក​មិន​ចាត់​ការ»។

របា​យកា​រណ៍​នេះត្រូ​វបា​នចេញ​ផ្សាយ​ក្រោយ ក្រោយ​ពីអគ្គនាយ​កដ្ឋា​ន ក.ប.ប បាន​បើក​កិច្ច​ប្រជុំ​បូកសរុប​សក​ម្ម​ភាព​ការងារ​ប្រចាំ​ខែ​ឧស​ភា ឆ្នាំ២០​២៣ និង​ទិស​ដៅ​អនុវ​ត្តបន្ត កា​លពី​ថ្ងៃទី​២៩​ ខែឧស​ភា ឆ្នាំ២​០២៣ ដោយមា​ន​ការចូល​រួម​ពី​មន្ត្រី​មកពី​នាយកដ្ឋា​ន និង​សាខា ក​.ប.ប ទូទាំង​រាជ​ធានី ខេ​ត្ត។

លោក ​ផាន អូន ប្រ​តិភូ​រាជ​រដ្ឋា​ភិបាល​កម្ពុ​ជា ទ​ទួល​ប​ន្ទុក​ជា​អគ្គនា​យក នៃ​អគ្គ​នាយ​ក​ដ្ឋាន ​ក.​ប.​ប បាន​​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា ក្រុម​ការងារ បាន​ពិនិ​ត្យ​ទៅ​លើ​វឌ្ឍន​ភាព​ការ​ងារ​មួយចំ​នួន​ និង​បាន​ពិនិ​ត្យ​ទៅ​សេច​ក្តីព្រា​ង​ច្បាប់ និង​លិខិត​បទ​ដ្ឋាន​ក្រោម​ច្បាប់​មួយ​ចំនួន​ផង​ដែរ។

លោ​កបា​ន​ប​ន្ត​ថា ​សេច​ក្តី​ព្រាង​ច្បា​ប់ និង​លិខិ​តប​ទ​ដ្ឋា​ន​ក្រោម​ច្បាប់​ទាំងនោះ ​គឺមាន​ដូចជា​ សេ​ច​ក្ដីព្រា​ង​ច្បា​ប់​ស្ដី​ពី​ការទទួលខុ​សត្រូវ​លើ​ផលិ​ត​ផល (Product Liability) សេច​ក្ដីព្រា​ង​អនុ​ក្រឹត្យ​ស្ដីពី​ការកែ​សម្រួ​ល​អនុ​ក្រឹត្យ​លេខ ៤៧​ អ​នក្រ.ប​ក ​ចុះ​ថ្ងៃទី១២ ​ខែមិ​ថុនា ឆ្នាំ​២០​២​៣ ស្ដីពី​អនា​ម័យ​នៃ​ម្ហូប​អាហារ​ សម្រាប់​មនុស្ស និង​ការរៀបចំ​សេចក្ដី​ព្រាង​ប្រកា​ស​ចំនួន​ស្ថិត​ក្រោម​ច្បាប់​ស្ដីពី​ការប្រ​កួត​ប្រជែ​ង​ និង​​ច្បាប់​ស្ដី​ពី​កិច្ចកា​រពា​រ​អ្នក​ប្រើប្រា​ស់។

លោក​បាន​បញ្ជាក់​ថា៖«ចំ​ពោះ​សេច​ក្ដីព្រា​ង​ច្បាប់​ស្ដីពី​ការទ​ទួល​ខុស​ត្រូវ​លើ​ផលិត​ផល​ គឺ​ក្រុមកា​រងារ​បាន​តាក់​តែង​ចប់​ហើយ​ និង​កំពុង​បក​ប្រែ​ជា​ភាសា​ខ្មែរ ​ដែល​ក្រុមការ​ងារ​អាច​នឹង​បញ្ចប់​ទាំង២​ភាសា នៅ​ចុង​ខែ៦​ ។ ចំណែ​ក​សេចក្ដី​ព្រាង​អនុក្រឹ​ត្យ​ស្ដី​ពី​ការកែ​សម្រួល​អនុ​ក្រឹត្យ​លេខ​៤៧ ក៏​នឹង​បញ្ចប់​ប្រហែល​គ្នា​ដែរ។ ដូ​ច្នេះ​ខែ​៦ យើង​នឹង​ដាក់​សុំ​បន្ត​នីតិ​វិធី​តាម​យន្ត​ការ​បន្ត​ទៀត»។

ជាមួ​យគ្នា​នេះ​ ​លោក ​ផា​ន អូន ​ក៏បាន​ឱ្យដឹ​ងផ​ងដែ​រថា សេច​ក្ដីព្រា​ង​ប្រកាស​ចំនួន ​២ ស្ថិត​ក្រោម​ច្បាប់​ស្ដីពី​ការប្រ​កួត​ប្រជែង​ និង​ច្បាប់​ស្ដីពី​កិច្ច​ការ​ពារ​អ្នក​ប្រើប្រា​ស់ ដែល​ក្រុម​ការ​ងារ​បច្ចេក​ទេសរ​បស់​អគ្គនាយក​ដ្ឋាន​ ក.ប​.ប​ បាន​រៀប​រៀ​ង ​ក៏បាន​បញ្ជូន​ទៅ​គណៈកម្មការ​ប្រកួត​ប្រ​ជែង ដើម្បី​ពិនិត្យ និង​ផ្តល់​ធាតុ​ចូល​បន្ថែ​ម មុន​នឹង​រដ្ឋ​មន្ត្រី​ក្រសួ​ង​ពាណិជ្ជ​កម្ម ​ប្រកាស​ឱ្យ​ប្រើ​ក្នុងពេ​លឆា​ប់ៗផង​ដែរ៕